Nexus S ជា Google phone ដែលត្រូវបានរចនា នឹងធ្វើ Firmware ដោយ ក្រុមហ៊ុន Google ផ្ទាល់។ Firmware របស់វាគឺមិនមាន ការកែប្រើច្រើនដូច ម៉ូដែលផ្សេងក្នុងត្រកូល Galaxy ទេ ទោះបីជាវាចេញ មកពីក្រុមហ៊ុន Samsung តែមួយយ៉ាងណាក្តី។
វាត្រូវបានផលិតមកសំរាប់ក្រុម Developer សំរាប់យកទៅសរសេរកម្មវិធី ដាក់ដោយសារវាមិនត្រូវបាន គេយកទៅកែ ROM ហើយដាក់ feature ផ្សេងៗច្រើនដូច ROM ដ៏ទែទៀត។
ក៏ដូចជាទូរស័ព្ទទូទៅដែរ វាត្រូវបាន គឺRoot ហើយយកទៅប្រើប្រាស់តាមតំរូវការ ជាក់ស្តែង ដូចជា Flash custom firmware ប្រើប្រាស់កម្មវិធី ដែលត្រូវការ សិទ្ធជា root ដូចជា ClockWorkMod និង OverClock ជាដើម។
- ជំហ៊ានដំបូងត្រូវទាញយក stickeyrecovery.bat និង One-Click-Nexus-S-modded-rec.zip
- ពន្លា One-Click-Nexus-S-modded-rec.zip ដាក់ក្នុងថតណាមួយ
- ចំលង stickeyrecovery.bat ដាក់ចូលក្នុង ថតដែល ពន្លាOne-Click-Nexus-S-modded-rec.zip
- បើក USB Debugging ក្នុងទូរស័ព្ទ ហើយភ្ជាប់ទៅកាន់កុំព្យូទ័រ
- បើក run.bat នៅក្នុង One-Click-Nexus-S-modded-rec ដើម្បីឲ្យវាចាប់ root និងដំលើង recovery ដាក់ក្នុងទូរស័ព្ទ រួចរង់ចាំឲ្យវាចប់សិន
- ក្រោយពេលចប់រួចរាល់ហើយ ត្រូវបើក stickeyrecovery.bat ដើម្បីតំលើង recovery stick ហើយត្រូវរង់ចាំទំរាំវា reboot ។
ពត៌មានបន្ថែមសូមមើលទៅ កាន់ xda-developer
No comments:
Post a Comment