ក្រុមហ៊ុន HTC បានចេញលក់នូវទូរស័ព្ទ Chacha និង Salsa ដែលទូរស័ព្ទទាំងពីរនេះ មានលក្ខណៈពិសេស គឺវាមាន ប៊ូតុង facebook នៅពីខាងក្រោមដែលអាច អាចឲ្យយើង post ទៅកាន់ facebook របស់យើងលឿនទាន់ចិត្ត។ ថ្វីត្បិតតែ ល្បឿន CPU របស់វា មានត្រឹមតែ 800MHz តែចំពោះ ការប្រើប្រាស់វិញ គឺមានទាស់ចិត្តទេ។ ពេលនេះខ្ញុំ សូមលើកយក Chacha មកសរសេរសិន។
ចំពោះការ root វិញអាចនិយាយបានថាវាមានទាំងដំណឹងល្អ និងដំណឹងមិនសូវល្អ(មិនអាក្រក់ណាស់ទេ)។ យោងទៅតាម xda-developer គឺគេអាច root HTC chacha បានហើយ(ដំណឹងល្អ) តែសំរាប់តែម៉ាស៊ីន ទាំងឡាយណាដែលជាប្រភេទ S-OFF តែប៉ុណ្ណោះ។
តាមពិតទៅក្រុមហ៊ុន HTC បានចេញលក់ទូរស័ព្ទ ប្រភេទនេះ ជាពីរប្រភេទ គឺ S-ON ដែលជាប្រភេទ locked bootloader។ បើសិនជា bootloader ជាប់សោរហើយ គឺយើងមិនអាច root ឬ ក៏តំលើង recovery mode ឬ ប្រើប្រាស់វិធី hack ផ្សេងៗ ដើម្បីធ្វើឲ្យទូរស័ព្ទរបស់យើងកាន់តែប្រសើរនោះទេ។
- ចូលទៅកាន់ settings => power ហើយដោះធីកទៅលើ Fastboot
- បីតទូរស័ព្ទ ប្រហែល៥វិនាទី
- បើកទូរស័ព្ទឡើងវិញ ដោយចុច volume down + Power រយៈពេលប្រហែល ៣វិនាទី
- ពេលនោះវា boot ចូលទៅក្នុង HBOOT នោះ វានឹងបង្ហាញថា ទូរស័ព្ទ របស់យើងជា ប្រភេទ S-OFF ឬអត់។ បើសិនជាវាចេញថាជា S-OFF នោះទូរស័ព្ទ អាច root បានហើយ ថែមទាំងអាចតំលើង ClockWorkMod បានទៀតផង។ តែបើចេញអីផ្សេងនោះ ប្រហែលជាមិនអាចទេ ឬ ត្រូវលក់ទូរស័ព្ទ ចោលឬ ដូចថ្មីវិញចុះ។
ជាបន្ទាប់ដើម្បី អាច root ទៅលើ S-OFF នោះចាំបាច់ត្រូវមានឯកសារមួយចំនួនដូចជា៖
របៀបធ្វើ៖
- ចំលងPH06img.zip ដាក់ក្នុង SDCard (ផ្នែក root នែ sdcard ពោលគឺមិនដាក់ក្នុង directory ណាទាំងអស់)
- ចំលង su-2.3.6.1-ef-signed.zip ដាក់ក្នុងទីតាំងដូច PH06img.zip ដែរ
- ចូលទៅកាន់ HBOOT ដូចរបៀបមើល S-OFF
- ពេលចូលទៅដល់ សូមចាំបន្តិច ព្រោះត្រូវការ scan រក PH06img.zip។ ពេលរកឃើញ ហើយវានឹងសួរឲ្យយើងតំលើង។
- ចុច Volume Up ដើម្បីចាប់ផ្តើម Flash ClockWorkMode។
- ក្រោយពេល Flash រួចរាល់ហើយ វានឹង សួរឲ្យយើង ចុចប៊ូតុង Power ដើម្បី Reboot ។
- ទូរស័ព្ទ នឹងបើកជាធម្មតា។ កែឈ្មោះ PH06img.zip ទៅជា PH06img.zip.CWM ហើយ Reboot ម្តងទៀតចូលក្នុង HBOOT (Volume Down + Power) ។
- នៅក្នុង HBOOT វាចាប់ផ្តើមស្វែងរក PH06img.zip ម្តងទៀត តែលើកនេះ វាគួតែមិនអាចរកបាន ទេព្រោះ យើងបានដូរឈ្មោះ រួចហើយ។
- ប្រើ Volume up/down ក្នុង HBOOT ហើយជ្រើសយក Recovery ។ ក្រោយយក recovery ហើយ សូមចុចប៊ូតុង Power ដើម្បីចូលក្នុង recovery។
- ក្នុង Recovery ប្រើប្រាស់ arrow key នៅលើ keyboard ដើម្បីរំកិល។ ប្រើប្រាស់ Return key (key Enter) ដើម្បីជ្រើសយក Apply Zip from sdcard ។
- ជ្រើសរើសយក su-2.3.6.1-ef-signed.zip ពីដើម្បី flash។
- ក្រោយពេល Flash ហើយត្រូវចុច ប៊ូតុង <x] (del key) ដើម្បីត្រូវទៅ recovery menu វិញ។
- reboot ទូរស័ព្ទម្តងទៀត។
- ក្រោយពេល បើកទូរស័ព្ទបានហើយ យើងអាចប្រើវិធីតំលើងពុម្ពអក្សរតាមរយៈ កម្មវិធី Font Chnager នៅក្នុងផ្សារ។ ចពោះរបៀបប្រើសូមមើលនៅទីនេះ http://khmerandroidblog.blogspot.com/2011/09/droidsansttf_01.html។
ប្រភព xda-developer
តាមរយៈ addictivetips
No comments:
Post a Comment