ពេលខ្លះអ្នកពិតជាចង់តំលើងកម្មវិធី ឬកែប្រែអ្វីផ្សេងដែលទាក់ទងជាមួយអ្នកប្រើប្រាស់កំពូល គឺ root។ បើសិនជាមិនទាន់ប្តូរពាក្យសំងាត់ទេ អ្នកត្រូវវាយឃ្លាបញ្ជា ឧទាហរណ៏៖
$sudo apt-get install wine
តាមឃ្លាខាងលើ អ្នកត្រូវវាយពាក្យ sudo រាល់ពេលដែលចង់ប្រើ ហើយត្រូវវាយពាក្យសំងាត់របស់អ្នកគ្រប់ពេល។
ពេលនេះខ្ញុំមានវិធីមួយគឺចូលទៅ ប្រើ root ដោយវាយពាក្យសំងាត់តែម្តង។សូមវាយឃ្លាបញ្ជាខាងក្រោម៖
- $sudu su -
នោះវានឹងចេញមកដូចរូប - វាយពាក្យសំងាត់របស់អ្នកសិន
- បើសិនជាចេញសញ្ញាទ្រុងជ្រូក (#) នោះអ្នកកំពុងតែប្រើប្រាស់ root
- ចុងក្រោយគឺប្រើឃ្លាបញ្ជា #passwd root រួចហើយ វាយពាក្យសំងាត់ថ្មីជាការស្រេច
ក្រោយពេលប្តូរបានជោគជ័យ វានឹងបង្ហាញដូចរូបខាងលើ។ - បើសិនជាចង់ចូលទៅ root លើកក្រោយគ្រាន់តែវាយ $su - ហើយវាយពាក្យសំងាត់ដែលអ្នកកែ នោះអាចប្រើបានតាមចិត្តហើយ។
No comments:
Post a Comment