នៅស្រុកខ្មែរមិនទាន់មានប្រើផង សរសេររបៀបប្រើបាត់ទៅហើយ? នេះប្រហែលជាសំនួរដែល មិត្តអ្នកអាននឹងនឹកឆ្ងល់ ពេលអាចអត្ថបទនេះ។ ត្បិតតែវាមិនទាន់លក់មែន តែប្រហែលជាមិត្តយើងខ្លះ កំពុងតែប្រើប្រភេទ AOSP ROM ផងក៏មិនដឹង។ តែនេះមិនមែនជាអត្ថបទសំរាប់តែ ICS មួយនោះទេ។
យើងដឹងស្រាប់ហើយថា Boot animation របស់ Android មានច្រើនប្រភេទផ្សេងៗ គ្នាទៅតាមប្រភេទក្រុមហ៊ុនដែលផលិត នឹងតាមប្រភេទ ROM ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគេអាច ប្តូរវាបានទៀតផង សំរាប់ ទូរស័ព្ទ ដែល Root រួចហើយ។
សាកគិតលេងៗថា បើសិនជាយើងបិទវាតើនឹងចំនេញអ្វីខ្លះ? អ្វីដែលគិតដំបូងគេ គឺមិនខុសពី Windows ទេ គឺវាចំនេញ ពេលវេលានៅពេលបើកតែម្តង។ ទោះជាមិនបានលឿនដូចជាទុកក៏ដោយ តែវាក៏គ្រាន់បើជាងដាក់ដែរ។ បន្ទាប់អ្វីដែល ជាអាយុជីវិតរបស់អ្នកប្រើទូរស័ព្ទនោះ ថ្មតែម្តង។ យើងដឹងស្រាប់ហើយថា boot animation គឺវាកើតចេញពីរូប ជាច្រើនដែលវាទាញយកទៅដាក់បង្កើតជាចលនា ដូចដែលយើងបានឃើញ។ នៅពេលដែលវាដំណើរការ CPU និង GPU (Graphic Processor Unit) និងដំណើរការ ហើយទាញយក ថាមពលថ្ម ជាច្រើន។
ចំពោះវិធីបិទវិញនោះ គឺងាយណាស់ដោយ គ្រាន់តែចូលទៅកាន់ Developer Option ហើយជ្រើសយក Windows animation scale។ បន្ទាប់មកគឺប្តូរ Animation ទៅជា Off គឺរួចស្រេច។
ប្រភព
No comments:
Post a Comment