- ប្រើប្រាស់មុខងារដែលមានស្រាប់៖
- គឺថាដំបូងត្រូវច្បាស់ថា ទូរស័ព្ទរបស់ខ្លួនអាចបើក Internet បានដោយគ្មានបញ្ហា។ បើចង់ដឹងពីរបៀបបើក Internet ក្នុងទូរស័ព្ទនោះ ត្រូវទៅសួរក្រុមហ៊ុនពីរបៀបភ្ជាប់ដោយខ្លួន ឯងផង។
- បន្ទាប់មក ដោត ខ្សែរUSB ពី គណិតូបករណ៍(computer) មកដាក់ក្នុងទូរស័ព្ទ។
- ជំហ៊ានបន្ទាប់គឺ បើកទូរស័ព្ទចូលទៅក្នុង Setting => Wireless & networks =>Tethering & portable hotspot ហើយ tick លើ USB tethering
- ចុងក្រោយគឺមើលទៅក្នុងគណិតូបករណ៍(computer) ថាមានInternet ប្រើបានឬទេ ដោយចូលទៅBrowser ហើយសាកលេងទៅ
- របៀបទី២ គឺថាបើសិនជាទូរស័ព្ទនោះគ្មានមុខងារ USB Tethering ទេគឺដល់ពេលប្រើកម្មវិធីជំនួយហើយ
- ដំបូងត្រូវរកកម្មិវិធីមួយឈ្មោះ Pdanet តាមរយៈទីនេះ
- បន្ទាប់មកត្រូវឯកសារ exe ទៅក្នុងគណិតូបករណ៍(computer) ទៅតាម ប្រភេទម៉ាស៊ីន (32bit ឬ 64bit)
- បើសិនជាវាសួរថាត្រូវតំលើង driver ដែលមិនមានទទួលស្គាល់ពី Microsoft ត្រូវរើសយក "Install this driver anyway"
- បន្ទាប់ពីតំលើងក្នុងគណិតូបករណ៍(computer) បានសំរេចហើយ នោះវានឹងតំលើងកម្មវិធី Pdanet ចូលទៅទូរស័ព្ទដោយខ្លួនឯង
- ភ្ជាប់ខ្សែរ USB ពីទូរស័ព្ទទៅកុំព្យូទ័រហើយបើកកម្មវិធី Pdanet ក្នុងទូរស័ព្ទហើយវាមនរូបដូចខាងក្រោមៈ
- បន្ទាប់មកចុចលើប៊ូតុង Enable USB Tether
- ចុងក្រោយគឺត្រូវភ្ជាប់ Pdanet នៅក្នុងគណិតូបករណ៍(computer) ដោយចូលទៅ system tray => ចុចលើ icon pdanet ហើយយកពាក្យconnect នោះវាភ្ជាប់បានសំរេចហើយ។
ចុងក្រោយអ្នកអាចប្រើInternet នៅក្នុងគណិតូបករណ៍(computer) បើសិនជាម៉ាស៊ីនអ្នកមិនមាន wireless សំរាប់ប្រើ wiri បាន។
No comments:
Post a Comment