Wednesday, November 23, 2011

HTC Quattro អាច​នឹង​ត្រូវ​ពន្យា​ចេញ​រហូត​ដល់ខែ មីនា 2012

ប្រហែល ជា​មិត្ត​អ្នក​អាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះ​មិន​មែន​ជាឈ្មោះទូរស័ព្ទទេ តែ​វា​គឺ ជាឈ្មោះ​ Tablet របស់​ក្រុម HTC ដែល​បំពាក់​បច្ចេក​វិទ្យាចុង​ក្រោយ​បំផុត។តើ​វា​ទំនើប​យ៉ាង​ណា?

តាម​ប្រភព​ពត៌មាន​លេច​លឺ​បាន​ឲ្យ​ដឹង​ថា Tablet មួយនេះ នឹង​អាច​បំពាក់ទៅ​ដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីង​របស់​វា​គឺ ១២៨០x៧៦៨ pixels​ផងដែរ។ វា​មាន​កំរាស់​ប្រហែល​ជា ៩មីល្លីម៉ែត្រ គឺ​ស្តើង​ជាង ipad2 របស់​ Apple ទៀត ហើយ​ជា​ការបន្ថែម​នោះ គឺ​មាន​បំពាក់ Beats Audio ដែល​ល្បី​ខាង​សំលេង​នា​បច្ចុប្បន្ន​នេះ។ 


សំរាប់​ផ្នែក Software វិញគឺ​វា​ប្រើប្រាស់​ប្រពន្ធ័ប្រតិបត្តិការ​ចុង​ក្រោយ​របស់ Android គឺ4.0 (Ice Cream sandwich) រួម​ ជាមួយ HTC Sense4.0, HTC Watch, HTC Read, HTC Listen គឺ​តំលើង​មក​ជាមួយ​តែ​ម្តង។ 


តាម​ពិត​ទៅ​វា​អាច​នឹង​ត្រូវ​ប្រកាសខ្លួន​ចេញ​លក់ ក្នុង​កំឡុង​រដូវ​កាល​ Christmas ឆ្នាំ​នេះដើម្បីប្រកួត​ជា​មួយ​នឹង Asus Transformer។ តែ​បើ​តាម​គេហទំព័រ​ Digitimes គឺ​វា​នឹង​ត្រូវ​ពន្យា​រហូត​ដល់​ខែ មីនា ឆ្នាំ ២០១២ដោយ​មិន​មាន​បញ្ជាក់​មូល​ហេតុ​នោះទេ។
យ៉ាង​នេះ​ក៏ដោយ​យើង​សង្ឍឹម​ថា HTC នឹង​ចេញ​ផ្សារ​នូវ Tablet របស់​ខ្លួន​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​ដូច​ទូរស័ព្ទ​ដែរ ខណៈដែល Tablet ដែល​កំពុង​ចរាចរណ័ក្នុង​ស្រុកគឺ HTC Flyer ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រជា​ប្រិយភាព​នោះ។

No comments:

Post a Comment