Chris DiBona |
លោក Chris DiBona មកពីក្រុមហ៊ុន Google បានមានចេញមកបញ្ជាក់ ពីប្រព័ន្ធសុវត្ថិភាព របស់ Android និងពពួកកម្មវិធីបើកចំហរ( Open source) ដែលមនុស្សមួយចំនួនបានយល់ច្រលំ។ វាពិតជាគ្មាន មេរោគទេសំរាប់ Android។ គាត់បញ្ចាក់ទៀតថា វាគ្មាន malware ដែលអាចជ្រៀតចូលបាន ដោយសារតែ Android បានប្រើ Sandboxing model សំរាប់ កាពាររាល់ពពួកមេរោគទាំងឡាយដែល កើតមានក្នុង Windows។ ដូចនេះ បានន័យថា រាល់កម្មវិធី ចាប់មេរោគ ដែលមានក្នុងកុំព្យូទ័៍រ គឺគ្រាប់តែជា កម្មវិធីសំរាប់បញ្ឆោតយក ផលប្រយោជន៍ពីអ្នកប្រើប្រាស់តែប៉ុណ្ណោះ។
តាមសំដីខាងលើ លោក Chris DiBona មានបំណងចង់ទុកមុខមាត់ឲ្យក្រុមហ៊ុនទាំងនោះខ្លះដែរ តែបើតាមយើងធ្លាប់ដឹង ក្រុមហ៊ុនទាំងនោះមានដូចជា៖ Symantec, F-Secure និង Kaspersky។
គ្មានមូលហេតុណាដែល ធ្វើឲ្យទូរស័ព្ទមានមេរោគតាមវិធីដែល Windows និង mac មាននោះទេ គាត់បានបន្ថែម។ វាអាចនឹងមានខ្លះៗដែរ ប៉ុន្ថែវានឹងមិនមានខ្លាំងខ្លា ដោយសារតែមានវាទំរង់ User Sandboxing Model ហើយវាពឹងពាក់យ៉ាងខ្លាំងទៅលើ Kernelច្រើន។
តើ Sandboxing ជាអ្វី? ហេតុអ្វីបានវាអាចធ្វើឲ្យទូរស័ព្ទ មានសុវត្ថិភាព ជាកុំព្យូទ័រទៅទៀត? វាជាការ Access ដែលបានផ្តល់សិទ្ធអាចប្រើប្រាស់បាន តែចំពោះ ករណ៍ទូស័ព្ទវិញ គឺវាកំនត់តែទៅលើតំបន់សំខាន់ៗ របស់ memory តែប៉ុណ្ណោះ។
Android និង ផ្សារ គឺពោរពេញដោយ មេរោគជាច្រើនដែលបង្កប់ខ្លួនក្នុង កម្មវិធីទាំងឡាយ តែ Google ក៏មិនទុកវាដែរ គឺវាត្រូវបានយកចេញភ្លាមៗ។ វាជាវិធីកាពារយ៉ាងល្អបំផុតមួយ តែយ៉ាងណាមិញ ការទាញយក កម្មវិធីមួយចំនួនដែលនៅក្រៅផ្សារ ទើបបានជាប្រភពដើមនៃមេរោគ។
យោងទៅតាមដំនឹងខាងលើ យើងអាចនិយាយបាន ទូរស័ព្ទវៃឆ្លាតនឹងមិនអាចមាន មេរោគទេ។ តើមិត្តអ្នកអានគិតយ៉ាងណាដែរ? ហើយជឿទេថា នឹងមិនអាចមានមេរោគក្នុង Android នោះ?
ប្រភពព៌តមាន
តាមរយៈ
No comments:
Post a Comment