Monday, November 28, 2011

ពេល​នេះ​ដំណើរ​ការ​វិញ​ហើយ

ពេល​នេះ លោក​អ្នក​អាច​ចូល​មើល​ពត៌មាន​តាម​រយៈ​អាស័យ​ដ្ឋាន​ថ្មី​គឺwww.cambodroid.com

សូម​អរគុណ!!

Sunday, November 27, 2011

ដំណឹងអាក់ខាន​ការ​ផ្សាយ

សូម​គោរព​ជូន​មិត្ត​អ្នក​អាន​ទាំង​អស់​ជា​ទី​មេ​ត្រី!

ដោយ​សារ​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​មាន​ការ​រវល់​នឹង​តំលើង​គេហទំព័រ​ថ្មី​ដែល​ងាយ​ស្រួល​ជាង​មុន ធ្វើឲ្យ​ខ្ញុំ​មិន​អាច ចេញផ្សាយ​អត្ថបទថ្មីៗបាន។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ ចំពោះ​អ្នក​ដែល​តែង​តែ​ចូល មក​តាម​ពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំ​នឹង​ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ព៌តមាន​ជូន​អ្នក​ទាំង អស់គ្នា​សំរាប់​អាន ឲ្យ​កាន់​តែ​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។



សូម​អរគុណ​

Saturday, November 26, 2011

វិធី​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo (How to port MIUI to Xperia Arc/Neo)


បើ​និយាយ​ពី​ MIUI អ្នក​ប្រើ​ប្រាស់​ Android ភាគច្រើន​ប្រាកដ​ជា​ស្គាល់​វា​ហើយ។​ ថ្ងៃនេះ ខ្ញុំ​សូម​ណែ​នាំ ពី​របៀប​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo ម្តង។ ដោយ​សារ​តែ​ទូរស័ព្ទ​ទាំងពីរ​នេះ មិន​ទាន់​ក្នុង Download list ទាំង miuiandroid.com និង miui.us នោះ​ទើប​មាន​ developer ម្នាក់​នៅ​ក្នុង xda-developer បាន​ធ្វើ​វាឡើង​សំរាប់​ឲ្យ​ប្រើ​ប្រាស់​បាន។


សំរាប់​ ROM MIUI អាច​ដំណើរ​បាន​យ៉ាង​ល្អ ជាមួយ​នឹងមុខងារ​ផ្សេងៗ​ដូចជា​​៖
  • MIUI theme manager (អាច​ទាញ​យក themes បាន​គ្រប់​ប្រភេទ)
  • GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
  • Mobile Bravia Engine
  • USB Mount SD
  • Bluetooth,WIFI 
  • GSM data connection ,Torch light
  • Camera with flash light and 720p recording also

HTC Ville:​ទូរស័ព្ទ​ស្តើងជាងគេរបស់ HTC


អ្នក​ដែល​ដឹង ប្រា​កដ​ជា​មិន​ចាប់​អារម្មណ៍​ក៏​ថា​បាន តែ​សំរាប់​អ្នកមិន​ដឹង​វិញ​វា​ជា​រឿង​ផ្សេង។ ថ្មី​ៗ​នេះ​មាន​ លេច​ចេញ​នូវ​រូប​ភាព​របស់​ទូរស័ព្ទ HTC មួយ​គ្រឿង​ដែល​ឈ្មោះ​ថា HTC Ville ដែល​មាន​កំរាស់​ស្តើង​បំផុត​ក្នុង​ចំនោម​ទូរស័ព្ទ​ Android  ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន HTC ។


បើ​តាម​ប្រភព​ព៌តមាន​ដែល​ លិច​ធ្លាយ​មក បាន​ឲ្យ​ដឹង​ថា វា​មាន​ CPU dual core ដែល​ជា​ប្រភេទ​ Snapdaragon 4 ដោយ​មាន​ល្បឿន​ប្រ​កង់ 1.5GHz។ វា​មាន​អេ​ក្រង់​ ជា​ប្រភេទ Super AMOLED និង resolution គឺ qHD។វា​មាន​កាំមេរ៉ា​ទំហំ 8Megapixel (BSI Camera) ហើយ​អាច​ថត​វិដេ​អូ​បាន​ដល់​ Full HD (1080pixels)។ វា​មាន​រូប​រាង​ស្រោប​ពី​ក្រៅ​ ធ្វើ​អី​អាលុយ​មីញ៉ូម​ ហើយ​ជា​ប្រភេទ unibody ទៀត​ផង​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​មើល​ទៅហាប់ណែន។


វិធី​បិទ Boot animation នៅ​លើ​ Ice Cream Sandwich



នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ប្រើ​ផង​ សរសេរ​របៀប​ប្រើ​បាត់​ទៅ​ហើយ? នេះ​ប្រហែល​ជា​សំនួរ​ដែល​ មិត្ត​អ្នក​អាន​នឹង​នឹក​ឆ្ងល់ ពេល​អាច​អត្ថ​បទ​នេះ។ ត្បិត​តែ​វា​មិន​ទាន់​លក់​មែន តែ​ប្រហែល​ជា​មិត្ត​យើង​ខ្លះ កំពុង​តែ​ប្រើ​ប្រភេទ AOSP ROM ផង​ក៏​មិន​ដឹង​។ តែ​នេះ​មិន​មែន​ជា​អត្ថបទ​សំរាប់​តែ​​ ICS មួយ​នោះ​ទេ។


យើង​ដឹង​ស្រាប់​ហើយ​ថា Boot animation របស់​ Android មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា​ទៅ​តាម​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ផលិត នឹង​តាម​ប្រភេទ ROM ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​អាច​ ប្តូរ​វា​បាន​ទៀត​ផង សំរាប់ ទូរស័ព្ទ ដែល​ Root រួចហើយ។ 


Friday, November 25, 2011

Ice Cream Sandwich មាន​សមា​ជិក​ថ្មីពីរ​ទៀត​ប្រើ​បាន​ហើយ


កាល​ពី​រ​ម្សិល​មិញ​ មាន​វី​ដេអូ​មួយ​ដែល​និយាយ​ពី HTC G1 អាច​ដាក់​ ICS ប្រើ​បាន​គឺ​វា​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ ពេញ​ពិភព​Android។ ស្រាប់​តែ​ថ្ងៃ​នេះ មាន​សមា​ជិក​២​បន្ថែម​ទៀត គឺ HTC Evo 4G និង Motorola Defy ក៏​អាច​មាន ROM ICS សំរាប់​ដាក់​ឲ្យ​ប្រើ​ដែល​ជា​ប្រភេទ​ ROM AOSP (Android Open Source Project)។


សំរាប់​កំណែ​ដំបូងរបស់ HTC Evo 4G​ គឺ​មាន​បញ្ហាច្រើន​ផ្នែក​ Wifi និង​ Cellular data។ តែ​នេះ​ជា​កំណែ​ដំបូង​ (Alpha release)  តែ​សំរាប់​កំណែ​បន្ទាប់ យើង​សង្ឃឹម​ថា រាល់បញ្ហា​ផ្នែក​ខាង​បណ្តាញ (wifi, 3g, bluetooth...) និង​ត្រូវ​បាន​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ។

វិធី root Galaxy Tab P1000 (how to root galaxy tab P1000)

ថ្ងៃនេះ​ ខ្ញុំ​សូម​ណែ​នាំ ពីរបៀប​ Root Galaxy Tab P100 តាម​រយៈ​ CF-Root។ វា​អាច​ធ្វើ​បាន​តែ​ក្នុង Firmware Gingerbread (2.3) ទេ។​ បើ​សិន​ជា​ Tablet របស់​លោក​អ្នក មិន​ទាន់​បាន​តំលើង ជំំនាន់​ដល់​ទេ ត្រូវ​ស្វែង​ update ទៅ​កាន់​ 2.3សិន​ សឹម​ root ជា​ក្រោយ​ជៀស​វា​ង​មាន​បញ្ហា​ដោយ មិន​អាច​ដឹង​ជាមុន។



វិធី​តំលើង​ភាសារ​ខ្មែរ​ដាក់​ចូល​ក្នុង​ Galaxy Tab P1000



Galaxy Tab P1000 ជា​Tablet ដំបូង​គេ​របស់ Samsung ដែល​​ដំណើរ​​ការ​ដោយ​ប្រព័ន្ធ​ Android​។ វា​មាន​ឈ្មោះ​ជា​ប្រភេទ Tablet តែការពិត​វា​ដំនើរ​មិន​អ្វី​ទៅ​នឹង ទូរស័ព្ទ​មួយ​គ្រឿង​​នោះ​ទេ។ វា​ផ្ញើសារ ទួរស័ព្ទចេញ​និង ចូល​បាន។ បើ​គិត​ទៅ​​វា​មិន​ខុស​អ្វី​ពី​ទូរស័ព្ទ​មួយ គ្រឿង​យ៉ាង​ធំ​នោះ​ទេ។


ថ្មី​នេះ មាន​សមានជិក​ម្នាក់​ក្នុង​ក្រុម CAUG មាន​ឈ្មោះ​ថា virak.yang បាន​តំលើង​ភាសារ​ខ្មែរ​បានសំរេច ប៉ុន្តែ​គាត់​មិន​បាន​ប្រើ Stock ROM គឺ​គាត់​បាន​តំលើង MIUI សំរាប់​អាច​ឲ្យ​ប្រើ​បាន ព្រោះតែ ROM មួយ​នេះអាច​តំលើង render engine ឲ្យ​​ប្រើ​ដោយ​មិន​មាន​ភាព​រអាក់​រអួល​ដូច Stock ROM។



HTC Sensation នៅ អឺរ៉ុប មាន FOTA (Firmware Over The Air) update បានហើយ

ទូរស័ព្ទ HTC Sensation ដែល​ជាទូរស័ព្ទ Dual core ដំបូង​របស់​ក្រុមហ៊ុន HTC ពេល​នេះ បាន​ចេញនូវ​កំនែ ថ្មី​សំរាប់​ឲ្យ​អតិថិជន របស់​ខ្លួន​អាច Update បានហើយ។ តែ​វា​មាន​សំរាប់​តែ​នៅ ទីផ្សារ អឺរ៉ុប​តែ​ប៉ុណ្ណោះ។ សំរាប់ អ្នក​ដែល​មាន​ហើយ អាច​ពិនិត្យ​តាមរយៈ Setting => about => check software update គឺ​វា​ឡើង​ដល់ 1.50.401.1 រួម​ជាមួយ​នឹង ភាពល្អ​ខ្លះៗ។ 

Thursday, November 24, 2011

HTC G1 ក៏អាច​ប្រើ Ice Cream Sandwich បានដែរ


អ្នក​ដែល​ធ្លាប់​ប្រើ Android ប្រាកដ​ជា​ធ្លាប់​ស្គាល់ នូវ​ទូរស័ព្ទAndroid ជំនាន់ដំបូង ដែល​ធ្វើ​ឲ្យ Android ល្បីឈ្មោះ​រហូត​មក​ដល់​ពេល​នេះ គឺ HTC G1។ វា​ត្រូវ​បាន​ក្រុម​ហ៊ុន​ឈប់ គាំទ្រ​ផ្នែក​ Firmware នៅ​ត្រឹម​   cupcake (1.6)។ តែ​ក្រុម hacker បាន​បញ្ឈប់​ត្រឹម​នេះទេ គឺ​ពួក​គេ​នៅ​បន្ត​ សាងROM ដែល​អាច​ឲ្យ​ទូរស័ព្ទ​នេះ​នៅ​តែ​មាន​ប្រយោជន៍​អាច​ប្រើ​ប្រាស់​បាន។


វិធីRoot Nexus S


Nexus S ជា​ Google phone ដែល​ត្រូវ​បាន​រចនា នឹង​ធ្វើ Firmware ដោយ ក្រុមហ៊ុន Google​ ផ្ទាល់។ Firmware របស់​វា​គឺ​មិន​មាន​ ការ​កែ​ប្រើ​ច្រើន​ដូច ម៉ូដែល​ផ្សេង​ក្នុង​ត្រកូល Galaxy ទេ ទោះ​បី​ជា​វា​ចេញ​ មក​ពី​ក្រុមហ៊ុន Samsung តែ​មួយ​យ៉ាង​ណា​ក្តី។ 


វា​ត្រូវ​បាន​ផលិត​មក​សំរាប់​ក្រុម Developer សំរាប់​យក​ទៅ​សរសេរ​កម្មវិធី ដាក់​ដោយ​សារ​វា​មិន​ត្រូវ​បាន គេ​យក​ទៅ​កែ ROM ហើយ​ដាក់ feature ផ្សេងៗ​ច្រើន​ដូច​ ROM ដ៏ទែទៀត។

ក៏​ដូច​ជា​ទូរស័ព្ទ​ទូទៅ​ដែរ វា​ត្រូវ​បាន គឺ​Root ហើយ​យក​ទៅ​ប្រើ​ប្រាស់​តាម​តំរូវ​ការ ជាក់​ស្តែង​ ដូច​ជា Flash custom firmware ប្រើ​ប្រាស់​កម្មវិធី ដែល​ត្រូវ​ការ សិទ្ធជា root ដូច​ជា ClockWorkMod និង OverClock ជាដើម។

វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

កាល​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។


ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 



Galaxy Tab10.1 នឹងមាន​ ICS ប្រើ​ឆាប់ៗ​នេះ​ហើយ


កាល​ពី​លើក​មុន​ ក្រុម CyanogenMod បាន​ប្រកាស​នៅ​ក្នុង Twitter ថា​ពួក​គេ​កំពុង​តែ សាង CyanogenMod9 ដែល​មាន​ដំណើរ​ដោយ Android 4.0 ឬ Ice Cream Sandwich។ យើង​ត្រូវ​ចំ​នាយ​ ពេល​រង់ចាំ ពីរ បី​ខែ ដើម្បី​ទុក​ឲ្យពួក​គេ​ធ្វើការ​ លើ​កាងារ​ទាំងនេះ។ តែ​នៅ​ពេល​នេះ វា​ហាក់​ដូច​ជា​ រយៈ​ពេលន​នៃ​ការ​រង់​ចាំ​ហាក់​កាន់​តែ​ខ្លី ជាង​មុន​សំរាប់​អ្នក​ប្រើ​ប្រាស់ Galaxy Tab 10.1។


កាល​ពី​អា​ទិត្យ​មុន​នេះ Steve Kondik​ ដែល​ជា​សមា​ជិក​ស្ថាបនិក នៃ Cyanogen បាន​បង្ហើប តាម​​ទំព័រ Google+ របស់​គាត់ថា អ្វី​ដែល​គេ​រង់​ចាំ​ជាយូរ​មក​នោះ នឹង​លេច​ឡើង​ជា​រូប​រាង​ឆាប់​ៗ​នេះ។ 


ជយោ! ទីបំផុត LG មាន Gingerbread នឹងគេហើយ


នៅ​ទី​បំផុត​ អ្វី​ដែល​បាន​សន្យា​ និង​ រង់ចាំ​អស់​ពេល ជា​យូរ​មក​នោះ បាន​ក្លាយ​ជា​ការ​ពិតហើយ។ ពេល​នេះ LG Optimus 3D គឺ​អាច​តំលើង​ជំនាន់​បានហើយ។ វា​ហាក់​ដូច​ជា​យឺត ឆ្ងាយ​ជាង​គេ​មែន​ទែន ខណៈ​ដែល​ក្រុម​ហ៊ុន​ ជាច្រើន​កំពុង​ញាប់​ដៃ​ញាប់​ជើង ផលិត ICS ត្រៀម​សំរាប់​អតិថិជន​របស់​គេ។ 


យោង​ទៅ​តាម​គេហទំព័រ GSMArena នោះ​បាន​និយាយថា កំណែថ្មិ​នេះ ហាក់​ដូច​ជា​មិនសូវ​មាន​អ្វី ខុស​ពី​ជំនាន់​ចាស់​នោះ​ទេ។ អ្នក​ប្រើ​ប្រាស់​មិន​ឃើញ​ នូវ​ការ​កែ​ប្រែ​​ ដូច​ទៅ​នឹង​អ្វី​ ដែល LG​បាន សន្យាទេដូច​ជា កម្មវិធី​កែ​វីដេអូ 3D (អាច​បាន​ទាំង​ 2D) Image Stabilization និង 3G ល្បឿន​លឿន ហាក់​ដូច​ជា​មិន​មាន​អ្វី​ថ្មី​ទាល់​តែ​សោះ។ 

Ice Cream Sandwich អាច​ប្រើ​បាន​នៅ​លើ Sony Ericsson Xperia X10 ហើយ

វា​ពិត​ជា​លឿន​ពេក​ហើយ នៅ​ពេល​ដែល​យើង​បានឃើញ ចំនង​ជើង​ដែល​ខ្ញុំ​បាន​ដាក់។ នោះ​មិន​មែន ជា​ពាក្យ​ចចាម អារ៉ាម​ទៀត ហើយ​យើង​ក៏​មិន​ចាំ​បាច់​រង់​ចាំ​ទៀត​ដែរ។ វា​ហាក់ដូច​ជា​លឿន​មែន​ទែន​សំរាប់​អ្នក​ប្រើ​ប្រាស់ X10 ហើយ​ប្រាថ្នា​ចង់​ឃើញ ទូរស័ព្ទ​របស់​ខ្លួន​ មាន​ប្រព័ន្ធ្ថថ្មីប្រើមុនគេ។ 


ដោយ​សារ​នេះ ជា​ Build ជំនាន់​ដំបូង​ទើប​វា​មាន​បញ្ហា​ជា​ច្រើន ដែល​គេ​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន។ បញ្ហា​សំខាន់​នោះ គឺ wifi តែ​ម្តង។ វា​ហាក់ដូច​ជា​មិន​មាន​ ភាពល្អប្រសើ​រ​ សំរាប់​ប្រើ​នោះទេ។ ចំពោះ​អ្វី​ដែល រិត​តែ​មិន​សូវ​ល្អនោះ គឺ Mobile data ដែលកំពុង​មាន​បញ្ហា ពេល​ដែល​ភ្ជាប់​ទៅ BTS។ 


ខាងក្រោម​នេះ ជា​វិធីសំរាប់​តំលើង ICS សំរាប់ X10៖

Wednesday, November 23, 2011

មិនគួ​ឲ្យ​ជឿ​ថា HTC HD2 អាច​ប្រើ​ Adroid 4.0 បាន​តាម AOSP Custom ROM

គ្រប់ៗ​គ្នា ប្រហែលជា​ចាំ​បាន​ នៅឈ្មោះ HTC HD2 ដែល​ជាប្រភេទ Windows Mobile សោះ​​តែ​​វា​​អាច​​ដំណើរ​ការ​ Android បាន​រហូត​ដល 4.0 ដែល​​មាន​ឈ្មោះថា Ice Cream Sandwich នោះ។ តាម​ពិត​ទៅ អ្នក​ប្រើ​ប្រាស់​ធម្មតា​​ប្រហែល​​ជា​ភ្លេច​ឬ​បំ​ភ្លេច​វា ពី​បញ្ជី​ទូរស័ព្ទ​ដែល​​កំពុង​​ចរាចរណ៍ តែ​ក្រុម Hacker មិន​​បាន​គិត​​ដូច​នោះទេ។

ថ្វី​ត្បិត​តែ​វវា​ទូរស័ព្ទ​ប្រភេទក៏ដោយ តែ​វា​នៅ​តែ​ប្រើ​ប្រាស់ Android ជំនាន់​ក្រោយ​បំផុត​ពី Google។ អ្វី​រិត​តែ​ភ្ញាក់​នោះ គឺ​វា​អាច​ប្រើ​បាន​មុន​គេ មុន​ឯងទៅទៀត​ ពោល​គឹ​វា​អាច​ប្រើ​មុន ទូរស័ព្ទ​ Android ផ្សេងៗផង (មិន​គិត Galaxy Nexus)។ 


Undelete Beta នឹង​ស្វែង​ឯកសារ​ដែលបាន​លុប​មក​វិញ

លុប​បាត់​ហើយ​ធ្វើ​យ៉ាងម៉េច​រក​បាន មកវិញទៅ? ស្តាយ​រូប​ថត​កាល​ពី​ថ្ងៃមុន​ណាស់ មិន​យក​តាមណា​ទេ? អ្នក​ណា​លុប​ចំរៀង​ខ្ញុំ​អស់​ហើយ? ធ្វើម៉េច​យក​បាន​វិញ​ទៅ? សំនួរ​ទាំង​នេះ​ យើង​តែង​តែ ជូប​ប្រទះ​ ជារឿយៗ សំរាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ។

ថ្មីៗ​នេះ​ មាន​ក្រុម​អ្នក​បង្កើត​កម្មវិធី​មួយ ក្រុម​ (Fahrbot Mobile) បាន​បង្កើត​ កម្មវិធី​មួយ​ដែល​មាន សមត្ថភាព អាច​ទាញ​យក រូប​ភាព​ដែល​បាន ឬ ឯកសារ​ផ្សេងៗ​ដែល​បាន​លុយ​ដោយ​ចៃ​ដន្យ។


វិធី Root Galaxy S2 (how to root Galaxy S2)


នេះឯកសារ​ដែល​ខ្ញុំ​បាន​យក​ពីក្រុម CAUG ដែល​គាំទ្រ​នឹង​ជំនួយ​ដែល់​ការ​ប្រើប្រាស់ Android នៅ​ប្រទេស​កម្ពូជាយើង។ ឯកសារ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សមាជិក​ ដែល​មាន​បទ​ពិសោធន៍ និង​ធ្លាប់​សាកដំឡើង​ដោយ​ខ្លួន​ឯង។ 


HTC Quattro អាច​នឹង​ត្រូវ​ពន្យា​ចេញ​រហូត​ដល់ខែ មីនា 2012

ប្រហែល ជា​មិត្ត​អ្នក​អាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះ​មិន​មែន​ជាឈ្មោះទូរស័ព្ទទេ តែ​វា​គឺ ជាឈ្មោះ​ Tablet របស់​ក្រុម HTC ដែល​បំពាក់​បច្ចេក​វិទ្យាចុង​ក្រោយ​បំផុត។តើ​វា​ទំនើប​យ៉ាង​ណា?

តាម​ប្រភព​ពត៌មាន​លេច​លឺ​បាន​ឲ្យ​ដឹង​ថា Tablet មួយនេះ នឹង​អាច​បំពាក់ទៅ​ដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីង​របស់​វា​គឺ ១២៨០x៧៦៨ pixels​ផងដែរ។ វា​មាន​កំរាស់​ប្រហែល​ជា ៩មីល្លីម៉ែត្រ គឺ​ស្តើង​ជាង ipad2 របស់​ Apple ទៀត ហើយ​ជា​ការបន្ថែម​នោះ គឺ​មាន​បំពាក់ Beats Audio ដែល​ល្បី​ខាង​សំលេង​នា​បច្ចុប្បន្ន​នេះ។ 


Tuesday, November 22, 2011

Flash មានត្រឹម update បាន​ត្រឹម​តែ Ice cream sandwich តែប៉ុណ្ណោះ(គ្មានទេសំរាប់ជំនាន់បន្ទាប់)

​បើ​​សិន ជា​ចាំ​មិន​ភ្លេច​ទេ Adobe បានប្រកាស​កាល​ពី​ខែមុន​នេះ មកថា​នឹង​ឈប់​ support flash សំរាប់​ទូរស័ព្ទ ទៀតហើយ។ តែ​ក្រោយពេល​ដែល​ប្រកាស​របស់ Google អំពី​ OS ថ្មីរបស់គេ គឺ Ice cream Sandwich មកគឺ ទូរស័ព្ទ​ចុង​ក្រោម​របស់ Google (Galaxy Nexus) មិន​បើក flash នៅលើ web បាន។


វិធីតំលើងពុម្ពអក្សខ្មែរ​ងាយៗលើ​ Android



វិធី​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​តំលើង​ពុម្ពអក្សរ​ជា​ទូទៅ​សំរាប់​ទូរស័ព្ទ ដែល​អាច​តំលើង​បាន។ មុន​នឹង​តំលើង​បាន ចាំ​បាច់​ត្រូវ​តែ Root ទូរស័ព្ទ ជាមុន​សិន។ ក្រោយ​មក​ត្រូវ​តំលើង​ Recovery mode (ClockWorkMode ឬ xRecovery ឬអ្វីផ្សេង​ទៀត​ដែល​ត្រូវ​ជា​មួយ ទូរស័ព្ទ របស់​អ្នក)។



មិន​មាន​ទូស័ព្ទ​ច្រើន​ទេ​ដែល​អាច​ប្រើ​ប្រាស់​ភាសារ​ខ្មែរ​បាន។ សូម​មើលបញ្ជិ​ខាង​ក្រោម៖
  • LG Optimus 2X - MIUI and Cyanogenmod 7.1
  • HTC HD2 MiUi Base On Android 2.3.5
  • HTC My Touch 4G - MIUI
  • Sony Ericsson Xperia X8/W8 - CM7.1
  • Samsung Nexus S - MIUI
  • HTC Nexus One - Stock ROM (The first stock ROM support)
  • Samsung Galaxy S - MIUI
  • Samsung Galaxy S II - MIUI

វិធី root និង តំលើង ClockWorkMode ចូលក្នុង HTC Chacha (how to root and install clockworkmode to HTC Chacha)


ក្រុមហ៊ុន HTC បានចេញ​លក់​នូវ​ទូរស័ព្ទ Chacha និង Salsa ដែល​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ មាន​លក្ខណៈ​ពិសេស គឺ​វា​មាន ប៊ូតុង​ facebook នៅ​ពី​ខាង​ក្រោម​ដែល​អាច អាច​ឲ្យ​យើង​ post ទៅ​កាន់​ facebook របស់​យើង​លឿន​ទាន់​ចិត្ត។ ថ្វី​ត្បិត​តែ​ ល្បឿន​ CPU របស់​វា មាន​ត្រឹម​តែ 800MHz តែ​ចំពោះ ការ​ប្រើ​ប្រាស់​វិញ គឺ​មាន​ទាស់​ចិត្ត​ទេ។ ពេល​នេះ​ខ្ញុំ​ សូម​លើក​យក Chacha មក​សរសេរសិន។


Monday, November 21, 2011

Flash firmware របស់ Samsung តាមរយៈ Odin លើ​ទូរស័ព្ទ(Mobile Odin)

ពិត​ជា​ពិសេសតែ​ម្តង​សំរាប់ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android របស់​ក្រុមហ៊ុន​ Samsung។ កាល​ពី​មុន បើសិន​ជា ចង់​ដំលើង Stock ROM មក​វិញ​ចាំ​បាច់​ត្រូវ​តែ​ មាន​កុំព្យូទ័រ​ជំនួយ។ តែ​ពេល​នេះ ក្រុម xda-developer បាន​បង្កើត​កម្មវិធី Odin Mobile សំរាប់​ Flash Firmware ក្នុង​ទូរស័ព្ទ​ដៃ​តែម្តង (ស្រដៀង ClockWorkMode ដែរ)។

ចំពោះ​កម្មវិធីនេះ គឺ​មាន​២ប្រភេទគឺ មួយជាប្រភេទ lite និង​មួយ​ទៀត​ជា​ប្រភេទ Pro។ ចំពោះ​ប្រភេទ Lite គឺ​អាច​ទាញយក​បាន​
ប្រើប្រាស់​ដោយ​មិន​គិត​ប្រាក់។ តែចំពោះ Pro វិញមាន​តំលៃ​ ២.៦៨​ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺ​អាច​ទាញយក​បាន​ពី​ទីនេះ ដោយ​មិនគិតថ្លៃទេ។


តំលើង​ Ice Cream Sandwich keyboard ដោយមិនបាច់ root( Install Ice cream sandwich keyboard without root)



គ្រាន់​តែលឺពី Ice Cream Sandwich ភ្លាមនោះ អ្នក​ប្រើ​ប្រាស់ Android មួយ​ណា​មិន​ចង់​សាក​នោះ? ថ្ងៃនេះ ខ្ញូំសូម​ណែ​នាំ ពី keyboard ដែល​មាន​រូប​រាង​ដូច នៅ​ក្នុង​ Ice Cream Sandwich មក​ចែក​ជូន​អ្នក​ ស្នេហា Android ឲ្យ​បាន​ស្គាល់​ខ្លះៗ ពី​អ្វី​ដែល​មាន​​ក្នុង​ ICS។ keyboard ត្រូវ​បាន​ develop ដោយ​ក្រុម developer នៅ​ក្នុង xda-developers។ វា​មើល​ទៅ​ស្រដៀង​នឹង keyboard នៅ​ក្នុង​ ICS មែនទែន ដែល​អ្វី​ដែល​ ខ្វះ ធំបំផុតនោះ គឺ មុខងា ​voice-to-text (បំលែង​ពី​សំលេង​ទៅជាអក្សរ)។ keyboard នេះ​ មិន​មែន​ជា កម្មវិធីផ្លូវ​ការ​ដែល sign ដោយ google នោះទេ ដូចនេះ​វា​អាច​នឹង​មាន​បញ្ហា​ខ្លះៗដែរ។



វិធីតំលើង ClockWorkMode លើ Sensation XL (how to install ClockWorkMod on Senstaion XL)


Sensation XL ជា​ទូរស័ព្ទ​ Android ចុង​ក្រោយ​មួយ​របស់​ក្រុហ៊ុន​HTC ដែល​ទើប​នឹង​ចេញ​លក់ ថ្មីៗនេះ។ មាន​មានលក់​បាន​ ប៉ុន្មានផង ក្រុម xda-developers ដែល​ល្បី​ខាង​ដំណោះ​ស្រាយ​ទូរស័ព្ទ វៃឆ្លាត ឬ Smartphone ។ ចំពោះ​ជំនាន់​របស់ CWM (ClockWorkMode) គឺ ៥.០.២.៧។ វា​ត្រូវ​បាន​ Compile ដោយ សមាជិក​ម្នាក់​ដែល​ ស្ថិត​ក្នុង​លំដាប់​ Senior។ 


Sunday, November 20, 2011

របៀប​ធ្វើ​ unlock bootloader លើ HTC (how to unlock bootloader on HTC)

HTC ត្រូវ​​បាន​​គេ​ទទួល​​ស្គាល់​ ជា​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ វៃឆ្លាត ដែល​ដំណើរដោយ WM (Windows Mobile) និង Android។ ពេល​នេះ​ខ្ញុំ សូម​លើក​យក​ពី​វិធី unlock bootloader ។ តើ Bootloader ជាអ្វី? Bootloader ជាឧបករណ៍(Tool)  ដែល ទាញយកនូវ System Software នៅលើទូរស័ព្ទ ហើយកំនត់នូវ ឋានានុសិទ្ធ(priority)របស់ Process នីមួយៗដែលដំណើរការលើទូរស័ព្ទ។ និយាយខ្លី គឺកំណត់ថា​តើ​ទូរស័ព្ទ​នឹង​ត្រូវ​បើកកម្មវិធីមុនគេ ពេលវាបើកឡើង។


Google Swiffy extension អាច​បំលែង​ពី Flash ទៅជា HTML5

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ចង់​ចូល​ទៅ​ប្រលូក​ក្នុង ពិភព​នៃ​ការ​សរសេរ​កូដ ហើយ​​មិន​ដឹង​ថា ត្រូវ​ចាប់​ផ្តើម កន្លែង​ណា​នោះ ស្រប​ពេល​ដែល Adobe  បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា  Flash សំរាប់​ទូរស័ព្ទ​ នឹង​បិទ​សករាជ​ របស់​ខ្លួន​ពី​ពិភពទូរស័ព្ទ។ ក្រលេក​ទៅ​មើល​កាល​ពី​ ប៉ុន្មាន ខែមុន ពេល​ដែឡ Google បាន​បង្ហាញ ពីឧបករណ៍​បំលែង​មួយ​ឈ្មោះថា Swiffy ដែល​មាន​លទ្ធិភាព អាច​បំលែង​ពី SWF ទៅជា ជីវចល របស់HTML5 វិញ។ 

Saturday, November 19, 2011

តើ​ពិ​តជា​មាន​មេរោគ​លើ​ទូរស័ព្ទ​មែន? (Is that real that mobile has virus?)


Chris DiBona

លោក Chris DiBona មក​ពី​ក្រុមហ៊ុន Google បាន​មាន​​ចេញ​មក​បញ្ជាក់​ ពី​ប្រព័ន្ធសុវត្ថិភាព របស់ Android  និង​ពពួក​កម្ម​វិធី​បើក​ចំហរ​( Open source) ដែល​មនុស្ស​មួយចំនួន​បាន​យល់​ច្រលំ។ វា​ពិត​ជា​គ្មាន មេរោគ​ទេ​សំរាប់ Android។ គាត់​បញ្ចាក់​ទៀត​ថា វាគ្មាន malware ដែល​អាច​ជ្រៀត​ចូល​បាន ដោយ​សារ​តែ Android បានប្រើ Sandboxing model សំរាប់ កាពារ​រាល់​ពពួក​មេរោគ​ទាំង​ឡាយ​ដែល កើត​មាន​ក្នុង​ Windows។ ដូច​នេះ បាន​ន័យថា រាល់​កម្ម​វិធី ចាប់​មេរោគ ដែល​មាន​ក្នុង​កុំព្យូទ័៍រ​ គឺ​គ្រាប់​តែ​ជា កម្មវិធី​សំរាប់​បញ្ឆោត​យក​ ផលប្រយោជន៍ពី​អ្នក​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ។


Nexus One នឹង​មាន​ដាក់​ឲ្យ​ប្រើ​ ICS បាន តាម​រយៈ AOSP រួច​ជាមួយ​ទូរស័ព្ទ​ផ្សេង​ទៀត


កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Hugo Barra ដែល​និយក ផ្នែក​ផលិតផលទូរស័ព្ទ របស់ Google បាន​មាន​ប្រសាសន៍​ថា Nexus One គឺ​វា​ហួស​សម័យ​ពេក​ហើយ​សំរាប់ ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្កិ​ការ​ណ៍ថ្មី។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ មាន​ការ​អាក់​អន់​ចិត្ត​ដោយ​សារ​តែ​ ពួកគេ​មាន​អារម្មណ៍ថា ដូច​ជា​គេ​បោះបង់ចោល ហើយ ពួកគេ​រង់ចាំ​ថា​នឹង​មាន អ្នកធ្វើ Custom ROM ដែល​អាច​ឲ្យ​ពួក​គេ​អាច​ប្រើ​លើ​ទូរស័ព្ទ ដែល​មាន​អាយុ​ ជាង​២ឆ្នាំ​របស់​គេ​បាន។


Friday, November 18, 2011

ឧបករណ៍​ជំនួយលេង​ហ្គេមលើ​ Android ឲ្យ​កាន់​តែ​ស្រួល

រយៈ​ពេល​ចុង​ក្រោយ​នេះ​ ទីផ្សារ​ហ្គេម​លើ​ទូរស័ព្ទ​ Smartphone មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ ជា​ពិសេស​ចាប់​តាំង​ពី​ AppStore របស់​ Apple បាន​ជំរុញ​ឲ្យ​អ្នក​ផលិតហ្គេម​ និង​ក្រុម​ហ៊ុន​ផលិត​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ ជាមួយ​ការ​ផលិត​ហ្គេម​លើ​ទូរស័ព្ទ​វិញ។


បច្ចុប្បន្នយើង​ឃើញ​ថា​ មានតែ Sony Ericsson Xperia Play តែ​មួយ​ប៉ុណ្ណោះ ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធAndroid ជា​ប្រភេទ​ទូរស័ព្ទលេង​ហ្គេម​​ដោយ​សារ​វា PSP engine និង​មាន​ key សំរាប់​លេង​ភ្ចាប់​ជាមួយ​ទូរស័ព្ទ​តែម្តង។ 

Thursday, November 17, 2011

វិធី​Unbrick ឬត្រលប់​មក​មក​ Firmware ដើ​ម​របស់​ Galaxy SII Skyrocket (How to unbrick/restore stock ROM Galaxy S2 Skyrocket)


បើ​និយាយ​ពី​ brick ទូរស័ព្ទវិញគឺ​អ្នក​ប្រើ​ប្រាស់​ Android ស្ទើ​តែ​ទាំង​អស់​ ដែល​ចង​ភ្លក្ស​រសជាតិ Firmware ថ្មីៗ​តែងតែ​ជួប​បញ្ហា។ គ្រប់​គ្មាតែង​តែ​ចង់​សួរ​ថា បើ​សិន​ជា​Brick ហើយ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​ប្រើ​វិញ​ជា​ធម្មតានោះ? ចំពោះ​វិធី​វិញ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ក្រុម​ហ៊ុន​ទូរស័ព្ទ នីមួយៗ។ ពេល​នេះ​ខ្ញុំសូម​ណែ​នាំ​ពី​វិធី​មួយ​ ដែល​យើង​អាច​ Unbrick ឬ ត្រលប់​មក​ Firmware ដើម​របស់​ Galaxy SII SkyRocket វិញ ដែល​ជាទូរស័ព្ទ​របស់ ក្រុម​ហ៊ុន AT&T។


មុន​នឹង​ទាញ​ ធ្វើនូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ យើង​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

កម្មវិធី Google Music ជំនាន់ ៤.០.៩ ចេញ​មកហើយ

ពេល​នេះ​ Google Music v4.0.9 បាន​ដាក់​ឲ្យ​មាន​ទាញ​យក​ជា​ទូរទៅ​ហើយ ដែល​មាន​ក្នុង​ផ្សារ។ តែ​វា​មាន​តែ​តាម​តំបន់​ប៉ុណ្ណោះ គឺ​មាន​តែ​អ្នក​ប្រើ​ប្រាស់​ ដែល​ស្ថិត​ក្នុង​សហរដ្ឋ​អា​មេ​រិក​ដែល មាន​វាសនា បាន​ប្រើ​មុន​គេ។

Wednesday, November 16, 2011

របៀប​បញ្ជូល​ភាសារ​ខ្មែរ​ក្នុង​ Xperia Ars S និង​ root មិនបាច់​ Unlock bootloader

កាល​ពី​លើក​មុន​ខ្ញុំ​ធ្លាប់​សរសេរ​ម្តង​ហើយ​អំពី​ការ​បញ្ជូល​ភាសារ​ខ្មែរ​ដាក់​ក្នុង Sony Ericsson X8។ ពេល​សូម​ណែ​នាំ​ពី​របៀប​ ដែល​ត្រូវ​ធ្វើ​លើ​ Xperia Arc S ម្តង។
ដំបូង​យើង​ត្រូវ​មាន​ ឯកសារ​សំខាន់ៗ​ចំនួន​២ គឺ

តំបូង​ត្រូវ​ root ដោយប្រើ​ DooMLord_v2_Root_zerdRush-busybox-su.zip។ ចំពោះ​របៀប​ធ្វើ​គឺ​ដូច​ជា​ ការ​ root Motorola Razr ដែរ។ 

ក្រោយពេល​ root បាន​សំរេចហើយ គឹត្រូវ​តំលើងខ្មែរ render engine នឹង font។ ចំនែ​ករបៀបធ្វើវិញគឺ​វា​មិន​ខុស​គ្នា​ពី​អ្វី​​ ពី​របៀប​តំលើង​អក្ស​ខ្មែរ​ក្នុង X8 នោះទេ តែ​មិន​ចាំ​បាច់តំលើង xRecoveryនោះទេ។ យើង​គ្រាន់តែចាប់​ផ្តើម​ពី​ចំនុច​លេខ ៤ នែ របៀប​តំលើង​អក្ស​ខ្មែរ​ក្នុង X8 នោះជាការស្រេច។

២៧៥០ mAh សំរាប់​ថ្ម​បន្ថែមរបស់ HTC Rezound


ទូរស័ព្ទ​ខ្ញុំ​ឆាប់​អស់​ថ្ម​ម្ល៉ោះ?  ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ទូរស័ព្ទ ឆាប់​អស់​ថ្ម​ទៅ? 

សំនួរ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​សួរ​ដោយ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​វៃ​ឆ្លាត​ (smart phone) ស្ទើ​តែ​ទាំង​អស់​ទៅ​ហើយ។ 

ថ្មី​នេះក្រុម​ហ៊ុន​ HTC បាន​ចេញ​ថ្ម​បន្ថែម​សំរាប់​ទូរស័ព្ទ HTC Rezound ដែល​ជា​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន។ តាម​ពិត​ក្រុម​ហ៊ុន​បាន​ចេញ​ផ្សាយរួច​ទៅ​ហើយ​ជាមួយ នូវ​ទូរស័ព្ទ​ប្រភេទ​នេះ ជាមួយ​នឹងថ្ម កំរិត​ស្តង់ដាគឺ ១៦២០mAh។

បញ្ជីត្រកូល Xperia ត្រូវនឹងបានប្រើ Ice Cream Sandwich


Xperia ជាត្រកូល​នៃ​ទូរស័ព្ទ Android ភាគច្រើន​របស់​​ក្រុមហ៊ុន​ Sony Ericsson។ វា​ត្រូវ​បាន​អ្ន​ក​ប្រើ​ប្រាស់​ ខ្មែរ​យើង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​អាច​មើល​ជា​ភាសារ​ខ្មែរ​បាន​ត្រឹម​ត្រូវ​ជាង​គេ។ ទន្ទឹម​នឹង​លក្ខណៈ ពិសេស​របស់​ ត្រូកូល​ Xperia នេះ ពេល​យើង​មាន​ដំនឹង​ដ៏​គួ​ឲ្យ​រីក​រាយ​ជាង​នេះ​ទៅ​ទៀត​គឺ​ ក្រុម​ហ៊ុន បាន​រៀប​ចំ​បញ្ជី​ទូរស័ព្ទ​ក្នុង​ត្រកូល​នេះ ដែល​នឹង​អាច​តំលើង Ice Cream Sandwich បាន​ទៀត​ផង។ 


តាមរយៈ​blog របស់ក្រុមហ៊ុន​សូនី គីមានទូរស័ព្ទរាយនាមដូចខាងក្រោម​ដែល​អាច​តំលើង​បាន៖

Tuesday, November 15, 2011

វិធីតំលើងជំនាន់ Firmware រប់សទូរស័ព្ទ Sony Ericsson តាមវិធីងាយៗ(How to update SE firmware in easy way)


ធ្លាប់តែប្រើរបៀបតំលើ់ងជំនាន់​ Android ដោយប្រើ​វិធី​មិន​ផ្លូវ​ការ តែពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​វិធី​ update ដោយ​ប្រើ​វិធី​ផ្លូវការ​ម្តង​សំរាប់​ទូរស័ព្ទ​ Sony Ericsson។វិធី​នេះ​មិនត្រឹម​តែ​ update ឲ្យ​វា​កាន់តែ​ល្អ​ជាង​មុន​ទេ តែ​វា​ក៏​ជា​ដំនោះ​ស្រាយ​ដ៏​ល្អ​សំ​រាប់​ Unbick ទូរស័ព្ទ Android របស់​ក្រុមហ៊ុន​ Sony Ericsson ផងដេរ


អ្វីដែល​ត្រូវ​ការ​ចំបាច់​សំរាប់​ update នោះ​គឺ​ត្រុវ​មាន៖

  • Sony Update Service
  • កុំព្យូទ័រ​ដែល​ភ្ជាប់​ទៅ​កាន់​Internet
  • ប្រើប្រាស់​ប្រភេទ​ Windows (Xp, Vista, 7)

ក្រុមCyanogenMod កំពុងធ្វើ ICSឲ្យប្រើបាន

សាក​គិត​បន្តិច​ទៅ​ថា បើសិន​ជា​មាន​ឧបករណ៍​ប្រហែល​ជា ច្រើនជាង​៦០ អាចប្រើ ICSបាន​តើ​វា​យ៉ាង​វិញ។ ពេល​នោះ​ប្រហែល​ជា​អ្នក​គិត​ថាទូរស័ព្ទ​របស់​យើង​នឹង​មាន​តំលៃ​ម្តង​ទៀត​ហើយ​។ ពេលនេះ​ក្រុម​ CyanogenMod ដែល​ក្រុម​មួយ​ដែល​ធ្វើ Custom ROM សំរាប់​Android បាន​និយាយ​ថា​ពួកគេ​កំពុង​ធ្វើឲ្យមាន ICS សំរាប់​​ CyanogenMod ដែលឈ្មោះថា Cyanogenmod 9។

ប្តូ​ឈ្មោះ​ APK ឲ្យ​កាន់​តែ​ស្រួល​មើល​ជាង​មុន


បើ​សិន​ជា​អ្នក​ធ្លាប់បើក​កម្មវិធី Explorer របស់​ Android នោះ​អ្នក​ប្រហែល ជាឃើញ ឯកសារ​ apk ខ្លះ មាន​ឈ្មោះ​មើល​មិនយល់ ហើយជូនកាល វាមិនដូច​ទៅ​ហ្នឹង​ឈ្មោះ​ កម្មវិធី​ដែល​តំលើង​រួច​ទៀត​ផង។ ឥលូវ​សាក​គិត​មើល​ថា បើ​សិន​ជា​មាន​កម្ម​វិធីមួយ ដែល​អាច​ប្តូឈ្មោះ ដ៏​រញ៉េរញ៉ៃ​ទាំង​នោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ 


តែ​ពេល​នេះ​ប្រហែល​ជា​មិន​បាច់​ចាំ​ទៀត​ទេ។ មាន​អ្នក​អភិវឌ្ឍន៍ កម្មវិធីនៅក្នុង xda-develop បានបង្តើត កម្មវិធី​មួយ​ដែល​ មាន​មូល​ដ្នានលើ bat (DOS Windows)។ 

កម្មវិធីនេះ​មាន​សមត្ថ​ភាព​អាច​ប្តូរឈ្មោះ កម្មវិធី APK ទាំង​អស់​ដោយ​ប្រើរបៀប drag និង drop ដោយ​ប្រើ AAPT ដើម្បីពន្លាមើល​ឈ្មោះ ហើយវាប្រើ bat មួយទៀតឈ្មោះថា Wizardry ដើម្បី​ប្តូ​ឈ្មោះ APK។ 

ឧទាហរណ៍៖ pp170.apk គឺប្តូជា PhotoShake Pro_1.7.0.apk

Monday, November 14, 2011

Face unlock feature របស់ Ice cream sandwich អាចបញ្ចោតបាន​ដោយ​ប្រើ​រូប​ថត​ជំនួស

ចាប់តាំង​ពី​ Google បាន​ប្រកាស​នូវ feature ថ្មីគឺ ដោះសោរដោយប្រើមុខ (Face Unlock) ដែល​មាន​ក្នុង​ Ice cream sandwich នោះ មនុស្សជាច្រើន​នៅតែ​មានចំងល់​ថា តើគេ​នឹង​អាច​ពង្វក់វា​ដោយ​ប្រើ​រូប​ថត​ដែល​មាន​ស្រាប់ មក​ជំនួល​មនុស្សពិតបាន​ដែរ​ឬទេ?
ដើម្បី​បក​ស្រាយ​ចំងល់​ទាំង​នេះ​ បុគ្គលិក​ម្នាក់​ មក​ពី​ក្រុមហ៊ុន​ Google ​បាន​ចេញ​បក​ស្រាយ​ និងកាពារ​ថា គ្មាន​បាតុភាព បែប​នេះ​កើត​ឡើង​ទេ តែ​កាពិតគឺ​វា​មិន​ដូច​អ្វី​ដែល​គេ​បាន​អះ​អាង​ទេ។

បើសិន​ជា​មើល​រូប​ភាពវីដេអូ​ដែលបាន​ដាក់​នៅ​ក្រោម​យើង​អាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិត​ជា​ងាយ​ស្រួល​បញ្ជោត​បានណាស់ ដោយ​ប្រើ​រូបថត គឺ​មិន​មែន​ចេះ​តែ​ថា​នោះទេ។ អ្វីដែល​រិត​តែ​អន់​ទៅ​ទៀត​នោះ គឺ​ទោះ​ជា​រូប​ដែល​នៅ​លើ​អេក្រង់​ទូរស័ព្ទ​  Galaxy Note ដែល​មាន​អេក្រង់ រលោង​ក៏​វា​នៅតែ​អាច​ប្រើ​ការ​បាន​ទៀត។ នេះ​ជា​បញ្ហា​ដែល Google ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់ សំរាប់កំណែ​បន្ទាប់​របស់ ICS ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់​តែ​មាន​សុវត្ថិភាព ខ្ពស់​ជាង​មុន​ដោយ​ប្រើ  Face unlock ជាជាង​ការ​អូស​លើអេក្រង់​ដើម្បី​ដោះ​សោរ ពីអ្នក​ប្រើ​ប្រាស់​ដែល​គ្មាន​សិទ្ធ។

បើសិន​ជា​ចាំ​មិនខុស​ទេ មុខងារនេះ មិនមាន​មាន​បញ្ហា​ជា​លើក​ទី​មួយ​នោះ​ទេ។ ជាមួយគ្នា​នោះ​ផង​ដែរ   Google ក៏ធ្លាប់​បាន​ប្រកាស​ផង​ដែរនៅ​ពេល​ដែល​បើក​សម្ភោធ ICS ថា នឹងមិនមាន​មុខងារ​នេះ​នៅ​ក្នុង​ ប្រព័ន្ធ​ប្រតិបត្ត​ការ​កំណែចុង​ក្រោយ​នេះ​ទេ។ ត្បិត​តែ​វា​មិន​ទាន់​មាន​ក្នុង​ប្រទេស​ខ្មែរ​យើង​ប្រើ មែនតែ​យើង​គួ​តែ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យមាន​នរណា​ម្នាក់​លួច​ប្រើ ទូរស័ព្ទយើង ដោយ​ប្រើមុខងារនេះ។
ប្រភព៌តមាន


Sunday, November 13, 2011

វិធីតំលើង xRecovery លើ X8 (How to install xRecovery on X8)

នេះជារបៀប ដំលើង xRecovery ដាក់ក្នុង X8 ព្រោះមិនអាចប្រើ ClockWorkMod បានដូច​ទូរស័ព្ទភាគ​ច្រើនទេ។បញ្ជាក់៖ ខ្ញុំមិនទទួលខុស​ត្រូវ​រាល់​បញ្ហា​ដែល​កើត​មាន​ទេ។ មុនតំលើង​តោង​ឲ្យ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ជា៖

Mount point របស់ HTC Rezound

អត្ថបទ​នេះ​ប្រហែល​ជា​ផ្តោត​ទៅ​លើ Developer ច្រើន​ជាង​អ្នក​ប្រើ​ប្រាស់ធម្មតា។ តាមរូប​ដែល​បាន​បង្ហញ គឺ xboxexpert កំនត់ទីតាំង mount point នៅក្នុង memory map របស់ទូរស័ព្ទ HTC Rezound។ សារៈសំខាន់គឺ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កសាង ROM អាច​ដឹង​ពី​គ្រប់ទីតាំង​ ដែលរបស់ mount point នីមួយៗ ហើយអាចកំនត់ទំហំ​សំរាប់ Flash អ្វីមួយចូលក្នុង​ទូរស័ព្ទ។ គ្រប់​ផ្នែក​ទាំង​អស់​របស់ទូរស័ព្ទ សុទ្ធ​តែត្រូវ​បាន កំនត់​ដោយ ទីតាំង​មួយ​ច្បាស់​លាស់ ហើយ​ការ​ដឹង​នូវទីតាំង​ទាំងនេះ បង្ក​ភាពងាយ​ស្រួល​ក្នុង Flash ROM ឬ Kernel ឲ្យចំទីតាំង​ partition មួយច្បាស់លាល់។ល។

របៀបដំលើង​ភាសារ​ខ្មែរ ចូលក្នុង SE X8 ( how to install khmer on Sony Ericsson X8)

ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម៖


  1. ជាដំបូងអ្នកត្រូវតែ Root ទូរសព្ទ័ Sony Ericsson Xperia X8 សិន តាមរយៈ ទីនេះ

Saturday, November 12, 2011

វិធីroot Motorola Droid Razr (How to root Motorola Droid Razr)

ពិតជាថ្មីទៀតហើយជាមួយការ root ជាទូរស័ព្ទ Anroid ចេញចុងក្រោយបំផុតរបស់ Motorola ក្រោយពេល ដែលក្រុមហ៊ុននេះត្រូវ​បាន Google Inc បានទិញយកថ្មីៗនេះ។ វិធីroot របស់វាគឺពិតជាងាយស្រួល មែនទែនសំរាប់ តែជាដំបូង​តំរូវ​ឲ្យមាន ឯកសារ​ចាំបាច់​សិនគឺ

Saturday, November 5, 2011

លេងបាញ់ខ្មោច (Contract Killer Zombie)

ម្តងនេះ ខ្ញុំសូមលើកយក ល្បែងមួយដែលប្រើឧបករណ៍ ដែល​ដំណើរការ​ប្រព័ន្ធ Android។ ល្បែងនេះ មានឈ្មោះថា Contrack Kill; Zombie។ វាជាប្រភេទល្បែង 3D ដែលយើងមិនចាំបាច់ដើរលុះឡើយ ពោលគឺអ្នកលេង នៅស្ងៀមមួយកន្លែង ហើយខ្មោចទាំងនោះវាដើរមកឲ្យយើងបាញ់ឯង។ បើសិនជាអ្នកមិនចូល ចិត្តគិតច្រើន អាចជ្រើសរើសលេងបាន។ ឯវិធីលេងនោះ គឺវាមានតាមវគ្គ និងបេសកម្មនិមួយៗ ដែលគេកំនត់មក។ បន្ថែមពីលើនេះទៅទៀត យើងអាចប្តូរប្រភេទកាំភ្លើង ហើយទិញថ្មីៗមកថែមទៀតបាន។ បេសកម្មសំខាន់ៗ មានដូចជា កាពារដៃគូ ក្នុងការជញ្ចូនទំនិញ បាញ់កាពារជនរងគ្រោះ បាញ់សំលាប់ចោលទាំងអស់ជាដើម។ ចំពោះ file apk មានទំហំតូចទេ តែវាចំពោះទិន្ន័យវាមិនតូចដែរ គឺប្រហែល៣០០មេ។ ពត៌មានលំអិតអាចមើលបានក្នុង ទីផ្សារAndroid



 


 

វិធីជីកឬស Galaxy Nexus ( how to root Galaxy Nexus)

ចេញមិនទាន់បាន​ប៉ុន្មានផង ពេលនេះ Galaxy Nexus ដែលគេល្បីថា ជាកូនពៅនៃត្រកូល Galaxy ប្រចាំឆ្នាំ២០១១ នោះ គឺគេអាចជីកឬសវាបានទៀតហើយ។ តាមរយៈវេទិកាពិភាក្សា Modoco បានឲ្យដឹងថា គេប្រើប្រាស់ កម្មវិធី Superboot។

ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?

Friday, November 4, 2011

ជីកឬស Galaxy Note ( how to root Galaxy Note)

Galaxy Note ជាទូរស័ព្ទ android សេរ៊ីចុងក្រោយ ក្នុងត្រូកូល Galaxy របស់ក្រុម​ហ៊ុន​ Samsung។ វាមានលក្ខណៈកូនកាត់ រវាង Tablet និង​ទូរស័ព្ទ។ ដោយ​សារ​អេក្រង់ ៥.៣​អ៊ីង របស់វា ធ្វើឲ្យយើង​គិតថា វាជា​ទូរស័ព្ទ យ៉ាងធំ តែជា Tablet តូចមួយវិញ។

មិនទាន់ចេញលក់​បានប៉ុន្មាន ផង គឺគេអាចជីកឬស​វាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង

Thursday, November 3, 2011

LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹង​ត្រូវ​បញ្ចប់

មាន​ព៌តមានជាច្រើន ដែលនិយាយអំពី​ LG Optimus 2x អាច ដាក់ Ice Cream Sandwich (4.0) ដែលជា Android ជំនាន់​ចុងក្រោយ។ ពេលនេះ រឿង​រ៉ាវ​ទាំង​ឡាយ​នឹង​ បញ្ចប់​ដោយ ភាពរីក​រាយ។



LG បានប្រើប្រាស់​ទំព័រ Facebook របស់ខ្លួន​ដើម្បី​បញ្ជាក់ថា រាល់ពាក្យចចាម​អារ៉ាម​ដែល Optimus 2x មិន​អាច​មាន​ ICS នោះជា​រឿង​មិនពិត​នោះទេ។ ក្រុម​ហ៊ុន​កូរ៉េ​មួយ​ នេះ​បាន​រៀបចំ​គំរោង ដើម្បី​ដាក់បន្ទាន់​សម័យ ហើយ​ពួក​គេ​នឹង ប្រកាស​ជា​សាធារណៈ នៅពេល​ដែល ICS ត្រូវ​បាន Google ដាក់​ឲ្យមាន​ជា​សាធារណៈ។

ដំនឹង​ដែល​គួរ​ឲ្យ​រីក​រាយ​ជាង​នោះ ទៅ​ទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់​ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។

នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង​ Optimus 3D។

ប្រភពដើម