សុខៗ ស្រាប់តែ gnome desktop របស់ខ្ញុំប្តូរអស់រលីង អត់មានអីមើលទេ សូម្បីគេ online ហើយ ខំហៅចង់បែកសសៃករ(តាម chat សោះ) ក៏មិនដឹងដែរ។ អង្គុយមួយប្រាវ ស្រាវជ្រាវរកឃើញ ហើយវិធី យកភាពដើមមកវិញ។ ដំបូង ចុច Ctrl + Alt + F1 ដើម្បីចាកចេញពី GUI ហើយអារបៀប ស-ខ្មៅសិន។ ចូលទៅ user ណាដែលមាន Desktop រញ៉េរញ៉ៃ តាមរយៈ Terminal។
ឧទាហរណ៍ៈ បើសិនជា user : ABCStout មានបញ្ហា នោះត្រូវ log ចូលទៅ user ABCStout ហើយ។ បន្ទាប់ពីចូលហើយ កុំទៅណាឲ្យសោះ គឺគ្រាន់តែ វាយឃ្លាបញ្ជា៖
$rm -rf .gnome .gnome2 .gconf .fconfd .metacity
បញ្ជាក់៖
-rm ជាពាក្យបញ្ជាលុប (remove)
- rf ជា option របស់ឃ្លាបញ្ជា rm (r មានន័យ recursive គឺវាលុប file ទាំងអស់ក្នុង Directory ម្តង១ៗ។ ចំនែក f គឺ force មានន័យថា វាបង្ខំលុបចោលទាំងអស់ នូវ file ទាំងឡាយទោះបីជា មានជាប់សិទ្ធរបស់ system ក៏ដោយ)
ក្រោយពីលុបអស់ចិត្ថអស់ចង់ហើយ គ្រាន់តែចុច Ctrl + Alt + F7 ត្រលប់មក GUI វិញ ហើយ log out ទៅ វារួចគ្នាបាត់ទៅហើយ។
No comments:
Post a Comment