Thursday, October 20, 2011

វិធីសន្សំសំចៃថ្មរបស់ទូរស័ព្ទ Android (Saving Android battery life)

នេះជា​បទ​ពិ​សោធន៍​របស់ខ្ញុំ​ផ្ទាល់​ដែល​ប្រលូក​ខ្លន​ចូល​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ។ គ្រប់​យ៉ាង​ទាំង​អស់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ពិញ​ចិត្ត​ជា​ខ្លាំង ទាំង​ការប្រើប្រាស់ មុខ​ងារ​ដ៏សំបូរ​បែប ការកែប្រែ​តាម​ចំនូល​ចិត្ត។​ តែអ្វីដែល​គួ​ឲ្យ​ខក​ចិត្ត​បំផុត​នោះ គឺរឿងថ្មតែម្តង។ ទោះ​ជា​ទូរស័ព្ទ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ចៀស​មិនផុត​ពី​ការអស់​ថ្ម​ដែរ។ ជា​ទូរទៅ​ថ្ម​របស់​ទូរស័ព្ធ  Android មាន​ថាមពល 1500mAh។ ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​ខ្នាត​នេះ​ទេ តែបើសិន ជាលេខ​កាន់​តែ​ធំ​នោះ​វា​នឹង​ផ្ទុក​កាន់​តែ​បាន​ច្រើន។

ខាង​ក្រោម​នះ​ជា​វិធី​មួយ​ចំនួន​ដែល​ខ្ញុំ​ប្រើ​សំរាប់​កាត់​បន្ថយ​បំរើ​បំរាស់​ថាម​ពល​ថ្ម៖

អ្វីជា ADB (Android Debug bridge) ?

សំរាប់អ្នកប្រើទូរស័ព្ទ Android ភាគច្រើនប្រាកដជាស្គាល់ ADB ហើយ។ ពេលនេះ ខ្ញុំសូមណែនាំពីវាខ្លះៗសំរាប់អ្នកដែលដែល មិនទាន់ដឹង ឬ​អ្នក​ដែល​ដឹង​ខ្លះៗ ទុក​គ្រាន់​ជា​ជំនួយ​។នេះជាអ្វីដែលខ្ញុំយល់តែប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញ​អ្វី​ដែរ។

ADB (Android Debug Bridge) ជាcommand line tool ដែលដឹងគ្រប់សព្ទបែប​ ដែលអនុញ្ញាត​ឲ្យ​អ្នកអាច​ធ្វើ ទំនាក់​ទំនង​ជាមួយ Emulator instance ឬ ឧបករណ៍ Android ដែលបើករួច។ វាជាកម្មវិធីប្រភេទ Client-server ដែលរួមមានធាតុផ្សំ​បី​សំខាន់ៗគឺ ៖

Tuesday, October 18, 2011

វិធីងាយៗ ដើម្បីកែប្រែទូរស័ព្ទទៅជា Ice cream sanwich ជាមួយកម្មវិធីមិនគិតលុយ

បើសិនជាចង់បញ្ឆោត មិត្ត​របស់​អ្នកថា​ទូរស័ព្ទ​របស់​ មាន Ice cream sanwich ប្រើហើយនោះ យើងមាន​កម្មវិធី​២ ៣ ដែរដើម្បី​បំភ័ន្តភ្នែក​គេដែរ។​ អ្នក​អភិវឌ្ឍន៍​កម្មវិធី Android មានឈ្មោះថា KovDev បាន ដាក់wallpaper ដែល​យក​បាន​ពី​ Galaxy Nexus និង Ice Cream sanwich ដែល​អាច​ប្រើ​បាន​ជាមួយ Launcher ដូចជា ADW launcher, Laucher Pro និង Go Launcher EX អាចប្រើបាន តែមានជាលក្ខណៈ Theme ទេ។ Google និង Samsung កំពុង​រៀប​ចំ​កម្មវិធី បង្ហាញនូវNexusកូនពៅ ប្រចាំឆ្នាំ២០១១ និង Ice Cream Sandwich ជាប្រព័ន្ធ Android ចុងក្រោយរបស់ Google។  បើទោះបីជាគេប្រកាសថា ICS

វិធីថតអេក្រង់លើទូរស័ព្ទ Android ដោយប្រើឧបករណ៍ ASM​(Android Screen capture via ASM tool)

ពេលខ្លះ​នៅ​ពេល​ដែល​​ យើង​បាន​ធ្វើ​អ្វី​មួយ​ក្នុង ទូរស័ព្ទ Android ហើយយើងចង់យករូប​ពី​អេ​ក្រង់​មក​ ឲ្យ​គេ​មើល​ដែរ យើង​ពិត​ជាចង់​ដឹង​ថា តើត្រូវធ្វើយ៉ាង​ម៉េច ហើយ។ មានកម្មវិធី​មួយ​ចំនួន នៅក្នុងផ្សារ អាច​ឲ្យ​យើង​ថតរូប​អេក្រង់​(screen capture) បាន​ តែតំរូវ​ឲ្យទូរស័ព្ទជាប្រភេទ​root សិន។ ការ root ពិតជា​ងាយ​ស្រួល​សំរាប់​ទូរស័ព្ទ​មួយ​ចំនួន តែវា​ពិត​ជា​ពិបាក​សំរាប់​ទូរស័ព្ទ ចេញក្រោយៗ ព្រោះ​ខាងក្រុមហ៊ុន ភាគច្រើនគេ​មិនចង់​ឲ្យអ្នក​ប្រើ​ប្រាស់ មានសិទ្ធិ ជា root បានទេ។ ដើម្បី​អាច​ថតយក​អេក្រង់​បាន​ដោយ មិនបានបាច់​ root នោះខ្ញុំ​សូមណែនាំ ពីឧបករណ៍​​មួយឈ្មោះថា ASM (Anroid Screen Monitor)

Sunday, October 16, 2011

វិធីដំលើងCyanogen 7( Gingerbread 2.3.7) ដាក់ក្នុង Optimus Black

រកលេងៗស្រាប់គេក្នុង Rootwiki ស្រាប់តែគេបានដាក់post ដែលអាចឲ្យ cyanogen 7 អាចដំណើរការបានលើ Optimus black។ មិនបង្អង់យូរ ខ្ញុំ​បានចាត់ តំលើងភ្លាមដោយមិនទុកយូរឡើយ ព្រោះបានរងចាំយូរក្រែលដែរ។ តែមុននឹងតំលើងខ្ញូំសូម ឲ្យអ្នកប្រើប្រាស់ back up រាល់ទិន្ន័យផ្សេងៗសិន។




  1.  ជាដំបូងយើងត្រូវដំលើងកម្មវិធី MyBackup ពីផ្សារជាមុនសិន។ វាអាចbackup ទិន្ន័យមិនថាជា app multimedia ទេ គឺវាអាច backup ទាំង ទិន្ន័យផ្ទាល់ខ្លួន ដូចជាលេខទូរស័ព្ទុ, call log, សារ ។ល។

Thursday, October 13, 2011

ផ្ទេរទិន្នន័យទៅវិញទៅមកជាមួយ Aldiko Sync



នេះអាចចាត់ទុកថាជាដំណឹងមួយដ៏ល្អ​សំ​រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវ​ភៅ​លើ Android ដោយ​ប្រើ​ Aldiko reader។​សាក​ល្បង​គិ​ត​ថា ដំបូងអ្នក​មាន ទូរស័ព្ទ​ Anroid មួយ​ដែល​មាន​សៀវ​ភៅ​ដែល​អ្នក​ចូល​ចិត្ត​ជាច្រើន។ ក្រោយមកទៀត​អ្នកបាន​សំរេច​ចិត្ត​ទិញ Tablet Android មួយទៀត ហើយនឹងត្រុវ ប្តូរទីតាំង​សៀវភៅ ជាច្រើន​របស់អ្នកពីទូរស័ព្ទមក Tablet។ ចុះ​បើ​អ្នក​ចង់​អាន​ទាំង​ពីរ​​ដោយគ្រាន់តែចំលង​សៀវភៅ​ដាក់ក្នុងឧករណ៍ណាមួយ ហើយក្រោយ​មក​សៀវភៅនឹងមាន លើឧបករណ៍មួយទៀត។ ដើម្បី​ដោះ​​ស្រាយ​បញ្ហា​នេះ Gamegod72 បានបង្កើតកម្មវិធីមួយដែល មានឈ្មោះថា Aldiko Sync សំរាប់​ដោះ​ស្រាយ​បញ្ហានេះ។

Wednesday, October 12, 2011

Galaxy SII ជាប់ឈ្មោះជា អធិរាជទូរស៍ព្ទប្រចាំឆ្នាំ នៅ UK

ទូរស័ព្ទ Android Samsung Galaxy SII ត្រូវបានគេទទួលស្គាល់ថា ជាអធិរាជទូរស័ព្ទប្រចាំឆ្នាំ ពីសំនាក់អ្នកប្រើប្រាស់ នៅអង់គ្លេស។ ចាប់តាំង​ពី​ចេញ​ផ្សាយ នា​ខែ​កុម្ភៈ មក ដល់​ពេល​នេះគេ​មិនទាន់​ឃើញ​មានទូរស័ព្ទណា​ដែល​អាចប្រកួត ប្រជែង​ជាមួយវាបានឡើយ។ គូប្រកួតប្រជែង របស់វា គឺ HTC Sensation និង iPhone4 នៅតែមិនអាច​ស៊ូ​រួច​ជាមួយ​នឹង SGSII បានទេ។ វាជាទូរស័ព្ទ​ដែល​ បានរួមផ្សំ​ជាមួយ Hardware ដ៏ល្អ និងមានកម្មវិធីល្អៗ ជាច្រើន​មកជាមួយ ដូចជា

  • កម្មវិធីបណ្តាញសង្គមធំៗដូចជា Facebook, Twitter,...

  • e-mail

  • sat-nav

  • web browsing and media features


ព្រមជាមួយគ្នានោះវាក៏ទទួលបាននៅពានរង្វាន់ជាច្រើនទៀតដូចជា៖



  • ទូរស័ព្ទកាំមេរ៉ាល្អបំផុត (Best Camera Phone)

  • ទូរស័ព្ទវិដេអូល្អបំផុត (Best Video Phone)

  • ទូរស័ព្ទ Android ល្អបំផុត (Best Android Phone)

  • និងទូរស័ព្ទកំសាន្តល្អបំផុត (Best Media Phone)


ប្រភព៖ pocketnow.com

Eldar Murtazin: Google និង Samsung ពន្យាព្រឹត្តឹការណ៍ចេញផ្សាយ ICS ដោយសារបញ្ហាប៉ាតង់

គ្រប់គ្នាដែលជា​អ្នក​ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តការ​របស់​ Android សុទ្ធតែកំ​ពុង​រង​ចាំ​មើល ប្រព័ន្ធប្រតិបត្ថការថ្មី គឺ Ice Cream Sandwich (ICS)។ មានពាក្យចចាមអារ៉ាមជា​ច្រើន​និយាយ​ថា​ទូរស័ព្ទ​ដែល​មាន​វាសនា​បាន​ ភ្លក្សរ​សជាតិ ICS មុនគេគឺ​ Nexus Prime ដែល ស្ថិតក្នុង​ត្រកូល Nexus។  បើតាមគំរោង គឺវានឹងត្រូវប្រកាសឲ្យប្រើ ឆាប់ៗនេះ គឺថ្ងៃទី ១៤ តុលានេះហើយ ជាមូយហ្នឹងទូរស័ព្ទ Google Nexus Prime តែម្តង។ តែយោងទៅតាម Twit របស់ Eldar Murtazin ដែលជាអ្នកដែលផ្តល់ ព៌តមានជាច្រើន ដែល ទាក់ទង ជាមួយនឹង ICS បាននិយាយថា វា​នឹង​មាន​ការ​ពន្យាពេល តទៅ​ទៀត។

Monday, October 10, 2011

វិធីចែកInternet ពីទូរស័ព្ទ Android ទៅគណិតូបករណ៍(computer) រតាមរយៈ USB (how to share internet from Android phone to PC via USB)

គិតថាវាជារឿង​ងាយ​ស្រួល​សោះ​បើចង់​ឲ្យគណិតូបករណ៍(computer) អាចប្រើ internet បានដោយ​ភ្ជាប់តាម ទូរស័ព្ទ​Android។ មានវិធីច្រើនយ៉ាងដើម្បីភ្ជាប់ តែពេលនេះ ខ្ញុំសូមលើកតែវិធី២យ៉ាងដែលខ្ញុំដឹងមកចែកជូនទៅចុះ។

  1. ប្រើប្រាស់​មុខងារ​ដែល​មានស្រាប់៖

    • គឺថាដំបូងត្រូវច្បាស់ថា ទូរស័ព្ទរបស់ខ្លួនអាចបើក Internet បានដោយគ្មានបញ្ហា។ បើចង់ដឹងពីរបៀបបើក Internet ក្នុងទូរស័ព្ទនោះ ត្រូវទៅសួរក្រុមហ៊ុនពីរបៀបភ្ជាប់ដោយខ្លួន ឯងផង។

    • បន្ទាប់មក ដោត ខ្សែរUSB ពី គណិតូបករណ៍(computer) មកដាក់ក្នុងទូរស័ព្ទ។

    • ជំហ៊ានបន្ទាប់គឺ បើកទូរស័ព្ទចូលទៅក្នុង Setting => Wireless & networks =>Tethering & portable hotspot ហើយ tick លើ USB tethering

    • ចុងក្រោយគឺមើលទៅក្នុងគណិតូបករណ៍(computer) ថាមានInternet ប្រើបានឬទេ ដោយចូលទៅBrowser ហើយសាកលេងទៅ

Wednesday, October 5, 2011

វិធីជីកឬស LG Optimus Black P970 (how to root LG P970)

ចំពោះអ្នកដែលប្រើ Android ហើយពិតជាចង់ដឹងថា root មានជាអ្វី។ បើចងដឹងសូមមើល ទីនេះ។ ចំពោះរបៀប root  LG P970 វិញ​ពិតជា​ងាយស្រួល​ខ្លាំងណាស់។

  1. តំលើងកម្មវិធី file manager ណាមួយពី ផ្សារមកដូចជា Astro, Adao file manager អីជាដើម។

  2. ចំលង Gingerbreak1.2 ដាក់ចូលទៅក្នុង sdcard

  3. ប្រើកម្មវិធី file manager ណាមួយដំលើង Gingerbreak។ មុនដំលើងត្រូវអនុញ្ញាត​ឲ្យទូរស័ព្ទ​អាចតំលើង កម្មវិធីមិនដឹង​ប្រភព​សិន ដោយ​ចូល​ទៅ setting => application ហើយ Tick លើ unknow sources

វិធីដំលើង Custom ROM (NOVA 8) នៅលើ Optimus Black

ឃើញគេប្រើទូរស័ព្ទផ្សេងៗ សុទ្ធតែមាន Custom ROM​ធ្វើឲ្យខ្ញុំច្រណែនគេណាស់។ ដើម្បីកុំឲ្យចាញ់ចិត្តថា LG ខ្ញុំ​អាច​ប្រើ Custom ROM ដែរខំទៅរក ក្នុង xda-developer បានមួយដែរ ហើយប្រហែលជាមានតែមួយគត់សំរាប់ P970 ដែរ។ សំរាប់ការដំលើងគឹវាមានភាពងាយស្រួលណាស់ ហើយមាន អត្ថប្រយោជន៍ច្រើនគួសមដែរដូចជា៖

  • ដំណើរការបានលឿនជាងមុន (ពិន្ទុ Bechmark បានឡើងដល់ 2700ជាង ដោយប្រើ Antutu bechmark)

  • មានបន្ថែមមុខងា Reboot និង reboot in recovery(CWM) ពេលចុចបិទ

  • មាន Drawer menu ដែលជាទំរង់របស់ ត្រកូល Nexus

  • មាន Theme ដែលអាចដាក់បានរបៀប ជា Gingerbread ឬ Windows Mobile 7 ក៏បាន

  • ធ្វើឲ្យវីដែអូ720p មានលក្ខណៈ HD ពិតប្រាកដ មិនមែនពេលចាក់មកលើកុំព្យូទ័រចេញមក រាងកន្តឿៗដូច stock rom ទេ

វិធីទំលាក់ Firmware version របស់ Optimus Black (how to downgrade LG P970 to LG-P970-V10A)

អផ្សុកពេកមិនដឹងធ្វើអី ឆ្លៀតសរសេរមួយសិន។ ប្រហែលជាឆ្ងល់ហើយថា មានតែអ្នកចង់តំលើងជំនាន់ Firmware របស់ទូរស័ព្ទឲ្យខ្ពស់ តែហេតុអីបានជាខ្ញុំ ចង់ទំលាក់វាឲ្យទាបវិញ។ ចំលើយដ៏ងាយស្រួលមួយគឺ LG-P970-V10D (ឬលើសពីនេះដែលខុសពី10A) មិនអាចរូតបានឡើយ។ ដូចដែលដឹងស្រាប់ហើយថា ទូរស័ព្ទAndroid ទាល់តែជីឬស (root) ទើបអាចបញ្ចូលពុម្ពអក្សរខ្មែរបាន។ ត្បិតតែមើលមិនច្បាស់ ក៏គ្រាន់បើជាងមើលប្រអប់ដែរ។ ដើម្បីទំលាក់ជំនាន់របស់ LG Optimus Black យើងត្រូវមានៈ