
តែសំរាប់ពេលនេះ ក្រុមហ៊ុន Adobe បានផ្សាយម្តងទៀតថា Ice Cream Sandwich និងក្លាយជា OS ចុងក្រោយលើទូរស័ព្ទដែលអាច ដំណើរការ Flash បាន។ ក្រុមហ៊ុន នឹងបន្តគាំទ្រ អភិវឌ្ឍន៍ផ្នែក សុវត្ថិភាព កែតំរូវរាល់ bug ដែលធ្ងន់ធ្ងរ ដែលអាចឲ្យអ្នកប្រើប្រាស់ Android មានទំនុកចិត្តលើប្រព័ន្ធថ្មីនេះ។តែសំរាប់ Android ជំនាន់ចាស់ជាង 4.0 គឺខាងក្រុមហ៊ុននឹងមិន គាំទ្រទៀតទេ ហើយនឹងមិនមាន version ថ្មីupdate ទៀតដែរ។ មូលហេតុដែល គេបង្ខំចិត្ត បោះបង់ Flash នៅក្នុងទូរស័ព្ទដោយសារចំនុចអវិជ្ជមានរបស់វាច្រើន ដោយវាដំណើរការយឺតពេក ហើយ វាត្រូវស៊ីថ្មទូរស័ព្ទអស់ជាច្រើន។
អ្វីដែលយើងរំពឹងនោះ គឺប្រហែលជា ជំនាន់ "j" (អាចជា Jelly bean) របស់ Android នឹងអាចប្រើប្រាស់ HTML5 យ៉ាងពេញ លក្ខណៈ ហើយវារ៉ាប់រងរាល់អ្វីគ្រប់ដែល យើងធ្លាប់បានជួប នៅក្នុង Flash មកក្នុងប្រព័ន្ធថ្មី(HTML5)។
No comments:
Post a Comment