បើនិយាយពី MIUI អ្នកប្រើប្រាស់ Android ភាគច្រើនប្រាកដជាស្គាល់វាហើយ។ ថ្ងៃនេះ ខ្ញុំសូមណែនាំ ពីរបៀបតំលើង MIUI ដាក់ក្នុង Xperia Arc/Neo ម្តង។ ដោយសារតែទូរស័ព្ទទាំងពីរនេះ មិនទាន់ក្នុង Download list ទាំង miuiandroid.com និង miui.us នោះទើបមាន developer ម្នាក់នៅក្នុង xda-developer បានធ្វើវាឡើងសំរាប់ឲ្យប្រើប្រាស់បាន។
សំរាប់ ROM MIUI អាចដំណើរបានយ៉ាងល្អ ជាមួយនឹងមុខងារផ្សេងៗដូចជា៖
- MIUI theme manager (អាចទាញយក themes បានគ្រប់ប្រភេទ)
- GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
- Mobile Bravia Engine
- USB Mount SD
- Bluetooth,WIFI
- GSM data connection ,Torch light
- Camera with flash light and 720p recording also
ខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាដែលកើតមាននោះទេ!!!!
មុននឹងតំលើងតោង ត្រូវឲ្យឯកសារមួយចំនួនដូចជា៖
- មុននឹងធ្វើត្រូវតែ root
- Baseband 56:http://www.mediafire.com/file/f3icwa...aseband_56.ftf
- BlendMIUI@ARC_1.11.11_V09 & boot.img:
- FOR LT15i Users: BlendMIUI@LT15i_1.11.11_V09.rar
- FOR LT18i Users: BlendMIUI@LT18i_1.11.11_V09.rar
របៀបធ្វើ៖
- ប្រើប្រាស់ flashtool ដើម្បី flash baseband 56
- ចំលង ROM ដែលបានទាញយកដាក់ក្នុង SDCard
- ប្រើប្រាស់ fastboot ដើម្បីflash boot.img
- ចូលទៅកាន់ recovery mode ដោយចុច ចុចប៊ូតុង Power ហើយក្រោយមកចុច Volume Down បីបួនដង
- ត្រូវ backup data ដោយប្រើ Nand ដើម្បីអាចយក ROM ចាស់មកប្រើឡើងវិញ
- ត្រូវ wipe data ទាំងអស់ ( data/fatory reset, cache partition និង dalvik cache ក្នុង advance)
- ចូលទៅកាន់ Menu ហើយ ជ្រើសយក Install zip from sdcard
- ក្រោយពេលតំលើងរួចហើយហើយ reboot នោះអាចប្រើបានហើយ
No comments:
Post a Comment