Monday, November 21, 2011

វិធីតំលើង ClockWorkMode លើ Sensation XL (how to install ClockWorkMod on Senstaion XL)


Sensation XL ជា​ទូរស័ព្ទ​ Android ចុង​ក្រោយ​មួយ​របស់​ក្រុហ៊ុន​HTC ដែល​ទើប​នឹង​ចេញ​លក់ ថ្មីៗនេះ។ មាន​មានលក់​បាន​ ប៉ុន្មានផង ក្រុម xda-developers ដែល​ល្បី​ខាង​ដំណោះ​ស្រាយ​ទូរស័ព្ទ វៃឆ្លាត ឬ Smartphone ។ ចំពោះ​ជំនាន់​របស់ CWM (ClockWorkMode) គឺ ៥.០.២.៧។ វា​ត្រូវ​បាន​ Compile ដោយ សមាជិក​ម្នាក់​ដែល​ ស្ថិត​ក្នុង​លំដាប់​ Senior។ 


មាន​ការ​ផ្តល់​ feedback ជាច្រើន​អំពី​ CWM របស់​គាត់​ហើយ​ភាគច្រើន​គឺ និយាយ​ថា​វា​មាន​សភាព​ល្អ​ច្រើន។ សំរាប់​ Nandroid និង Mount USB Strorage ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ពោលគឺ​វា​ដំណើរ​ការ​ជាធម្មតា។​ Wipe data និង Factory reset ក៏គ្មានបញ្ហា​ដូចគ្នា។  បើ​សិនជា​មិត្ត​អ្នក​អាន​ចង់​ សាក​នូវ​ CWM ដាក់​ចូល​ទៅ​ក្នុង​ Sensation XL នោះ​សូម​តាម​ដាន​ទាំង​អស់​គ្នា តែ​មុន​ដំបូង​ត្រូវ​តែ​មាន​​តំរូវការ​​មួយ​ចំនួន​ដូចជា​៖

របៀបធ្វើ៖
  1. ជាកិច្ច្ច​ចាប់​ផ្តើម​ ដំបូង​ត្រូវ​ទាញ​យក CWM សំរាប់ Sensation XL មក​ដាក់​ក្នុង​ម៉ាស៊ីន ហើយពន្លា​ក្នុង​ Directory មួយ។
  2. ចំលង recovery.img ទៅដាក់​ជាមួយ​ fastboot.exe ក្នុង Folder "Tool" របស់ Android SDK
  3. បើក​ទូរស័ព្ទ​ចូល​ក្នុង fastboot ហើយភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ
  4. បន្ទាប់​មក បើក Command prompt ហើយ ចូល​កាន់​ទីតាំង​របស់ fastboot.exe ហើយ វាយឃ្លាបញ្ជា​ដូច​ខាង​ក្រោម៖

fastboot flash recovery recovery.img
ជា​ចុង​ក្រោយ​គឺ reboot ទូរស័ព្ទហើយ បើក​វា​ចូល​ទៅ​កាន់ recovery mode នោះ​អ្នក​នឹង​ឃើញ​ទូរស័ព្ទនឹង​មាន recovery mode ហើយ។ ពេលនេះ​ មិត្ត​អ្នក​អាន​អាច​ flash ROM ឬ Backup ឬ wipe data factory restet បាន​តាមចិត្ត។
































ប្រភព xda-developer
តាមរយៈ addictivetips

No comments:

Post a Comment