ទូរស័ព្ទខ្ញុំឆាប់អស់ថ្មម្ល៉ោះ? ធ្វើយ៉ាងម៉េចកុំឲ្យទូរស័ព្ទ ឆាប់អស់ថ្មទៅ?
សំនួរទាំងនេះគឺសុទ្ធតែត្រូវបានសួរដោយអ្នកប្រើប្រាស់ទូរស័ព្ទវៃឆ្លាត (smart phone) ស្ទើតែទាំងអស់ទៅហើយ។
ថ្មីនេះក្រុមហ៊ុន HTC បានចេញថ្មបន្ថែមសំរាប់ទូរស័ព្ទ HTC Rezound ដែលជាជំនាន់ចុងក្រោយរបស់ខ្លួន។ តាមពិតក្រុមហ៊ុនបានចេញផ្សាយរួចទៅហើយជាមួយ នូវទូរស័ព្ទប្រភេទនេះ ជាមួយនឹងថ្ម កំរិតស្តង់ដាគឺ ១៦២០mAh។
បើសិនជាប្រៀបធៀបទំហំថាមពលថ្ម ជាមួយនឹងអេក្រង់ទំហំ ៤.៣អ៊ីង នោះពិតជាមិនធានាការប្រើប្រាស់នោះទេ បូករួមទាំង LTE (4G) ផងនោះ។
បើសិនជាប្រៀបធៀបទំហំថាមពលថ្ម ជាមួយនឹងអេក្រង់ទំហំ ៤.៣អ៊ីង នោះពិតជាមិនធានាការប្រើប្រាស់នោះទេ បូករួមទាំង LTE (4G) ផងនោះ។
ជាកាពិតណាស់ជាមួយនឹងថាមពលថ្មកាន់តែខ្ពស់ តំលែរបស់វាគឺវាថ្លៃជាងមុនហើយ តែសំរាប់អត្ថប្រយោជន៍ដែលទទួលបានមកវិញក៏មិនជាខកបំណងវិញដែរ។តំពោះតំលៃនោះគឺត្រូវបន្ថែមប្រហែលជា ៦០ដុល្លារទៅលើតំលៃទូរស័ព្ទ តែតំលៃនេះ មិនមែនជាតំលៃក្នុងស្រុកទេ។
បើយើងមើលទៅសំបកបន្ថៃមខាងលើ គឺវាពិតជាធ្វើឲ្យទូរស័ព្ទ ដែលមានកំរាស់ត្រឹម១៣.៧មីល្លីម៉េត្រនោះកាន់តែក្រាស់ជាមុនទៅទៀត។ គិតទៅដូចកាន់ដុំអិដ្ឋមួយ ក្នុងដៃអីចឹង បើសិនជាថែមថ្មកំរាស់ ៥ ឬ ៦ មីល្លីម៉ែត្របន្ថែមទៀត។ តែទោះជាយ៉ាងនេះក្តី គីគ្មានជំរើសនោះទេ។
តែក៍គួបញ្ជាក់ដែរថាទូរស័ព្ទ នេះជាប្រភេទ CDMA តែប៉ុណ្ណោះ គឺមិនមានជាប្រភេទ GSM ទេ។
តែក៍គួបញ្ជាក់ដែរថាទូរស័ព្ទ នេះជាប្រភេទ CDMA តែប៉ុណ្ណោះ គឺមិនមានជាប្រភេទ GSM ទេ។
No comments:
Post a Comment