Wednesday, November 16, 2011

បញ្ជីត្រកូល Xperia ត្រូវនឹងបានប្រើ Ice Cream Sandwich


Xperia ជាត្រកូល​នៃ​ទូរស័ព្ទ Android ភាគច្រើន​របស់​​ក្រុមហ៊ុន​ Sony Ericsson។ វា​ត្រូវ​បាន​អ្ន​ក​ប្រើ​ប្រាស់​ ខ្មែរ​យើង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​អាច​មើល​ជា​ភាសារ​ខ្មែរ​បាន​ត្រឹម​ត្រូវ​ជាង​គេ។ ទន្ទឹម​នឹង​លក្ខណៈ ពិសេស​របស់​ ត្រូកូល​ Xperia នេះ ពេល​យើង​មាន​ដំនឹង​ដ៏​គួ​ឲ្យ​រីក​រាយ​ជាង​នេះ​ទៅ​ទៀត​គឺ​ ក្រុម​ហ៊ុន បាន​រៀប​ចំ​បញ្ជី​ទូរស័ព្ទ​ក្នុង​ត្រកូល​នេះ ដែល​នឹង​អាច​តំលើង Ice Cream Sandwich បាន​ទៀត​ផង។ 


តាមរយៈ​blog របស់ក្រុមហ៊ុន​សូនី គីមានទូរស័ព្ទរាយនាមដូចខាងក្រោម​ដែល​អាច​តំលើង​បាន៖


  • Xperia Arc និង Xperia Arc S
  • Xperia Play
  • Xperia Neo និង Xperia Neo V
  • Xperia mini និង Xperia mini pro
  • Xperia Active
  • Xperia Ray
  • ចុងក្រោយគឺមាន Sony Ericsson Live Walkman ផងដែរ
កុំភ្លេច​មើល​ទូរស័ព្ទ​សូនី​របស់​មិត្ត​អ្នក​អាន ផ្ទៀង​មើល​ផង​ថា​មាន​ដែរ​​ឬអត់? តែគួឲ្យស្តាយដែរ ដែល​ខាង​​ក្រុម​ហ៊ុន​មិន​បញ្ជាក់​លំអិតអំពី​កាល​បរិច្ឋេទ​ចេញ​ផ្សាយ​។ សំរាប់​ព៌តមាន​លំអិត​សូម​កំភ្លេច​តាម​ដាន​ជាមួយ KhmerAndroidBlog ផងណា។ ខ្ញុំនឹង​ព្យាយាម​តាម​ដាន​វា​ ដើម្បី​ផ្តល់ជា​ព៌តមាន​ដល់​អ្នក​អាន​ទាំង​អស់។

No comments:

Post a Comment