នៅទីនេះ លោកអ្នកអាចតាមដានរាល់ព៌តមានរបស់ Android ជាភាសារខ្មែរទាន់ហេតុការណ៍។
Monday, November 28, 2011
Sunday, November 27, 2011
ដំណឹងអាក់ខានការផ្សាយ
ដោយសារប៉ុន្មានថ្ងៃនេះ ខ្ញុំមានការរវល់នឹងតំលើងគេហទំព័រថ្មីដែលងាយស្រួលជាងមុន ធ្វើឲ្យខ្ញុំមិនអាច ចេញផ្សាយអត្ថបទថ្មីៗបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលតែងតែចូល មកតាមពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំនឹងធ្វើយ៉ាងណាដើម្បីឲ្យបានព៌តមានជូនអ្នកទាំង អស់គ្នាសំរាប់អាន ឲ្យកាន់តែឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
សូមអរគុណ
Saturday, November 26, 2011
វិធីតំលើង MIUI ដាក់ក្នុង Xperia Arc/Neo (How to port MIUI to Xperia Arc/Neo)
- MIUI theme manager (អាចទាញយក themes បានគ្រប់ប្រភេទ)
- GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
- Mobile Bravia Engine
- USB Mount SD
- Bluetooth,WIFI
- GSM data connection ,Torch light
- Camera with flash light and 720p recording also
HTC Ville:ទូរស័ព្ទស្តើងជាងគេរបស់ HTC
វិធីបិទ Boot animation នៅលើ Ice Cream Sandwich
Friday, November 25, 2011
Ice Cream Sandwich មានសមាជិកថ្មីពីរទៀតប្រើបានហើយ
វិធី root Galaxy Tab P1000 (how to root galaxy tab P1000)
វិធីតំលើងភាសារខ្មែរដាក់ចូលក្នុង Galaxy Tab P1000
HTC Sensation នៅ អឺរ៉ុប មាន FOTA (Firmware Over The Air) update បានហើយ
Thursday, November 24, 2011
HTC G1 ក៏អាចប្រើ Ice Cream Sandwich បានដែរ
វិធីRoot Nexus S
វិធីតំលើងភាសារខ្មែរដាក់ចូល Galaxy SII មហាងាយ
ប្រិយមិត្តប្រាកដជាមានអ្នកខ្លះស្គាល់ហើយថា MIUI ROM ជាអ្វី តែអ្នកខ្លះប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ MIUI ROM ជា Firmware របស់ទូរស័ព្ទ Android ដែលគេយកទៅ Custome ហើយវាមាន UI ស្រដៀងទៅនឹង iOS ដែរ។ វាជា ROM មួយដែលមានភាពល្បីគួសម ដោយការ រចនា icon និងរបៀបប្រើប្រាស់យ៉ាងងាយស្រួល ព្រមជាមួយ នឹងល្បឿនគួឲ្យចាប់ចិត្ត ពីក្រុមអ្នកផលិតជនជាតិចិនមួយក្រុម។ បច្ចុប្បន្ននេះវាត្រូវបានគេយកទៅ ធ្វើជាច្រើនក្រុម គឺមាននៅ ទ្វីបអាមេរិច និង អឺរ៉ុបផងដែរ។
Galaxy Tab10.1 នឹងមាន ICS ប្រើឆាប់ៗនេះហើយ
ជយោ! ទីបំផុត LG មាន Gingerbread នឹងគេហើយ
Ice Cream Sandwich អាចប្រើបាននៅលើ Sony Ericsson Xperia X10 ហើយ
ដោយសារនេះ ជា Build ជំនាន់ដំបូងទើបវាមានបញ្ហាជាច្រើន ដែលគេមិនទាន់អាចដោះស្រាយបាន។ បញ្ហាសំខាន់នោះ គឺ wifi តែម្តង។ វាហាក់ដូចជាមិនមាន ភាពល្អប្រសើរ សំរាប់ប្រើនោះទេ។ ចំពោះអ្វីដែល រិតតែមិនសូវល្អនោះ គឺ Mobile data ដែលកំពុងមានបញ្ហា ពេលដែលភ្ជាប់ទៅ BTS។
ខាងក្រោមនេះ ជាវិធីសំរាប់តំលើង ICS សំរាប់ X10៖
Wednesday, November 23, 2011
មិនគួឲ្យជឿថា HTC HD2 អាចប្រើ Adroid 4.0 បានតាម AOSP Custom ROM
Undelete Beta នឹងស្វែងឯកសារដែលបានលុបមកវិញ
ថ្មីៗនេះ មានក្រុមអ្នកបង្កើតកម្មវិធីមួយ ក្រុម (Fahrbot Mobile) បានបង្កើត កម្មវិធីមួយដែលមាន សមត្ថភាព អាចទាញយក រូបភាពដែលបាន ឬ ឯកសារផ្សេងៗដែលបានលុយដោយចៃដន្យ។
វិធី Root Galaxy S2 (how to root Galaxy S2)
HTC Quattro អាចនឹងត្រូវពន្យាចេញរហូតដល់ខែ មីនា 2012
Tuesday, November 22, 2011
វិធីតំលើងពុម្ពអក្សខ្មែរងាយៗលើ Android
- LG Optimus 2X - MIUI and Cyanogenmod 7.1
- HTC HD2 MiUi Base On Android 2.3.5
- HTC My Touch 4G - MIUI
- Sony Ericsson Xperia X8/W8 - CM7.1
- Samsung Nexus S - MIUI
- HTC Nexus One - Stock ROM (The first stock ROM support)
- Samsung Galaxy S - MIUI
- Samsung Galaxy S II - MIUI
វិធី root និង តំលើង ClockWorkMode ចូលក្នុង HTC Chacha (how to root and install clockworkmode to HTC Chacha)
Monday, November 21, 2011
Flash firmware របស់ Samsung តាមរយៈ Odin លើទូរស័ព្ទ(Mobile Odin)
ចំពោះកម្មវិធីនេះ គឺមាន២ប្រភេទគឺ មួយជាប្រភេទ lite និងមួយទៀតជាប្រភេទ Pro។ ចំពោះប្រភេទ Lite គឺអាចទាញយកបាន
ប្រើប្រាស់ដោយមិនគិតប្រាក់។ តែចំពោះ Pro វិញមានតំលៃ ២.៦៨ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺអាចទាញយកបានពីទីនេះ ដោយមិនគិតថ្លៃទេ។
តំលើង Ice Cream Sandwich keyboard ដោយមិនបាច់ root( Install Ice cream sandwich keyboard without root)
វិធីតំលើង ClockWorkMode លើ Sensation XL (how to install ClockWorkMod on Senstaion XL)
Sunday, November 20, 2011
របៀបធ្វើ unlock bootloader លើ HTC (how to unlock bootloader on HTC)
Google Swiffy extension អាចបំលែងពី Flash ទៅជា HTML5
Saturday, November 19, 2011
តើពិតជាមានមេរោគលើទូរស័ព្ទមែន? (Is that real that mobile has virus?)
Chris DiBona |
Nexus One នឹងមានដាក់ឲ្យប្រើ ICS បាន តាមរយៈ AOSP រួចជាមួយទូរស័ព្ទផ្សេងទៀត
Friday, November 18, 2011
ឧបករណ៍ជំនួយលេងហ្គេមលើ Android ឲ្យកាន់តែស្រួល
Thursday, November 17, 2011
វិធីUnbrick ឬត្រលប់មកមក Firmware ដើមរបស់ Galaxy SII Skyrocket (How to unbrick/restore stock ROM Galaxy S2 Skyrocket)
- SGH-I727R.chunk001 និង SGH-I727R.chunk002 ឬ SGH-727.chunk001 និង SGH-727.chunk002 ទាំងនេះជា Firmware (Stock ROM)
- Odin3 v1.85.zip សំរាប់ flash firmware
- GSG SII - t989 USB driver.zip
Wednesday, November 16, 2011
របៀបបញ្ជូលភាសារខ្មែរក្នុង Xperia Ars S និង root មិនបាច់ Unlock bootloader
ដំបូងយើងត្រូវមាន ឯកសារសំខាន់ៗចំនួន២ គឺ
២៧៥០ mAh សំរាប់ថ្មបន្ថែមរបស់ HTC Rezound
បញ្ជីត្រកូល Xperia ត្រូវនឹងបានប្រើ Ice Cream Sandwich
Tuesday, November 15, 2011
វិធីតំលើងជំនាន់ Firmware រប់សទូរស័ព្ទ Sony Ericsson តាមវិធីងាយៗ(How to update SE firmware in easy way)
- Sony Update Service
- កុំព្យូទ័រដែលភ្ជាប់ទៅកាន់Internet
- ប្រើប្រាស់ប្រភេទ Windows (Xp, Vista, 7)
ក្រុមCyanogenMod កំពុងធ្វើ ICSឲ្យប្រើបាន
ប្តូឈ្មោះ APK ឲ្យកាន់តែស្រួលមើលជាងមុន
Monday, November 14, 2011
Face unlock feature របស់ Ice cream sandwich អាចបញ្ចោតបានដោយប្រើរូបថតជំនួស
ដើម្បីបកស្រាយចំងល់ទាំងនេះ បុគ្គលិកម្នាក់ មកពីក្រុមហ៊ុន Google បានចេញបកស្រាយ និងកាពារថា គ្មានបាតុភាព បែបនេះកើតឡើងទេ តែកាពិតគឺវាមិនដូចអ្វីដែលគេបានអះអាងទេ។
បើសិនជាមើលរូបភាពវីដេអូដែលបានដាក់នៅក្រោមយើងអាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិតជាងាយស្រួលបញ្ជោតបានណាស់ ដោយប្រើរូបថត គឺមិនមែនចេះតែថានោះទេ។ អ្វីដែលរិតតែអន់ទៅទៀតនោះ គឺទោះជារូបដែលនៅលើអេក្រង់ទូរស័ព្ទ Galaxy Note ដែលមានអេក្រង់ រលោងក៏វានៅតែអាចប្រើការបានទៀត។ នេះជាបញ្ហាដែល Google ត្រូវតែដោះស្រាយជាបន្ទាន់ សំរាប់កំណែបន្ទាប់របស់ ICS ដើម្បីធ្វើឲ្យទូរស័ព្ទកាន់តែមានសុវត្ថិភាព ខ្ពស់ជាងមុនដោយប្រើ Face unlock ជាជាងការអូសលើអេក្រង់ដើម្បីដោះសោរ ពីអ្នកប្រើប្រាស់ដែលគ្មានសិទ្ធ។
បើសិនជាចាំមិនខុសទេ មុខងារនេះ មិនមានមានបញ្ហាជាលើកទីមួយនោះទេ។ ជាមួយគ្នានោះផងដែរ Google ក៏ធ្លាប់បានប្រកាសផងដែរនៅពេលដែលបើកសម្ភោធ ICS ថា នឹងមិនមានមុខងារនេះនៅក្នុង ប្រព័ន្ធប្រតិបត្តការកំណែចុងក្រោយនេះទេ។ ត្បិតតែវាមិនទាន់មានក្នុងប្រទេសខ្មែរយើងប្រើ មែនតែយើងគួតែប្រយ័ត្នប្រយែងកុំឲ្យមាននរណាម្នាក់លួចប្រើ ទូរស័ព្ទយើង ដោយប្រើមុខងារនេះ។
ប្រភព៌តមាន
Sunday, November 13, 2011
វិធីតំលើង xRecovery លើ X8 (How to install xRecovery on X8)
Mount point របស់ HTC Rezound
របៀបដំលើងភាសារខ្មែរ ចូលក្នុង SE X8 ( how to install khmer on Sony Ericsson X8)
- ជាដំបូងអ្នកត្រូវតែ Root ទូរសព្ទ័ Sony Ericsson Xperia X8 សិន តាមរយៈ ទីនេះ
Saturday, November 12, 2011
វិធីroot Motorola Droid Razr (How to root Motorola Droid Razr)
Saturday, November 5, 2011
លេងបាញ់ខ្មោច (Contract Killer Zombie)
ម្តងនេះ ខ្ញុំសូមលើកយក ល្បែងមួយដែលប្រើឧបករណ៍ ដែលដំណើរការប្រព័ន្ធ Android។ ល្បែងនេះ មានឈ្មោះថា Contrack Kill; Zombie។ វាជាប្រភេទល្បែង 3D ដែលយើងមិនចាំបាច់ដើរលុះឡើយ ពោលគឺអ្នកលេង នៅស្ងៀមមួយកន្លែង ហើយខ្មោចទាំងនោះវាដើរមកឲ្យយើងបាញ់ឯង។ បើសិនជាអ្នកមិនចូល ចិត្តគិតច្រើន អាចជ្រើសរើសលេងបាន។ ឯវិធីលេងនោះ គឺវាមានតាមវគ្គ និងបេសកម្មនិមួយៗ ដែលគេកំនត់មក។ បន្ថែមពីលើនេះទៅទៀត យើងអាចប្តូរប្រភេទកាំភ្លើង ហើយទិញថ្មីៗមកថែមទៀតបាន។ បេសកម្មសំខាន់ៗ មានដូចជា កាពារដៃគូ ក្នុងការជញ្ចូនទំនិញ បាញ់កាពារជនរងគ្រោះ បាញ់សំលាប់ចោលទាំងអស់ជាដើម។ ចំពោះ file apk មានទំហំតូចទេ តែវាចំពោះទិន្ន័យវាមិនតូចដែរ គឺប្រហែល៣០០មេ។ ពត៌មានលំអិតអាចមើលបានក្នុង ទីផ្សារAndroid។
វិធីជីកឬស Galaxy Nexus ( how to root Galaxy Nexus)
ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?
Friday, November 4, 2011
ជីកឬស Galaxy Note ( how to root Galaxy Note)
មិនទាន់ចេញលក់បានប៉ុន្មាន ផង គឺគេអាចជីកឬសវាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង។
Thursday, November 3, 2011
LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹងត្រូវបញ្ចប់
LG បានប្រើប្រាស់ទំព័រ Facebook របស់ខ្លួនដើម្បីបញ្ជាក់ថា រាល់ពាក្យចចាមអារ៉ាមដែល Optimus 2x មិនអាចមាន ICS នោះជារឿងមិនពិតនោះទេ។ ក្រុមហ៊ុនកូរ៉េមួយ នេះបានរៀបចំគំរោង ដើម្បីដាក់បន្ទាន់សម័យ ហើយពួកគេនឹង ប្រកាសជាសាធារណៈ នៅពេលដែល ICS ត្រូវបាន Google ដាក់ឲ្យមានជាសាធារណៈ។
ដំនឹងដែលគួរឲ្យរីករាយជាងនោះ ទៅទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។
នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង Optimus 3D។
ប្រភពដើម
Thursday, October 20, 2011
វិធីសន្សំសំចៃថ្មរបស់ទូរស័ព្ទ Android (Saving Android battery life)
ខាងក្រោមនះជាវិធីមួយចំនួនដែលខ្ញុំប្រើសំរាប់កាត់បន្ថយបំរើបំរាស់ថាមពលថ្ម៖
អ្វីជា ADB (Android Debug bridge) ?
ADB (Android Debug Bridge) ជាcommand line tool ដែលដឹងគ្រប់សព្ទបែប ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើ ទំនាក់ទំនងជាមួយ Emulator instance ឬ ឧបករណ៍ Android ដែលបើករួច។ វាជាកម្មវិធីប្រភេទ Client-server ដែលរួមមានធាតុផ្សំបីសំខាន់ៗគឺ ៖
Tuesday, October 18, 2011
វិធីងាយៗ ដើម្បីកែប្រែទូរស័ព្ទទៅជា Ice cream sanwich ជាមួយកម្មវិធីមិនគិតលុយ
វិធីថតអេក្រង់លើទូរស័ព្ទ Android ដោយប្រើឧបករណ៍ ASM(Android Screen capture via ASM tool)
Sunday, October 16, 2011
វិធីដំលើងCyanogen 7( Gingerbread 2.3.7) ដាក់ក្នុង Optimus Black
រកលេងៗស្រាប់គេក្នុង Rootwiki ស្រាប់តែគេបានដាក់post ដែលអាចឲ្យ cyanogen 7 អាចដំណើរការបានលើ Optimus black។ មិនបង្អង់យូរ ខ្ញុំបានចាត់ តំលើងភ្លាមដោយមិនទុកយូរឡើយ ព្រោះបានរងចាំយូរក្រែលដែរ។ តែមុននឹងតំលើងខ្ញូំសូម ឲ្យអ្នកប្រើប្រាស់ back up រាល់ទិន្ន័យផ្សេងៗសិន។
- ជាដំបូងយើងត្រូវដំលើងកម្មវិធី MyBackup ពីផ្សារជាមុនសិន។ វាអាចbackup ទិន្ន័យមិនថាជា app multimedia ទេ គឺវាអាច backup ទាំង ទិន្ន័យផ្ទាល់ខ្លួន ដូចជាលេខទូរស័ព្ទុ, call log, សារ ។ល។
Thursday, October 13, 2011
ផ្ទេរទិន្នន័យទៅវិញទៅមកជាមួយ Aldiko Sync
នេះអាចចាត់ទុកថាជាដំណឹងមួយដ៏ល្អសំរាប់អ្នកដែលចូលចិត្តអានសៀវភៅលើ Android ដោយប្រើ Aldiko reader។សាកល្បងគិតថា ដំបូងអ្នកមាន ទូរស័ព្ទ Anroid មួយដែលមានសៀវភៅដែលអ្នកចូលចិត្តជាច្រើន។ ក្រោយមកទៀតអ្នកបានសំរេចចិត្តទិញ Tablet Android មួយទៀត ហើយនឹងត្រុវ ប្តូរទីតាំងសៀវភៅ ជាច្រើនរបស់អ្នកពីទូរស័ព្ទមក Tablet។ ចុះបើអ្នកចង់អានទាំងពីរដោយគ្រាន់តែចំលងសៀវភៅដាក់ក្នុងឧករណ៍ណាមួយ ហើយក្រោយមកសៀវភៅនឹងមាន លើឧបករណ៍មួយទៀត។ ដើម្បីដោះស្រាយបញ្ហានេះ Gamegod72 បានបង្កើតកម្មវិធីមួយដែល មានឈ្មោះថា Aldiko Sync សំរាប់ដោះស្រាយបញ្ហានេះ។
Wednesday, October 12, 2011
Galaxy SII ជាប់ឈ្មោះជា អធិរាជទូរស៍ព្ទប្រចាំឆ្នាំ នៅ UK
- កម្មវិធីបណ្តាញសង្គមធំៗដូចជា Facebook, Twitter,...
- sat-nav
- web browsing and media features
- ទូរស័ព្ទកាំមេរ៉ាល្អបំផុត (Best Camera Phone)
- ទូរស័ព្ទវិដេអូល្អបំផុត (Best Video Phone)
- ទូរស័ព្ទ Android ល្អបំផុត (Best Android Phone)
- និងទូរស័ព្ទកំសាន្តល្អបំផុត (Best Media Phone)
Eldar Murtazin: Google និង Samsung ពន្យាព្រឹត្តឹការណ៍ចេញផ្សាយ ICS ដោយសារបញ្ហាប៉ាតង់
Monday, October 10, 2011
វិធីចែកInternet ពីទូរស័ព្ទ Android ទៅគណិតូបករណ៍(computer) រតាមរយៈ USB (how to share internet from Android phone to PC via USB)
- ប្រើប្រាស់មុខងារដែលមានស្រាប់៖
- គឺថាដំបូងត្រូវច្បាស់ថា ទូរស័ព្ទរបស់ខ្លួនអាចបើក Internet បានដោយគ្មានបញ្ហា។ បើចង់ដឹងពីរបៀបបើក Internet ក្នុងទូរស័ព្ទនោះ ត្រូវទៅសួរក្រុមហ៊ុនពីរបៀបភ្ជាប់ដោយខ្លួន ឯងផង។
- បន្ទាប់មក ដោត ខ្សែរUSB ពី គណិតូបករណ៍(computer) មកដាក់ក្នុងទូរស័ព្ទ។
- ជំហ៊ានបន្ទាប់គឺ បើកទូរស័ព្ទចូលទៅក្នុង Setting => Wireless & networks =>Tethering & portable hotspot ហើយ tick លើ USB tethering
- ចុងក្រោយគឺមើលទៅក្នុងគណិតូបករណ៍(computer) ថាមានInternet ប្រើបានឬទេ ដោយចូលទៅBrowser ហើយសាកលេងទៅ
Wednesday, October 5, 2011
វិធីជីកឬស LG Optimus Black P970 (how to root LG P970)
- តំលើងកម្មវិធី file manager ណាមួយពី ផ្សារមកដូចជា Astro, Adao file manager អីជាដើម។
- ចំលង Gingerbreak1.2 ដាក់ចូលទៅក្នុង sdcard
- ប្រើកម្មវិធី file manager ណាមួយដំលើង Gingerbreak។ មុនដំលើងត្រូវអនុញ្ញាតឲ្យទូរស័ព្ទអាចតំលើង កម្មវិធីមិនដឹងប្រភពសិន ដោយចូលទៅ setting => application ហើយ Tick លើ unknow sources
វិធីដំលើង Custom ROM (NOVA 8) នៅលើ Optimus Black
- ដំណើរការបានលឿនជាងមុន (ពិន្ទុ Bechmark បានឡើងដល់ 2700ជាង ដោយប្រើ Antutu bechmark)
- មានបន្ថែមមុខងា Reboot និង reboot in recovery(CWM) ពេលចុចបិទ
- មាន Drawer menu ដែលជាទំរង់របស់ ត្រកូល Nexus
- មាន Theme ដែលអាចដាក់បានរបៀប ជា Gingerbread ឬ Windows Mobile 7 ក៏បាន
- ធ្វើឲ្យវីដែអូ720p មានលក្ខណៈ HD ពិតប្រាកដ មិនមែនពេលចាក់មកលើកុំព្យូទ័រចេញមក រាងកន្តឿៗដូច stock rom ទេ
វិធីទំលាក់ Firmware version របស់ Optimus Black (how to downgrade LG P970 to LG-P970-V10A)
Tuesday, September 20, 2011
ពេលនេះអាចមើលគេហទំព័រភាសារខ្មែរ បានហើយលើទូរស័ព្ទAndroid ដោយមិនបាច់ដំឡើងពុម្ពអក្ស
Tuesday, September 13, 2011
ការប្រើប្រាស់ Web broswer : Google Chrome
Saturday, September 10, 2011
របៀបផ្លាស់ប្តូរ ពាក្យសំងាត់របស់ Root ក្នុង ubuntu (how to chage root password in ubuntu)
ពេលខ្លះអ្នកពិតជាចង់តំលើងកម្មវិធី ឬកែប្រែអ្វីផ្សេងដែលទាក់ទងជាមួយអ្នកប្រើប្រាស់កំពូល គឺ root។ បើសិនជាមិនទាន់ប្តូរពាក្យសំងាត់ទេ អ្នកត្រូវវាយឃ្លាបញ្ជា ឧទាហរណ៏៖
Friday, September 9, 2011
Optimus Black អាចធ្វើការដំលើងជំនាន់បានហើយ
Thursday, September 1, 2011
វិធីបង្ហាញពុម្ពអក្សរខ្មែរ និងអង់គ្លេស (DroidSans.ttf) អាចមើលបានដោយគ្មានគំលាត
- ដើម្បីដោះស្រាយបញ្ហាទាំងនេះយើងត្រូវអនុវត្តជំហ៊ានដូចខាងក្រោម
- ទាញយកកម្មវិធី RootExplorer , Custom Android Font Swithcher និង Font Changer
- ដើម្បី អាចប្រើកម្មវិធីទាំងអស់នេះបាន ចាំបាច់ត្រូវតែ Root ជាមុនសិន (ខ្ញុំប្រើ LG Optimus Black ដែលអាចroot បានយ៉ាងស្រួលដោយប្រើ Gingerbreak1.2)
- ក្រោយពេលតំលើងរូចរាល់ហើយក្នុង ទូរស័ព្ទអស់ហើយ ដំបូង ត្រូវទាញយកពុម្ពអក្សខ្មែរយូនីកូដមួយណាដែលអ្នកពេញចិត្ត ហើយប្តូរឈ្មោះទៅជា "DroidSansJapanese.ttf"
- ចំលងពុម្ពអក្សរដែលប្តូឈ្មោះរូចដាក់ក្នុង SDCard របស់អ្នក
- ប្រើកម្មវិធី RootExplorer ចំលងពុម្ពអក្សរដាក់ក្នុង/system/fonts/ របស់ទូរស័ព្ទ
- ដំណើរការទូរស័ព្ទឡើងវិញ នោះអ្នកអាចមើលអក្សរខ្មែរបានហើយ តែអក្សអង់គ្លេសនៅមិនទាន់ល្អនៅឡើយ
- បើកកម្មវិធី Font Changer រូចចូលទៅ Advance ប្តូរពុម្ពអក្សរ DroidSans ដោយរើសយកពុម្ពអក្សដើម រួច reboot
- បើកកម្មវិធី Font Changer រូចចូលទៅ Advance ម្តងទៀត ប្តូរពុម្ពអក្សរ DroidSansJapanese ដោយជ្រើសយក file ដែលបានក្នុង SDCard រួច reboot
- បើកកម្មវិធី Font Changer រូចហើយជំនួស ពុម្ពអក្សរ DroidSans ដែលនៅពីខាងមុខគេបង្អស់ក្នុងផ្នែក Basic រួច reboot
វិធីចែកអ៊ិនធឺណែត(share Internet)តាមបែបងាយៗដោយប្រើ CCProxy
កម្មវិធីដែលយកប្រើគឺ CCProxy ដែលអាចទាញយកបាន ទីនេះ ។
ក្រោយពេលទាញយកហើយសូមតំលើងវាតាមលំដាប់លំដោយ។ បើសិនជាFirewall របស់Windows ទាមទារឲ្យអ្នកលោកអ្នក អនុញ្ញាត ឲ្យប្រើប្រាស់ តំណភ្ជាប់ដែលទាក់ទង CCProxy គឺគ្រាន់តែ Tick ទាំង PUBLIC និង private ជាការស្រេច។
ក្រោយពេលតំលើង រួចបានជោគជ័យ យើងត្រូវចូលទៅកំនត់ option របស់វាសិនដោយចូលទៅ Option => advance => Networks។ដោះ Tick លើប្រអប់ "Disable external user" រួចហើយចុចពាក្យ OK។
ក្រោយពេលតំលើង កម្មវិធីបានរួចហើយ យើងត្រូវភ្ជាប់កុំព្យូទ័រតាម បណ្តាញផ្សេងៗ ដូចជា Wireless ឬ ខ្សែរជាដើម ហើយត្រូវច្បាស់ថា កុំព្យូទ័រទាំងពីរ អាច Ping រកគ្នាបាន។
- ការប្រើប្រាស់
ដើម្បីប្រើប្រាស់ គឺវាអាស្រ័យទៅកម្មវិធីរបស់លោកអ្នក។ ឧទាហរណ៍ៈ សំរាប់កម្មវិធី Firefox ដើ់ម្បីកំនត់ Proxy ឲ្យប្រើបានគឺត្រូវចូលទៅ Tools => Options => Advance => Network => settings។ ចុចជ្រើសយក Manual Proxy configuration រួចហើយ វាយ អាស័យដ្ឋាន IP របស់ម៉ាស៊ីន មេដែលបានតំលើង CCProxy។ ចំពោះ Port គឺ ៨០៨ តែយើងអាចកំនត់ប្តូបាននៅក្នុង កម្មវិធី CCProxy។
កម្មវិធីនេះក៏អាចកំនត់ IP ដែលត្រូវ ចែកInternet ឲ្យ និងអាចដាក់ Username, password បានទៀតផង។
Wednesday, August 17, 2011
របៀបបញ្ជូនឯកសារទៅserver តាមរយៈ FTP ដោយមិនបានវាយពាក្យសំងាត់
១. បង្កើតឯកសារមួយតាមរយៈ Notepad ហើយឃ្លាខាងក្រោមដាក់ចូលរួច save ដោយដាក់ឈ្មោះថា script.txt ក្នុងc:
ftp_username
ftp_password
bin
cd /public_html/
put ip.txt
bye
បញ្ជាក់៖ put ពាក្យបញ្ជាសំរាប់ដាក់ file ដែលមានឈ្មោះ ip.txt ទៅកាន់ទីតាំង /public_html/ របស់ FTP server។
២.បង្កើតឯកសារbat មួយដែលមានផ្ទុកពាក្យខាងក្រោម
ftp -s:script.txt punareay.site88.net
punareay.site88.net គឺជា FTP server ដែលត្រូវ upload
៣. ក្រោយមកគ្រាន់តែដំណើរឯកសារ bat នោះ វានឹងធ្វើការដំលើងដោយមិនបាច់វាយ username, password ទៀតទេ។
បញ្ជាក់ៈ រាល់ឯកសារទាំងអស់ត្រូវទុកក្នុង C:
Friday, August 5, 2011
តើគួរតែ Root Android ដែរឬទេ?
Root ជាដំនើរការមួយដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ មានសិទ្ធចូលទៅកាន់ Super User ដែលមានសិទ្ធគ្រប់យ៉ាងក្នុងប្រព័ន្ធ។ Android ជាប្រព័ន្ធប្រតិបិត្តការដែល យក Linux Kernel មកប្រើប្រាស់ ដូចនេះហើយ ស្នូលនៃប្រព័ន្ធគឺដូចគ្នានឹង Linuxស្ទើតែទាំងអស់។ ដោយសារវាដំណើរការលើទូរស័ព្ទ ដែល hardware មានកំរិតដូចនេះហើយ Feature ជាច្រើនត្រូវបានដកចេញ ដើម្បីឲ្យដំណើរការបានលឿន។ នៅក្នុង លីនុច ចែកជាអ្នកប្រើប្រាស់បី ប្រភេទគឺ Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះយើងដឹងហើយ ថា Root ជាអ្វី។
ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖
- អាចតំលើងពុម្ពអក្សខ្មែរ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
- អាចធ្វើការដំលើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទដែលយើងប្រើ។ ឧទាហរណ៍៖ SE X8 មានអស់ត្រឹមតែ 2.1 update 1ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូចនេះបើចង់ដំឡើង មានតែ ដាក់ Custom ROM
- អាចតំលើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធ Root ព្រោះវាត្រូវធ្វើការដោយផ្ទាល់ជាមួយប្រព័ន្ធ។ ជាធម្មតាក្រុមហ៊ុនតែងតែបិទសិទ្ធ ទាំងនោះដើម្បីកុំឲ្យអ្នកប្រើប្រាស់ តំលើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖ Font changer, Android Font Switcher, SetCPU…ជាដើម។
- អាចរំកិលកម្មវិធីដែលដំលើងរួចដាក់អង្គចងចាំក្រៅបាន (SDcard) ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើងអាចដំលើងកម្មវិធី បានច្រើនជាងការប្រើអង្គចងចាំក្នុង។ App2SD ជាកម្មវិធីសំរាប់ប្រើសំរាប់រំកិល។
- អាចប្រើ Feature មួយចំនួនដែលរោចក្រផលិតដកចេញ។ ឧទាហរណ៍៖ Live wallpaper មួយដែលមានឈ្មោះថា Nexus ដែលភ្ជាប់មកស្រាប់ក្នុងប្រព័ន្ធនោះ ត្រូវក្រុមហ៊ុនមួយចំនួនដូចជា Samsung និង HTC បានដកវាចេញ។
- អាចតំលើង Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង
- ...
ជាមួយគុណសម្បត្តិវាក៏មានគុណវិបត្តិមួយចំនួនដែរដូចជា
- ធ្វើការធានារអស់ប្រសិទ្ធភាព
- ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូចរហូតប្រើការមិនបាន(Brick)
- អាចឆ្លង Malware ផ្សេង
- អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ
- Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ
- អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន
- ....
ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖
SuperOneClick, Universal Androot, Z4root និង Gingerbreak។ កម្មវិទាំងនេះគឺមិនអាចប្រើបានគ្រប់តែឧបករណ៍ទេ។ ចំពោះរបៀបធ្វើយ៉ាងខ្ញុំនឹងរៀបរាប់តាមក្រោយ។ បើចង់បាន File សំរាប់ទាញយកសូមចូលទៅកាន់តំណ៖http://punareay.site88.net/bk/data/androidRoot/
ជាបញ្ចប់ចំពោះការសំរេចចិត្តថា Root ឬអត់វាស្រ័យលើការសំរេចចិត្តនិងតំរូវការរបស់អ្នកប្រើប្រាស់។ ធម្មតាយើងចំនាយលុយទិញរបស់អស់លុយត្រូវតែប្រើវា ឲ្យអស់សមត្ថភាព មិនមែនធ្វើអី្វតាមតែគេឲ្យមក ហើយអត់សិទ្ធគ្រប់យ៉ាង។ ជាយោបល់បុគ្គល ខ្ញុំយល់ថា Root មានប្រយោជន៍ច្រើនជាងតែ យើងត្រូវមើលជំហ៊ានឲ្យបានច្បាស់ និងមើល លទ្ធិផលដែលអ្នកផ្សេងធ្វើផង បើគេភាគច្រើនថាមិនល្អហើយ កុំចចេសធ្វើឲ្យសោះក្រែង ធ្លោយការណ៍ទៅជាអាសារបង់។
Monday, July 18, 2011
Death grip នៅលើ HTC Sansation
សំរាប់ការប្រើប្រាស់ជាទូទៅ ឃើញថា Sense UI 3.0 ពិតជាឡុយណាស់។ ការបង្ហាញ ជាលក្ខណៈ 3D ពិតជាគួឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ តែល្បឿនរបស់វាដូចជាមិនសូវលឿនដូច អ្វីដែល 1.2GHz Dual core នោះទេ។ បើប្រៀបធៀបជាមួយ Galaxy SII វាមិនអាចស៊ូបានទេ។
Tuesday, July 5, 2011
វិធីយកភាពដើមរបស់ Ubuntu Desktop ដោយមិនបាច់បង្កើតអ្នកប្រើប្រាសថ្មី ឬ ដំឡើងម្តងទៀត
ឧទាហរណ៍ៈ បើសិនជា user : ABCStout មានបញ្ហា នោះត្រូវ log ចូលទៅ user ABCStout ហើយ។ បន្ទាប់ពីចូលហើយ កុំទៅណាឲ្យសោះ គឺគ្រាន់តែ វាយឃ្លាបញ្ជា៖
$rm -rf .gnome .gnome2 .gconf .fconfd .metacity
បញ្ជាក់៖
-rm ជាពាក្យបញ្ជាលុប (remove)
- rf ជា option របស់ឃ្លាបញ្ជា rm (r មានន័យ recursive គឺវាលុប file ទាំងអស់ក្នុង Directory ម្តង១ៗ។ ចំនែក f គឺ force មានន័យថា វាបង្ខំលុបចោលទាំងអស់ នូវ file ទាំងឡាយទោះបីជា មានជាប់សិទ្ធរបស់ system ក៏ដោយ)
ក្រោយពីលុបអស់ចិត្ថអស់ចង់ហើយ គ្រាន់តែចុច Ctrl + Alt + F7 ត្រលប់មក GUI វិញ ហើយ log out ទៅ វារួចគ្នាបាត់ទៅហើយ។
Monday, July 4, 2011
តើខ្ញុំគិតពីអី?
Friday, July 1, 2011
របៀបដាក់ឲ្យ adb shell របស់ Android បានស្គាល់គ្រប់ទូរស័ព្ទទាំងអស់លើ Ubuntu
១. បើ សិនជាមិនទាន់បើក USB Debugging ទេ ត្រូវបើកវាសិន ដោយចូលទៅក្នុង Setting => Application => Developement => USB Debugging
២. ទាញយកកញ្ចប់ Android ពី http://dl.google.com/android/android-sdk_r11-linux_x86.tgz
៣. ពន្លាវាចេញ ហើយដំនើការ /.../android-sdk/tools/android
Wednesday, June 29, 2011
ដេកគិត អង្គុយគិត យលសប្តិក៏គិត(គិតរឿងមិនបានលុយ)
Sunday, June 19, 2011
សាកលេងរំលឹកអនុស្សាវរីយ៍កាលពីឆ្នាំទី៣បន្តិចសិន
import java.net.*;
import java.util.*;
import java.io.*;
import java.nio.*;
public class IPAdress {
public String getInterfaces (){
String ips = "IP address: ";
try {
Enumeration e = NetworkInterface.getNetworkInterfaces();
while(e.hasMoreElements()) {
NetworkInterface ni = (NetworkInterface) e.nextElement();
System.out.println("Net interface: "+ni.getName());
Enumeration e2 = ni.getInetAddresses();
while (e2.hasMoreElements()){
InetAddress ip = (InetAddress) e2.nextElement();
//System.out.println("IP address: "+ ip.toString());
ips = ip.toString();
}
}
}
catch (Exception e) {
e.printStackTrace();
}
return ips;
}
public void writeaddr (){
try{
IPAdress ipget = new IPAdress();
FileWriter fsstream = new FileWriter("c:/out.txt");
BufferedWriter out = new BufferedWriter(fsstream);
out.write(ipget.getInterfaces());
out.close();
}catch (Exception e){
System.err.println("Erro: " + e.getMessage());
}
}
public static void main(String[] args) {
IPAdress ip = new IPAdress();
//ip.getMacAddress(
ip.writeaddr();
}
}
វាមិនទាន់ដើរស្រួលទេ តែវាអាចយកបាន IP address ពីម៉ាស៊ីនយើងកំពុងប្រើបាន ហើយវាផ្ទុកទៅក្នុងឯកសារ១ ដែលយើងជាអ្នកកំនត់។
ធ្វើមិនទាន់ចេញទេ។