នេះជារបៀប ដំលើង xRecovery ដាក់ក្នុង X8 ព្រោះមិនអាចប្រើ ClockWorkMod បានដូចទូរស័ព្ទភាគច្រើនទេ។បញ្ជាក់៖ ខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាដែលកើតមានទេ។ មុនតំលើងតោងឲ្យមានឯកសារមួយចំនួនដូចជា៖
ជំហ៊ានទី១គឺ root សិន៖
- ពន្លា SuperOneClickv1.6.5-ShortFuse.zip
- ភ្ជាប់ទូរស័ព្ទទៅគណិតូបករណ៍(computer) ដោយមិនរើសយក mount (ដោតធម្មតា)
- បើក USB Debugging modeលើទូស័ព្ទ ដោយចូលទៅ setting => application => development ហើយ ធីក USB Debugging
- បើក unknow source ដោយចូលទៅ setting => application ហើយធីក Unknow source (អាចឲ្យតំលើងកម្មវិធីផ្សេងៗ ដោយមិនបាច់ចូលផ្សារ)
- បើកកម្មវិធី SuperOneClick ក្នុងគណិតូបករណ៍ ហើយចុចលើប៊ូតុង Root
- រង់ចាំមួយសំទុះ វានឹងមានសារមួយប្រាប់ថា "not successful - is your phone software higher than 2.0?" បើសិជាទូរស័ព្ទរបស់អ្នក ជា Android OS 2.1 សូមចុចលើ "Yes"
- ក្រោយមកវានឹងធ្វើការសាកល្បង Super user (Test SU?)
ចំណាំ៖ បើសិនជា SuperOneClick គាំងពាក់កណ្តាលទី នោះបានន័យថាគណិតូបករណ៍របស់អ្នក មិនទាន់បានតំលើង .Net Framwork 2.0 ទេ តែសំរាប់ Windows 7 ឬ Vista គឺវាមានស្រាប់ហើយ។
- បើសិនជាបានជោគជ័យ នោះ super user នឹងបង្ហាញប្រាប់ថាបានតំលើងរួចរាល់
- តែបើសិនជាមិនបានជោគជ័យ នោះត្រូវពិនិត្យថា តើបានភ្ជាប់ទៅគណិតូបករណ៍បានត្រឹម ត្រូវហើយឬនៅ? តើបានបើក USB Debugging mode ដែរឬទេ?
ជំហ៊ានទី២គឺ mount SD card
- ដោត USB ភ្ជាប់ទៅទូរស័ព្ទ
- ជ្រើសយកពាក្យ mount (ពីទូរស័ព្ទ)
- ចំលង RootExplorer និង xRecovery0.1 (ពន្លារួច) ដាក់ក្នុង Root របស់ sdcard
- បន្ទាប់មក Umount ពីគណិតូបករណ៍
ជំហ៊ានទី៣ គឺតំលើង xRecovery
- តំលើងកម្មវិធី Astro File manager ពីផ្សារ
- បើកកម្មវិធី Astro ហើយតំលើងកម្មវិធី RootExplorer ពី sdcard
- បើកកម្មវិធី RootExplorer ម្តង ហើយបើសិនជាវាសួរ ពី super user ត្រូវចុចយក Allow
- ចំលងឯកសារទាំងបី ពី xRecovery ម្តងមួយៗ ទៅដាក់ក្នុង /system/bin
- ក្រោយពេលចំលងចប់ហើយ គឺបានន័យថា អ្នកអាចដំលើង xRecovery បានសំរេចហើយ
បើសិនជាអ្នកចង់ចូលទៅកាន់ xRecovery គឺគ្រាន់តែ បិទទូរស័ព្ទរយៈពេលប្រហែល ៥វិនាទី។ ពេលចុចបើក វិញដល់ពេលដែល ចេញអក្ស Sony Ericsson អ្នកត្រូវចុច ប៊ូតុង Back ឲ្យញាប់ រហូតវាចូលដល់ xRecovery Screen។
not describe enough for Install Xrecovery.
ReplyDeleteso what step of it that you think that it's missing?
ReplyDelete