Thursday, November 3, 2011

LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹង​ត្រូវ​បញ្ចប់

មាន​ព៌តមានជាច្រើន ដែលនិយាយអំពី​ LG Optimus 2x អាច ដាក់ Ice Cream Sandwich (4.0) ដែលជា Android ជំនាន់​ចុងក្រោយ។ ពេលនេះ រឿង​រ៉ាវ​ទាំង​ឡាយ​នឹង​ បញ្ចប់​ដោយ ភាពរីក​រាយ។



LG បានប្រើប្រាស់​ទំព័រ Facebook របស់ខ្លួន​ដើម្បី​បញ្ជាក់ថា រាល់ពាក្យចចាម​អារ៉ាម​ដែល Optimus 2x មិន​អាច​មាន​ ICS នោះជា​រឿង​មិនពិត​នោះទេ។ ក្រុម​ហ៊ុន​កូរ៉េ​មួយ​ នេះ​បាន​រៀបចំ​គំរោង ដើម្បី​ដាក់បន្ទាន់​សម័យ ហើយ​ពួក​គេ​នឹង ប្រកាស​ជា​សាធារណៈ នៅពេល​ដែល ICS ត្រូវ​បាន Google ដាក់​ឲ្យមាន​ជា​សាធារណៈ។

ដំនឹង​ដែល​គួរ​ឲ្យ​រីក​រាយ​ជាង​នោះ ទៅ​ទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់​ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។

នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង​ Optimus 3D។

ប្រភពដើម

No comments:

Post a Comment