Wednesday, November 23, 2011

វិធី Root Galaxy S2 (how to root Galaxy S2)


នេះឯកសារ​ដែល​ខ្ញុំ​បាន​យក​ពីក្រុម CAUG ដែល​គាំទ្រ​នឹង​ជំនួយ​ដែល់​ការ​ប្រើប្រាស់ Android នៅ​ប្រទេស​កម្ពូជាយើង។ ឯកសារ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សមាជិក​ ដែល​មាន​បទ​ពិសោធន៍ និង​ធ្លាប់​សាកដំឡើង​ដោយ​ខ្លួន​ឯង។ 


ជំហ៊ាន​នៃ​ការធ្វើ៖

  1. ដំបូង​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ ប្រភេទKernel របស់​ទូរស័ព្ទ​សិន ថាតើ​វា​ជា​ប្រភេទណា ដោយ​ចូល​ទៅ Settings => About។ 
  2. បន្ទាប់​មក​ Download CF-Root មួយ​ណា​ដែល​ត្រូវ​នឹង​ទូរស័ព្ទ​របស់​អ្នកពី jceooi
  3. បិទទូរស័ព្ទ​រយៈពេល​ប្រហែល​ជា​៥វិនាទី
  4. បើកទូរស័ព្ទ​ឡើង​វិញ ដោយ​ចុច Volume Down + Home + Power តាម​លំដាប់​ប្រាប់​ក្នុង​ពេល​តែ​មួយ
  5. ចុច Volume up នៅ​ពេលមាន​ការ​ព្រមាន​ណា​មួយ​ចេញ​មក
  6. បន្ទាប់​មក​វា​នឹង​ចូល​ទៅ កាន់ (Odin) Download mode ហើយ
  7. ភ្ជាប់​ USB ពីទូរស័ព្ទ ទៅ​កុំព្យូទ័រ
  8. ពន្លា CF-ROOT ដែល​បាន​ទាញ​យក​ដាក់​ directory ណាមួយ នោះ​យើង​នឹង​ឯកសារ​ដែល​មាន extension ជា tar ។
  9. បើកកម្មវិធី Odin3 នៅ​ក្នុង​កុំព្យូទ័រ ហើយធីកលើ PDA
  10. យក tar file ដែលបានពន្លា
  11. ចុចប៊ូតុង start នៅលើ Odin3 ក្នុង​កុំព្យូទ័រ
  12. នៅ​ពេល​ដែល​ Odin3 បង្ហាញ​អក្សរពណ៌បែត​ង ថា Pass ហើយ​សូម​ដក​ខ្សែរ​ចេញ
  13. បន្ទាប់​ពីទូរស័ព្ទ​បើក ឡើង​វិញ នោះ​អ្នក​នឹង​ឃើញ មាន Super User និង ClockWorkMode (CWM) manager នោះ​បាន​ន័យ​ថា​ទូរស័ព្ទ​របស់​អ្នក Root បានសំរេច​ហើយ។

រាល់​បញ្ហា​កើត​មាន​សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង!!!

No comments:

Post a Comment