Monday, November 21, 2011

តំលើង​ Ice Cream Sandwich keyboard ដោយមិនបាច់ root( Install Ice cream sandwich keyboard without root)



គ្រាន់​តែលឺពី Ice Cream Sandwich ភ្លាមនោះ អ្នក​ប្រើ​ប្រាស់ Android មួយ​ណា​មិន​ចង់​សាក​នោះ? ថ្ងៃនេះ ខ្ញូំសូម​ណែ​នាំ ពី keyboard ដែល​មាន​រូប​រាង​ដូច នៅ​ក្នុង​ Ice Cream Sandwich មក​ចែក​ជូន​អ្នក​ ស្នេហា Android ឲ្យ​បាន​ស្គាល់​ខ្លះៗ ពី​អ្វី​ដែល​មាន​​ក្នុង​ ICS។ keyboard ត្រូវ​បាន​ develop ដោយ​ក្រុម developer នៅ​ក្នុង xda-developers។ វា​មើល​ទៅ​ស្រដៀង​នឹង keyboard នៅ​ក្នុង​ ICS មែនទែន ដែល​អ្វី​ដែល​ ខ្វះ ធំបំផុតនោះ គឺ មុខងា ​voice-to-text (បំលែង​ពី​សំលេង​ទៅជាអក្សរ)។ keyboard នេះ​ មិន​មែន​ជា កម្មវិធីផ្លូវ​ការ​ដែល sign ដោយ google នោះទេ ដូចនេះ​វា​អាច​នឹង​មាន​បញ្ហា​ខ្លះៗដែរ។






បើ​មើល​ទៅ​វា​មិន​សូវ​ជា​ប្លែក ណាស់ណា​ពី Gingerbread ទេ តែមានអ្វីដែល​ផ្លាស់ប្តូរ​នោះគឺ suggest word។ មាន​ផ្នែក​សុវត្ថិភាពមួយចំនួន​ដែរ ដែល​វា​ទាមទារឲ្យ​អនុញ្ញាតិ​គឺ
  • VIBRATE
  • ACCESS_NETWORK_STATE
  • READ_USER_DICTIONARY
  • WRITE_USER_DICTIONARY
  • READ_CONTACTS
  • BIND_INPUT_METHOD
  • BIND_TEXT_SERVICE
  • ANDROIDSPELLCHECKERSERVICE
  • INPUT_LANGUAGE_SELECTION
កន្លែងទាញយក icskeyboard.apk

ប្រភពដំណឹង៖ xda-developer
តាមរយៈ ៖ androidpolice

No comments:

Post a Comment