
បើនិយាយពី brick ទូរស័ព្ទវិញគឺអ្នកប្រើប្រាស់ Android ស្ទើតែទាំងអស់ ដែលចងភ្លក្សរសជាតិ Firmware ថ្មីៗតែងតែជួបបញ្ហា។ គ្រប់គ្មាតែងតែចង់សួរថា បើសិនជាBrick ហើយធ្វើម៉េចទៅទើបអាចប្រើវិញជាធម្មតានោះ? ចំពោះវិធីវិញ គឺអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុនទូរស័ព្ទ នីមួយៗ។ ពេលនេះខ្ញុំសូមណែនាំពីវិធីមួយ ដែលយើងអាច Unbrick ឬ ត្រលប់មក Firmware ដើមរបស់ Galaxy SII SkyRocket វិញ ដែលជាទូរស័ព្ទរបស់ ក្រុមហ៊ុន AT&T។
មុននឹងទាញ ធ្វើនូវអ្វីដែលខ្ញុំបាននិយាយនោះ យើងត្រូវមានឯកសារមួយចំនួនដូចខាងក្រោម៖
- SGH-I727R.chunk001 និង SGH-I727R.chunk002 ឬ SGH-727.chunk001 និង SGH-727.chunk002 ទាំងនេះជា Firmware (Stock ROM)
- Odin3 v1.85.zip សំរាប់ flash firmware
- GSG SII - t989 USB driver.zip
ក្រោយពេលដែលបានទាញយកឯកសារដូចខាងលើរួចហើយសូមមើលដំណើរការដូចខាងក្រោម៖
- ទាញយក Stock ROM ដែលមានប្រភេទឯកសារ ជា Tar (បើសិនមានជាប្រភេទ chunk001 ឬ chunk002 នោះប្រិយមិត្តត្រូវប្រើ កម្មវិធី Free-File-Splitter.exe ដើម្បីបង្រួមមកជា Tar វិញ)
- ចាប់ផ្តើមដំណើរការ Odin នៅក្នុងកុំព្យូទ័រ
- ក្នុង Odin ចុចលើពាក្យ PDA ហើយស្វែងរក tar file ដែលបានទាញយកក្នុងលេខ 1
- ធីកទៅលើ auto-reboot ហើយ ត្រូវប្រាកដថា Re-Partition មិនបានធីកទេ
- បិទទូរស័ព្ទ ហើយចូលទៅកាន់ Download mode ដោយចុច Volume Down + Power +Home Key រយៈពេលប្រហែល៣វិនាទី
- បន្ទាប់ពីចូលដល់ Download mode ហើយត្រូវភ្ជាប់ទូរស័ព្ទ ទៅកាន់កុំព្យូទ័រ
- ចុងក្រោយបំផុតគឺចុចប៊ូតុង start នៅក្នុង Odin ហើយរង់ចាំរហូតដល់ចប់ ហើយពេលនោះ ទូរស័ព្ទវានឹងចាប់ផ្តើមដំណើរការវិញដោយខ្លួនឯងហើយ។
បញ្ជាក់ថា បើមានបញ្ហាអ្វីមួយ ខ្ញុំមិនទទូលខុសត្រូវទេ ពោលយើងអ្នកធ្វើត្រូវទទួលខុសត្រូវដោយខ្លួនឯង។
No comments:
Post a Comment