Tuesday, November 15, 2011

ប្តូ​ឈ្មោះ​ APK ឲ្យ​កាន់​តែ​ស្រួល​មើល​ជាង​មុន


បើ​សិន​ជា​អ្នក​ធ្លាប់បើក​កម្មវិធី Explorer របស់​ Android នោះ​អ្នក​ប្រហែល ជាឃើញ ឯកសារ​ apk ខ្លះ មាន​ឈ្មោះ​មើល​មិនយល់ ហើយជូនកាល វាមិនដូច​ទៅ​ហ្នឹង​ឈ្មោះ​ កម្មវិធី​ដែល​តំលើង​រួច​ទៀត​ផង។ ឥលូវ​សាក​គិត​មើល​ថា បើ​សិន​ជា​មាន​កម្ម​វិធីមួយ ដែល​អាច​ប្តូឈ្មោះ ដ៏​រញ៉េរញ៉ៃ​ទាំង​នោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ 


តែ​ពេល​នេះ​ប្រហែល​ជា​មិន​បាច់​ចាំ​ទៀត​ទេ។ មាន​អ្នក​អភិវឌ្ឍន៍ កម្មវិធីនៅក្នុង xda-develop បានបង្តើត កម្មវិធី​មួយ​ដែល​ មាន​មូល​ដ្នានលើ bat (DOS Windows)។ 

កម្មវិធីនេះ​មាន​សមត្ថ​ភាព​អាច​ប្តូរឈ្មោះ កម្មវិធី APK ទាំង​អស់​ដោយ​ប្រើរបៀប drag និង drop ដោយ​ប្រើ AAPT ដើម្បីពន្លាមើល​ឈ្មោះ ហើយវាប្រើ bat មួយទៀតឈ្មោះថា Wizardry ដើម្បី​ប្តូ​ឈ្មោះ APK។ 

ឧទាហរណ៍៖ pp170.apk គឺប្តូជា PhotoShake Pro_1.7.0.apk


នៅក្នុងកញ្ចប់​កម្មវិធី RenameAPK មានរបស់សំខាន់ៗដូចជា៖

  • RenameAPK Tool
  • ឯកសារដូចគ្នា(តែតូចជាងទី១ ហើយលឿនជាងមុន)
  • ADB, AAPT និង របស់ជាច្រើន​ទៀត​ដែល​ត្រូវ​ទុកវាជាមួយគ្នា​ក្នុង​ថត​តែ​មួយ

កន្លែងទាញយក RenameAPK
ប្រភព forum.xda-developer.com

No comments:

Post a Comment