Thursday, November 24, 2011

ជយោ! ទីបំផុត LG មាន Gingerbread នឹងគេហើយ


នៅ​ទី​បំផុត​ អ្វី​ដែល​បាន​សន្យា​ និង​ រង់ចាំ​អស់​ពេល ជា​យូរ​មក​នោះ បាន​ក្លាយ​ជា​ការ​ពិតហើយ។ ពេល​នេះ LG Optimus 3D គឺ​អាច​តំលើង​ជំនាន់​បានហើយ។ វា​ហាក់​ដូច​ជា​យឺត ឆ្ងាយ​ជាង​គេ​មែន​ទែន ខណៈ​ដែល​ក្រុម​ហ៊ុន​ ជាច្រើន​កំពុង​ញាប់​ដៃ​ញាប់​ជើង ផលិត ICS ត្រៀម​សំរាប់​អតិថិជន​របស់​គេ។ 


យោង​ទៅ​តាម​គេហទំព័រ GSMArena នោះ​បាន​និយាយថា កំណែថ្មិ​នេះ ហាក់​ដូច​ជា​មិនសូវ​មាន​អ្វី ខុស​ពី​ជំនាន់​ចាស់​នោះ​ទេ។ អ្នក​ប្រើ​ប្រាស់​មិន​ឃើញ​ នូវ​ការ​កែ​ប្រែ​​ ដូច​ទៅ​នឹង​អ្វី​ ដែល LG​បាន សន្យាទេដូច​ជា កម្មវិធី​កែ​វីដេអូ 3D (អាច​បាន​ទាំង​ 2D) Image Stabilization និង 3G ល្បឿន​លឿន ហាក់​ដូច​ជា​មិន​មាន​អ្វី​ថ្មី​ទាល់​តែ​សោះ។ 

បើ​សិន​ជា​មិត្ត​អាន ដែល​កំពុង​ប្រើ​ហើយ ចង់​សាក​នោះ​ដំបូង ត្រូវ​សាក​រក update តាម​រយៈក​ម្មវិធី LG_update_service។ បើ​សិន​ជា​មិន​ទាន់​មាន​ទេ យើង​នៅ​តែ​អាច​ប្រើ​វា​បាន គឺ​ត្រូវ​ទាញ​យក file ROM របស់​វា​ពី Optimus-3D-OpenEU-v10A.kdz ហើយ​ប្រើ​របៀប​ Flash Stock ROM ដូច​ របៀប​flash firmware នៅក្នុង Optimus Black ដែរ។

ប្រភព xda-developer
តាមរយៈ GSMArena

No comments:

Post a Comment