Friday, November 25, 2011

Ice Cream Sandwich មាន​សមា​ជិក​ថ្មីពីរ​ទៀត​ប្រើ​បាន​ហើយ


កាល​ពី​រ​ម្សិល​មិញ​ មាន​វី​ដេអូ​មួយ​ដែល​និយាយ​ពី HTC G1 អាច​ដាក់​ ICS ប្រើ​បាន​គឺ​វា​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ ពេញ​ពិភព​Android។ ស្រាប់​តែ​ថ្ងៃ​នេះ មាន​សមា​ជិក​២​បន្ថែម​ទៀត គឺ HTC Evo 4G និង Motorola Defy ក៏​អាច​មាន ROM ICS សំរាប់​ដាក់​ឲ្យ​ប្រើ​ដែល​ជា​ប្រភេទ​ ROM AOSP (Android Open Source Project)។


សំរាប់​កំណែ​ដំបូងរបស់ HTC Evo 4G​ គឺ​មាន​បញ្ហាច្រើន​ផ្នែក​ Wifi និង​ Cellular data។ តែ​នេះ​ជា​កំណែ​ដំបូង​ (Alpha release)  តែ​សំរាប់​កំណែ​បន្ទាប់ យើង​សង្ឃឹម​ថា រាល់បញ្ហា​ផ្នែក​ខាង​បណ្តាញ (wifi, 3g, bluetooth...) និង​ត្រូវ​បាន​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ។

ចំណែកខាង​Motorola Defy គឺ​មានលក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ Evo ទៅទៀត​គឺ​ មិន​ត្រឹម​តែ​បញ្ហា​ wifi នោះ​ទេ គឺ​វា​មាន​បញ្ហា​ទាំង​កាមេរ៉ា​ដើរ​មិន​សូវ​ល្អ​ទៀតផង។ តែ​ទោះ​ជា​យ៉ាង​នេះក្តី អ្នក​ផលិត​ ROM ឈ្មោះ Epsylon3 ដែល​មក​ពី xda-developer កំពុង​តែ​ដោះ​ស្រាយ​យ៉ាង​សស្រាក់​ស្រាំ។

ប្រភព

No comments:

Post a Comment