Wednesday, October 5, 2011

វិធីទំលាក់ Firmware version របស់ Optimus Black (how to downgrade LG P970 to LG-P970-V10A)

អផ្សុកពេកមិនដឹងធ្វើអី ឆ្លៀតសរសេរមួយសិន។ ប្រហែលជាឆ្ងល់ហើយថា មានតែអ្នកចង់តំលើងជំនាន់ Firmware របស់ទូរស័ព្ទឲ្យខ្ពស់ តែហេតុអីបានជាខ្ញុំ ចង់ទំលាក់វាឲ្យទាបវិញ។ ចំលើយដ៏ងាយស្រួលមួយគឺ LG-P970-V10D (ឬលើសពីនេះដែលខុសពី10A) មិនអាចរូតបានឡើយ។ ដូចដែលដឹងស្រាប់ហើយថា ទូរស័ព្ទAndroid ទាល់តែជីឬស (root) ទើបអាចបញ្ចូលពុម្ពអក្សរខ្មែរបាន។ ត្បិតតែមើលមិនច្បាស់ ក៏គ្រាន់បើជាងមើលប្រអប់ដែរ។ ដើម្បីទំលាក់ជំនាន់របស់ LG Optimus Black យើងត្រូវមានៈ

  • LG Stoc ROM ទាញយកពី ទីនេះ (ភាគទី១ ភាគទី២)

  • ចំពោះឯងសារដែលយកមកនេះ​ គឺខ្ញុំបានកាត់វាជាកង់ៗហើយ​ បើចង់ផ្គុំមកវិញត្រូវប្រើកម្មវិធី Free file spliter

  • ត្រូវមានកម្មវិធី សំរាប់ update ROM (KDZ updater និង LG mobile update) អាចទាញយកបានពី ទីនេះ





      1. ក្រោយពេលរកគ្រឿងបានគ្រប់គ្រាន់ហើយដំបូង យើងបើក KDZ Updater.exe (មុនបើក ត្រូវបើកកម្មវិធី LG mobile update សិន) ក្នុង P970 Flash tool.zip ហើយត្រូវកំនត់ដូចរូបខាងក្រោមៈ

      2. ក្រោយពីកំនត់ដូចចំនុចក្នុងរង្វង់ក្នុងក្រហមទាំងបីខាងលើហើយ ត្រូវចុចលើ Read Phone Information ដែលស្ថិតនៅខាងក្រោម

      3. ក្រោយមកវានឹងចេញមកដូចរូបខាងក្រោម។ រួចមកត្រូវចុចប៊ូតុង Upgrade start

      4. ពេលចេញហើយនោះវានឹងបង្ហាញផ្ទាំងដើម្បីឲ្យ update firmware ហើយ ពេលនោះគ្រាន់តែមើលតាមកាណែនាំ ជាការស្រេច។

      5. នៅពេលចប់វានឹងដំណើរការទូរស័ទ្ទដោយខ្លួន ឯងហើយ។



1 comment:

  1. [...] 10A ទេត្រូវទំលាក់វាមកវិញ ដោយតាម វិធីនេះ។ ចំពោះវិធីជីកឬស សូមទៅមើល [...]

    ReplyDelete