សាកគិតបន្តិចទៅថា បើសិនជាមានឧបករណ៍ប្រហែលជា ច្រើនជាង៦០ អាចប្រើ ICSបានតើវាយ៉ាងវិញ។ ពេលនោះប្រហែលជាអ្នកគិតថាទូរស័ព្ទរបស់យើងនឹងមានតំលៃម្តងទៀតហើយ។ ពេលនេះក្រុម CyanogenMod ដែលក្រុមមួយដែលធ្វើ Custom ROM សំរាប់Android បាននិយាយថាពួកគេកំពុងធ្វើឲ្យមាន ICS សំរាប់ CyanogenMod ដែលឈ្មោះថា Cyanogenmod 9។
បើយោងទៅតាម Twit ខាងលើយើងអាចរំពឹងថា ២ខែក្រោយ ទៀតវាប្រហែលជាហ្នឹងរួចរាល់សំរាប់ការដាក់ប្រើប្រាស់លើកដំបូង។ វាអាចនឹងចំនាយពេលច្រើនជាង២សំរាប់ក្រុមហ៊ុនធំៗ ដើម្បីឲ្យអតិថិជនរបស់គេនឹងមានប្រើដែរ។
អ្នកអានពិតជាឆ្ងល់ថា បើក្រុមនេះគេចេញ CyanogenMod9 ចុះ CyanogenMod8 នៅឯណាដែរ បើពេលនេះយើងកំពុងប្រើ CyanogenMod7 ដែលគ្រឹះលើ Gingerbread សោះនោះ។ វាអាចដែរថា CyanogenMod8 គឺជាឈ្មោះសំរាប់ HoneyComb តែមើលទៅប្រហែលជានឹងគ្មាន CyanogenMod8 សំរាប់ដាក់ឲ្យប្រើប្រាស់នោះទេ ព្រោះGoogle នៅតែមិនទាន់បញ្ចេញកូដដើមរបស់វាជាសាធារណៈនៅឡើយទេ។
យើងសង្ឍឹមថានៅខែ មករា ឬ កុម្ភះ ដើមឆ្នាំក្រោយនេះ អាចនឹងមាន CyanogenMod9 ដែលដំនើរការលើ Ice Cream Sandwich នឹងដាក់ឲ្យមានលើជាទូរស័ព្ទជាច្រើនដែលអាចប្រើ CyanogenMod ហើយចំនួនក៏នឹងបន្តកើនឡើងដែរ។
តែយ៉ាងនេះក្តី បើសិនមិត្តអ្នកអាន ចង់ភ្លក្សរសជាតិ ការ៉េមសាំងវ៉ិច(Ice cream sandwich) នោះ គឺនៅមាន Galaxy Nexus ដែលជាទូរស័ព្ទតែមួយគត់ នាបច្ចុប្បន្ននេះមាន ICS ប្រើជាផ្លូវការ។ ជាមួយគ្នានោះផងដែរ Nexus S ក៏នឹងអាចដាក់មាន Update ទៅកាន់ Ice cream sandwich ផងដែរ។ តែជាអកុសលនោះ គឺ Nexus One ដែលជាបងធំក្នុងត្រូកូល Nexus គឺនៅតែប្រើ Gingerbread ដដែល។
No comments:
Post a Comment