កាលពីពេលថ្មីៗកន្លងទៅនេះ លោក Hugo Barra ដែលនិយក ផ្នែកផលិតផលទូរស័ព្ទ របស់ Google បានមានប្រសាសន៍ថា Nexus One គឺវាហួសសម័យពេកហើយសំរាប់ ប្រើប្រាស់ប្រព័ន្ធប្រតិបត្កិការណ៍ថ្មី។ ដំណឹងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន មានការអាក់អន់ចិត្តដោយសារតែ ពួកគេមានអារម្មណ៍ថា ដូចជាគេបោះបង់ចោល ហើយ ពួកគេរង់ចាំថានឹងមាន អ្នកធ្វើ Custom ROM ដែលអាចឲ្យពួកគេអាចប្រើលើទូរស័ព្ទ ដែលមានអាយុ ជាង២ឆ្នាំរបស់គេបាន។
ទន្ទឹមនឹងមានការដំណឹងយ៉ាងនេះក្តី យើងឃើញថា ICS SDK សំរាប់ ដាក់ឲ្យប្រើលើ Nexus One បានលេចចេញជារូបរាង កាលពី៤ថ្ងៃមុន។ ទោះជាមានប្រើបាន តែសំរាប់ដំណើរការរបស់វាវិញ គឺមិនល្អទាល់តែសោះ។ តែពេលនេះ គឺក្រុម AOSP builds នឹងបង្កើតមានលក្ខណៈកាន់តែប្រសើរជាងមុន។
បួនថ្ងៃបន្ទាប់ស្រាប់តែ កូដដើម (source code) របស់ ICS បានប្រកាសចេញជាសាធារណៈ ហើយគ្រប់គ្នារពឹងថា AOSP នឹងសាង ROM មួយដែលអាចបានក្នុងពេលឆាប់ៗនេះ។ ដំណឹងដែលកាន់តែរីករាយនោះ គឺ នឹងមានទូរស័ព្ទ ជាច្រើនទៀតដូចជា
- Nexus S
- Droid Eris
- Hero
- Hero CDMA
- Galaxy S I9000
- Desire
- Desire HD ដែលនឹងត្រូវបានប្រើ ICS ផងដែរ។
No comments:
Post a Comment