ដើម្បីអាចប្រើឧបករណ៍នេះបាន តោងអ្នកប្រើប្រាស់ត្រូវមានរកម្មវិធីមួយចំនួនដូចខាងក្រោម៖
- Java RunTime Enviroment (JRE) ឬ Java Develoment Kit (JDK) ជំនាន់ ៥ ឬ៦ ហើយត្រូវតែកំនត់ទីតាំង java bin (set path of java bin directory)។
- ADB.exe (Android Debug Bridge) ជាកម្មវិធីដែលអាចភ្ជាប់និងប្រើប្រាស់មុខមួយចំនួន ដើម្បីគ្រប់គ្រងទូរស័ព្ទ Android។
- តំលើង Driver របស់ទូរស័ព្ទ Android ដែលអ្នកចង់ប្រើថតរូប គឺ ADB driver interface។
វិធីប្រើប្រាស់
- ចំពោះរបៀបប្រើប្រាស់ គឺវាមានភាពងាយស្រួលមែនទែន គឺគ្រាន់តែបើកកម្មវិធី asm.jar ដែលទាញយកមកក្រោយពីពន្លាវាដាក់ក្នុងទីតាំងណាមួយ។ បើសិនជាម៉ាស៊ីនរបស់អ្នកមិនស្គាល់ ឯកសារប្រភេទ Jar ទេគឺអាចដំណើរការតាមរយៈ ឃ្លាបញ្ជា "java - jar asm.jar" តាមរយៈ command prompt ឬ Terminal។
- បន្ទាប់មកទៀត វានឹងបង្ហាញ ពីបញ្ជីនែឧបរកណ៍ដែលយើងត្រូវរើសយកដើម្បីថតអេក្រង់
- ពេលដែលរើសយក រួចហើយវានឹង បង្ហាញរាល់អ្វីដែលមានលើទូរស័ព្ទ មកលើ Monitor របស់អ្នកដូចរូបខាងក្រោម
- បើសិនជាចង់រក្សាទុកនោះ គឺគ្រាន់តែ right click ហើយរើសយក save imageហើយជ្រើសរើសទីតាំងដែលត្រូវរក្សាជាការស្រេច។
បញ្ជាក់៖ មុននឹងប្រើកម្មវិធីនេះ ចាំបាច់ត្រុវតែបើក USB Debugging mode ក្នុងទូរស័ព្ទសិន ដោយចូលទៅ Setting => application => Development ហើយធីក USB Dugging។
ឯកសារយោង៖ http://code.google.com/p/android-screen-monitor/
No comments:
Post a Comment