Sunday, November 20, 2011

របៀប​ធ្វើ​ unlock bootloader លើ HTC (how to unlock bootloader on HTC)

HTC ត្រូវ​​បាន​​គេ​ទទួល​​ស្គាល់​ ជា​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ វៃឆ្លាត ដែល​ដំណើរដោយ WM (Windows Mobile) និង Android។ ពេល​នេះ​ខ្ញុំ សូម​លើក​យក​ពី​វិធី unlock bootloader ។ តើ Bootloader ជាអ្វី? Bootloader ជាឧបករណ៍(Tool)  ដែល ទាញយកនូវ System Software នៅលើទូរស័ព្ទ ហើយកំនត់នូវ ឋានានុសិទ្ធ(priority)របស់ Process នីមួយៗដែលដំណើរការលើទូរស័ព្ទ។ និយាយខ្លី គឺកំណត់ថា​តើ​ទូរស័ព្ទ​នឹង​ត្រូវ​បើកកម្មវិធីមុនគេ ពេលវាបើកឡើង។


មុន​នឹង​ធ្វើដំណើរការនេះ យើង​ត្រូវ​មាន​កម្មវិធីមួយ​ចំនួន​ដូច​ខាង​ក្រោម៖

របៀបធ្វើគឺសូមមើលតាម​លំដាប់​ដូច​តទៅនេះ៖


១. ដោះ​យក​ថ្ម​ចេញ​ហើយ​ដាក់​ចូល​ទៅវិញ ដោយ​ទុក​រយៈ ប្រហែល១០វិនាទី៖


២. ចុច Volume Down + Power ដើម្បី​អាច​ចូល​ទៅ​កាន់​ Bootloader Mode បាន៖


៣. រំកិល​ទៅលើ ឬ ទៅក្រោម​ដោយ​ប្រើ គ្រាប់ច្នុចសំលេង( Volume button)។ កំនត់highlight លើពាក្យ Fastboot ហើយចុចប៊ូតុង Power៖


៤. ភ្ជាប់​ទូរស័ព្ទទៅហ្នឹង​កុំព្យូទ័រ៖


៥. ពន្លាឯកសារ fastboot ដាក់​ក្នុង​ ថតថ្មីមួយ (ឧទាហរណ៍ៈ C:\android\) ត្រូវ​ពិនិត្យ​ថា​មាន​ឯកសារ​ បី​ក្នុង fastboo-windows.rar គឺ 
  • adb.exe
  • AdbWinApi.dll
  • fastboot.exe
  • AdbWinUsbApi.dll (មិនមាន​ក៏​បាន)
សំរាប់​អ្នក​ប្រើ​ប្រាស់ Linux ឬ Mac សូមទាញយក​ឯកសារ​ដែល​ត្រូវ​នឹង​ OS នៅ​តំណរ​ខាង​លើ។

៦. បើក​ Command prompt ដោយ​ Start => run => វាយ cmd


៧. ចូល​ទៅ​កាន់​ទីតាំង​ថត​ដែល​បាន​បង្កើត​ក្នុង ជំហ៊ាន​ទី៥ ដោយ(បើ​សិន​ជា​បង្កើត​ក្នុង​ C:\android\ ត្រូវវាយ​ឃ្លា​បញ្ជា cd c:\android\)

៨. វាយពាក្យ fastboot oem get_identifier_token




៩. ពេលនោះ​វា​នឹង​ចេញលេខ ដែលអាច​មាន​ជា​២​ទំរង់គឺ
       ក១. 

          ក២.


តាម​រូប​ខាង​លើ បើ​សិន​ជា​ចង់​​ចំលង​កូដ គឺ​ត្រូវ​ ចាប់​ផ្តើម​ ជាមួយ​អក្ស​ដែល​មាន​បន្ទាប់​ខាង​ក្រោម 

<<<< Identifier Token Start >>>>

ហើយបញ្ចប់​នៅ​បន្ទាត់​ដូច​ខាង​ក្រោម

<<<<< Identifier Token End >>>>> 


ចំនាំ៖ ត្រូវ​ចំលង​ដូច​ក្នុង​រូប ក១ ឬ ក២ ខាងលើតាម highlight។

១០. ចូល​ទៅ​កាន់ ទំព័រ http://www.htcdev.com/bootloader/unlock-instructions/page-3 ហើយ​ចំលង​កូដ​ទាំង​នោះ ដាក់​នៅផ្នែក​ខាង​ក្រោម ហើយ​ពេល​នោះ វា​នឹង​ផ្ញើ​ទៅ​កាន់​ e-mail រួច​ពិនិត្យ​មើល​ការ​ណែ​នាំ​ក្នុង​សំបុត្រ​នោះ ទៅ​ចុះ។


បញ្ជាក់៖ មុន​នឹង​អាច​ចូល​ទៅ​ជំហ៊ាន​ទី១០ តោងឲ្យ​អ្នក​ត្រូវ​មាន​គណនី​មួយ​ក្នុង​ HTCDEV សិន ដោយ​ចុះឈ្មោះ​នៅ http://htcdev.com/register/។ 

ប្រភព៖ HTCDEV

No comments:

Post a Comment