ADB (Android Debug Bridge) ជាcommand line tool ដែលដឹងគ្រប់សព្ទបែប ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើ ទំនាក់ទំនងជាមួយ Emulator instance ឬ ឧបករណ៍ Android ដែលបើករួច។ វាជាកម្មវិធីប្រភេទ Client-server ដែលរួមមានធាតុផ្សំបីសំខាន់ៗគឺ ៖
- Client ដែលរត់នៅឧបករណ៍Androidដែល អ្នកចង់អភិវឌ្ឍន៍កម្មវិធី ( ទូរស័ព្ទ ឬ Tablet ឬ emulator instace)។ យើងអាចចូលទៅប្រើ client shell ក្នុងទូរស័ព្ទបានដោយសារពាក្យបញ្ជា adb។ ប្រដាប់ប្រដាររបស់ Android មួយចំនួនទៀតដូចជា ADT plugin និង DDMS ក៏បង្កើតជា adb client បានដែរ។
- Server ដែលដំណើរការជា background នៅលើឧបករណ៍Androidដែល អ្នកចង់អភិវឌ្ឍន៍កម្មវិធី ( ទូរស័ព្ទ ឬ Tablet ឬ emulator instace) ។ Server វាគ្រប់គ្រងរាល់ទំនាក់ទំនងរវាង Client នឹង daemon របស់Android មានដូចជា emulator ឬទូរស័ព្ទជាដើម។
- Daemon ជាservice ដែលរត់នៅ background process នៅរាល់ឧបករណ៍ android ទាំងអស់។
យើងអាចស្វែងរក adb បាននៅក្នុង
<sdk>/platform-tools/។ <sdk> ជាកញ្ចប់សំរាប់សរសេរកម្មវិធី Android ហើយអាចទាញយកបានពី http://developer.android.com/sdk/index.html ។
នៅពេលដែលយើងចាប់ផ្តើមបើក adb client ដំបូងវានឹង ត្រូតពិនិត្យមើលថាតើមាន server process ហើយឬនៅ? បើសិនជាជាគ្មានទេ នោះវានឹងចាប់ផ្តើមដំណើរការ server process ហើយវាចាប់យក local TCP port លេខ ៥០៣៧ ហើយ server process ដដែលនឹងចាំស្តាប់រាល់ command ទាំងឡាយដែលបញ្ជូនពី client មក។ រាល់ adb client ទាំងអស់ប្រើ port លេខ៥០៣៧ ដើម្បីទំនាក់ទំនងជាមួយ adb server។
បន្ទាប់មកទៀត Server និងបង្កើតជាតំណរភ្ជាប់ទៅរាល់ឧបករណ៍ Android ទាំងអស់(មាន emulator និង ឧបរណ៍ពិត)។ វាអាចស្គាល់បានរាល់ឧបករណ៍បានដោយសារតែវា scan រាល់port ដែលមានលេខសេស គឺចាប់ពី ៥៥៥៥ រហូតដល់ ៥៥៨៥។ វានឹងបង្កើតរាល់ តំណរភ្ជាប់នៅពេលដែល server រកឃើញនូវ ADB Daemon។ គួរកត់សំគាល់ដែរថា instance របស់ emulator/ឧបករណ៍ វានឹងចាប់លេខ port មួយគូររៀងគ្នា គឺ លេខគូរសំរាប់ console និង លេខសេស សំរាប់ ADB។ មើលឧទាហរណ៍ខាងក្រោម៖
Emulator 1, console: 5554
Emulator 1, adb: 5555
Emulator 2, console: 5556
Emulator 2, adb: 5557 ...
ជាបន្តទៅទៀតខ្ញុំសូមលើកយក command line ខ្លះៗដែលមានប្រយោជន៍សំរាប់អ្នកប្រើឧបករណ៍ Android។ វាហាក់បីដូចជាសំរាប់ អ្នកប្រើប្រាស់ ដែលមានកំរិតខ្ពស់បន្តិច ព្រោះវាទាមទា ឲ្យអ្នកប្រើចេះនូវ Command prompt ឬ Terminal។
adb devices "ប្រើសំរាប់បង្ហាញរាល់ឧករណ៍ទាំងអស់ដែលភ្ជាប់មកកុំព្យូទ័រ"
adb push "ប្រើសំរាប់ចំលងឯកសារ ពី computer ទៅ ទូរស័ព្ទ"
adb install "ប្រើសំរាប់តំលើងកម្មវិធីពីកុំព្យូទ័៏រទៅទូរស័ព្ធ ដោយមិនបាច់ចំលងដាក់ក្នុងទូរស័ព្ទ"
adb shell "ប្រើសំរាប់access ទៅកាន់shellរបស់ទូរស័ព្ទ(ប្រើដូចជាterminal ដែរ)"
adb root "ប្រើសំរាប់Access ទៅកាន់សិទ្ធជា rootក្នុងលើឧបករណ៍
ហើយនៅនៅមាន command line ជាច្រើនទៀតដែលសុទ្ធតែសំខាន់ៗសំរាប់អ្នកចង់រៀនប្រើវា។
តើយើងអាចប្រើ adb បានដោយរបៀបណា? (តាម Windows)
ដើម្បីអាចប្រើវាបាន ជាដំបូងត្រូវទាញយក SDK របស់ Android តាមរយៈ http://dl.google.com/android/installer_r14-windows.exe ហើយតំលើងវា ដូចជាកាតំលើងកម្មវិធីធម្មតាដែរ។ មុននឹងតំលើង ចាំបាច់ត្រូវតែតំលើង Java SDK ជាមុនសិនទើបអាចតំលើងបាន។ បើសិនជា តំលើង Java SDK ហើយវានៅតែទាមទាររកទៀត យើងគ្រាន់ចុច Back ហើយ ចុច Next ម្តងទៀត នោះអ្នកអាចបន្តការតំលើង Android SDK បានហើយ។
ពេលតំលើងបានរួចហើយអ្នកត្រូវបើកកម្មវិធី SDK manager ចេញពី start របស់កុំព្យូទ័រ។ រួចហើយទាញយក package មួយឈ្មោះថា "Plateform-tools"។
ក្រោយពេលទាញបានហើយ យើងត្រុវចូលទៅ command prompt របស់កុំព្យូទ័រ ហើយប្តូរទីតាំងទៅកាន់ "C:\Program Files\Android\android-sdk-windows\platform-tools>"។
ពេលដែលចូលទៅដល់ទីនោះហើយគ្រាន់តែវាយពាក្យ "adb" នោះវានឹងបង្ហាញរាល់ option ផ្សេងៗ ហើយអ្នកអាចស្វែងយកបន្ថែមបាន។
[caption id="attachment_193" align="aligncenter" width="279" caption="គំរូខ្លះៗនែcommand line របស់ ADB"][/caption]
ដកស្រង់និង ប្រែសំរួលចេញពី Android Developer SDK Document
No comments:
Post a Comment