Friday, September 9, 2011

Optimus Black អាចធ្វើការដំលើងជំនាន់បានហើយ

បន្ទាប់ពីការចេញមួយរយៈមក ទូរស័ព្ទ LG Optimus Black ដូចជាមានប្រជាប្រិយភាពគ្រាន់បើ។ ជាមួយរាងស្តើងស្អាត ហើយមានអេក្រង់ធំផងនោះ វាកាន់តែមានលក្ខណៈងាយស្រួល ប្រើប្រាស់។ ល្បឿនរបស់វាគឺមិនអន់ប៉ុន្មានដែរ ១GHz ចំពោះ CPU និង​ ៥១២MB ចំពោះ RAM។ ពេលនេះ អ្នកអាចដំលើងជំនាន់របស់វា តែមិនមែនដំលើង ទៅកាន់ Gingerbread 2.3 នោះទេ។ គឺដំលើង LG Firmware ទៅកាន់ LG_V10A ទៅកាន់ LG_V10D។ ផលប្រយោជន៍សំខាន់ដែលខ្ញុំសង្កេតឃើញ នោះគឺFirmware ថ្មី មិនអាច ឲ្យយើង Root វាបានទៀតទេ។ ចំពោះផ្នែកផ្សេងៗ គឺមិនមានភាពផ្លាស់ប្តូរច្រើនទេ។ ចំពោះការតំលើង គឺមានភាពងាយស្រួលមែនទែន។

  1.  ចាំបាច់ត្រូវមាន Internet

  2. ទាញយក  B2CAppSetup ពីទីនេះ

  3. បើកម្មវិធីដំលើងជំនាន់របស់ LG បន្ទាប់មក ភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រ

  4. រងចាំមួយសំទុះ នោះវានឹងភ្ជាប់ទៅកាន់ទូរស័ព្ទរូចពិនិត្យមើលថាតើទូរស័ព្ទរបស់អ្នកអាចតំលើងជំនាន់បានដែរឬទេ?

  5. បើសិនជាអាចបាន អ្នកគ្រាន់តែចុចលើប៊ូតុង update firmware នោះអ្វីគ្រប់យ៉ាងនឹងធ្វើដោយស្វ័យប្រវិត្ត

  6. ពេលតំលើងចប់ហើយ អ្នកអាចចូលទៅមើលជំនាន់ក្នុង Setting => about phone


បញ្ជាក់៖ ការតំលើងនេះ​គឺមានភាពស្របច្បាប់ដោយសារកម្មវិធី នេះគឺយកផ្ទាល់ពីគេហទំព័រ LG world។

No comments:

Post a Comment