នេះអាចចាត់ទុកថាជាដំណឹងមួយដ៏ល្អសំរាប់អ្នកដែលចូលចិត្តអានសៀវភៅលើ Android ដោយប្រើ Aldiko reader។សាកល្បងគិតថា ដំបូងអ្នកមាន ទូរស័ព្ទ Anroid មួយដែលមានសៀវភៅដែលអ្នកចូលចិត្តជាច្រើន។ ក្រោយមកទៀតអ្នកបានសំរេចចិត្តទិញ Tablet Android មួយទៀត ហើយនឹងត្រុវ ប្តូរទីតាំងសៀវភៅ ជាច្រើនរបស់អ្នកពីទូរស័ព្ទមក Tablet។ ចុះបើអ្នកចង់អានទាំងពីរដោយគ្រាន់តែចំលងសៀវភៅដាក់ក្នុងឧករណ៍ណាមួយ ហើយក្រោយមកសៀវភៅនឹងមាន លើឧបករណ៍មួយទៀត។ ដើម្បីដោះស្រាយបញ្ហានេះ Gamegod72 បានបង្កើតកម្មវិធីមួយដែល មានឈ្មោះថា Aldiko Sync សំរាប់ដោះស្រាយបញ្ហានេះ។
កម្មវិធីនេះគឺអាចផ្ទេរទៅវិញទៅមក នូវសៀវភៅ និង bookmark ពីឧបករណ៍ android មួយទៅមួយទៀតយ៉ាងងាយស្រួល។
តំរូវការចាំបាច់មួយចំនួន ដើម្បីអាចប្រើប្រាស់វាបាន នោះគឺ ត្រូវ Android ចាប់ពីជំនាន់ ២.២ ឡើងទៅ ហើយជីករីសរួចទៀត (rooted device)។ ជាការបន្ថែម អ្នកត្រូវមានគណនី dropbox មួយទៀតទើបអាចប្រើបាន។
ចំនុចពិសេសៗរបស់កម្មវិធីមាន៖
- ផ្ទេរទៅវិញទៅមកនូវសៀវភៅអេឡិចត្រូនិក រវាងឧបរណ៍ជាច្រើន។ បានន័ថាបើសិនជាសៀវភៅ ក ដែលបើកបាននៅឧបករណ៍ tablet គឺ វា ក៏ អាច បើកបានទូរស័ព្ទដូចគ្នា។ ការផ្ទេនេះគឺមានទាំងកាលុបចោល និងការបន្ថែមចូលសៀវភៅថ្មី។
- ផ្ទេរទៅវិញទៅមកនូវទីតាំងនៃសៀវភៅដែលបានអាន គ្រប់ឧបករណ៍។ ឧទាហរណ៍៖ បើសិនជាអានសៀវភៅមួយដល់ទំព័រទី ៥៦ នោះនៅពេលបើកសៀវភៅដដែល អ្នកនឹងអានសៀវភៅទំព័រ ៥៦ បានជាបន្ត។
- រក្សាទុកសៀវភៅដែលលុបហើយ ទៅផ្ទុកក្នុងធុងសំរាមរបស់ dropbox ដែលធ្វើឲ្យអ្នកអាចយកមកប្រើវិញម្តងទៀតនៅថ្ងៃក្រោយ។
សំរាប់ព៌តមានបន្ថែម សូមចូលទៅអានក្នុង http://forum.xda-developers.com/showthread.php?t=1253576
អាចរកបានក្នុងផ្សារ Android គឺ https://market.android.com/details?id=com.ucr.aldikosync&feature=search_result
No comments:
Post a Comment