Monday, November 28, 2011

ពេល​នេះ​ដំណើរ​ការ​វិញ​ហើយ

ពេល​នេះ លោក​អ្នក​អាច​ចូល​មើល​ពត៌មាន​តាម​រយៈ​អាស័យ​ដ្ឋាន​ថ្មី​គឺwww.cambodroid.com

សូម​អរគុណ!!

Sunday, November 27, 2011

ដំណឹងអាក់ខាន​ការ​ផ្សាយ

សូម​គោរព​ជូន​មិត្ត​អ្នក​អាន​ទាំង​អស់​ជា​ទី​មេ​ត្រី!

ដោយ​សារ​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​មាន​ការ​រវល់​នឹង​តំលើង​គេហទំព័រ​ថ្មី​ដែល​ងាយ​ស្រួល​ជាង​មុន ធ្វើឲ្យ​ខ្ញុំ​មិន​អាច ចេញផ្សាយ​អត្ថបទថ្មីៗបាន។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ ចំពោះ​អ្នក​ដែល​តែង​តែ​ចូល មក​តាម​ពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំ​នឹង​ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ព៌តមាន​ជូន​អ្នក​ទាំង អស់គ្នា​សំរាប់​អាន ឲ្យ​កាន់​តែ​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។



សូម​អរគុណ​

Saturday, November 26, 2011

វិធី​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo (How to port MIUI to Xperia Arc/Neo)


បើ​និយាយ​ពី​ MIUI អ្នក​ប្រើ​ប្រាស់​ Android ភាគច្រើន​ប្រាកដ​ជា​ស្គាល់​វា​ហើយ។​ ថ្ងៃនេះ ខ្ញុំ​សូម​ណែ​នាំ ពី​របៀប​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo ម្តង។ ដោយ​សារ​តែ​ទូរស័ព្ទ​ទាំងពីរ​នេះ មិន​ទាន់​ក្នុង Download list ទាំង miuiandroid.com និង miui.us នោះ​ទើប​មាន​ developer ម្នាក់​នៅ​ក្នុង xda-developer បាន​ធ្វើ​វាឡើង​សំរាប់​ឲ្យ​ប្រើ​ប្រាស់​បាន។


សំរាប់​ ROM MIUI អាច​ដំណើរ​បាន​យ៉ាង​ល្អ ជាមួយ​នឹងមុខងារ​ផ្សេងៗ​ដូចជា​​៖
  • MIUI theme manager (អាច​ទាញ​យក themes បាន​គ្រប់​ប្រភេទ)
  • GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
  • Mobile Bravia Engine
  • USB Mount SD
  • Bluetooth,WIFI 
  • GSM data connection ,Torch light
  • Camera with flash light and 720p recording also

HTC Ville:​ទូរស័ព្ទ​ស្តើងជាងគេរបស់ HTC


អ្នក​ដែល​ដឹង ប្រា​កដ​ជា​មិន​ចាប់​អារម្មណ៍​ក៏​ថា​បាន តែ​សំរាប់​អ្នកមិន​ដឹង​វិញ​វា​ជា​រឿង​ផ្សេង។ ថ្មី​ៗ​នេះ​មាន​ លេច​ចេញ​នូវ​រូប​ភាព​របស់​ទូរស័ព្ទ HTC មួយ​គ្រឿង​ដែល​ឈ្មោះ​ថា HTC Ville ដែល​មាន​កំរាស់​ស្តើង​បំផុត​ក្នុង​ចំនោម​ទូរស័ព្ទ​ Android  ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន HTC ។


បើ​តាម​ប្រភព​ព៌តមាន​ដែល​ លិច​ធ្លាយ​មក បាន​ឲ្យ​ដឹង​ថា វា​មាន​ CPU dual core ដែល​ជា​ប្រភេទ​ Snapdaragon 4 ដោយ​មាន​ល្បឿន​ប្រ​កង់ 1.5GHz។ វា​មាន​អេ​ក្រង់​ ជា​ប្រភេទ Super AMOLED និង resolution គឺ qHD។វា​មាន​កាំមេរ៉ា​ទំហំ 8Megapixel (BSI Camera) ហើយ​អាច​ថត​វិដេ​អូ​បាន​ដល់​ Full HD (1080pixels)។ វា​មាន​រូប​រាង​ស្រោប​ពី​ក្រៅ​ ធ្វើ​អី​អាលុយ​មីញ៉ូម​ ហើយ​ជា​ប្រភេទ unibody ទៀត​ផង​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​មើល​ទៅហាប់ណែន។


វិធី​បិទ Boot animation នៅ​លើ​ Ice Cream Sandwich



នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ប្រើ​ផង​ សរសេរ​របៀប​ប្រើ​បាត់​ទៅ​ហើយ? នេះ​ប្រហែល​ជា​សំនួរ​ដែល​ មិត្ត​អ្នក​អាន​នឹង​នឹក​ឆ្ងល់ ពេល​អាច​អត្ថ​បទ​នេះ។ ត្បិត​តែ​វា​មិន​ទាន់​លក់​មែន តែ​ប្រហែល​ជា​មិត្ត​យើង​ខ្លះ កំពុង​តែ​ប្រើ​ប្រភេទ AOSP ROM ផង​ក៏​មិន​ដឹង​។ តែ​នេះ​មិន​មែន​ជា​អត្ថបទ​សំរាប់​តែ​​ ICS មួយ​នោះ​ទេ។


យើង​ដឹង​ស្រាប់​ហើយ​ថា Boot animation របស់​ Android មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា​ទៅ​តាម​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ផលិត នឹង​តាម​ប្រភេទ ROM ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​អាច​ ប្តូរ​វា​បាន​ទៀត​ផង សំរាប់ ទូរស័ព្ទ ដែល​ Root រួចហើយ។ 


Friday, November 25, 2011

Ice Cream Sandwich មាន​សមា​ជិក​ថ្មីពីរ​ទៀត​ប្រើ​បាន​ហើយ


កាល​ពី​រ​ម្សិល​មិញ​ មាន​វី​ដេអូ​មួយ​ដែល​និយាយ​ពី HTC G1 អាច​ដាក់​ ICS ប្រើ​បាន​គឺ​វា​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ ពេញ​ពិភព​Android។ ស្រាប់​តែ​ថ្ងៃ​នេះ មាន​សមា​ជិក​២​បន្ថែម​ទៀត គឺ HTC Evo 4G និង Motorola Defy ក៏​អាច​មាន ROM ICS សំរាប់​ដាក់​ឲ្យ​ប្រើ​ដែល​ជា​ប្រភេទ​ ROM AOSP (Android Open Source Project)។


សំរាប់​កំណែ​ដំបូងរបស់ HTC Evo 4G​ គឺ​មាន​បញ្ហាច្រើន​ផ្នែក​ Wifi និង​ Cellular data។ តែ​នេះ​ជា​កំណែ​ដំបូង​ (Alpha release)  តែ​សំរាប់​កំណែ​បន្ទាប់ យើង​សង្ឃឹម​ថា រាល់បញ្ហា​ផ្នែក​ខាង​បណ្តាញ (wifi, 3g, bluetooth...) និង​ត្រូវ​បាន​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ។

វិធី root Galaxy Tab P1000 (how to root galaxy tab P1000)

ថ្ងៃនេះ​ ខ្ញុំ​សូម​ណែ​នាំ ពីរបៀប​ Root Galaxy Tab P100 តាម​រយៈ​ CF-Root។ វា​អាច​ធ្វើ​បាន​តែ​ក្នុង Firmware Gingerbread (2.3) ទេ។​ បើ​សិន​ជា​ Tablet របស់​លោក​អ្នក មិន​ទាន់​បាន​តំលើង ជំំនាន់​ដល់​ទេ ត្រូវ​ស្វែង​ update ទៅ​កាន់​ 2.3សិន​ សឹម​ root ជា​ក្រោយ​ជៀស​វា​ង​មាន​បញ្ហា​ដោយ មិន​អាច​ដឹង​ជាមុន។