Monday, July 18, 2011

Death grip នៅលើ HTC Sansation

គ្រាន់តែបានមកដល់ដៃភ្លាម​ សាកភ្លែត អាបញ្ហាស៊ីញាល់ ពេលភ្ជាប់​បណ្តាញ​អត់ប្រើខ្សែរ។ បើសិនជា  Wifi នៅឆ្ងាយ អាចមានបញ្ហាពេល​យក​ដៃ​បាំង នៅ​ម្តុំ​ប្រហោង​ទាំង​បី ផ្នែកលើ ខាង​ក្រោយទូរស័ព្ទ នោះ​វាចុះ​មក​ត្រឹម​អត់​មានតែម្តង។ តែប្រើ 3G វិញគ្មាន​បញ្ហាអីទាំងអស់!
សំរាប់ការប្រើប្រាស់​ជាទូទៅ ឃើញថា Sense UI 3.0 ពិតជាឡុយណាស់។ ការបង្ហាញ ជា​លក្ខណៈ 3D ពិតជាគួឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ តែ​ល្បឿន​របស់​វា​ដូច​ជាមិនសូវលឿន​ដូច អ្វីដែល​ 1.2GHz Dual core នោះទេ។ បើប្រៀបធៀប​ជាមួយ  Galaxy SII វាមិនអាចស៊ូ​បានទេ។

Tuesday, July 5, 2011

វិធីយកភាពដើមរបស់ Ubuntu Desktop ដោយមិនបាច់បង្កើតអ្នកប្រើប្រាសថ្មី ឬ ដំឡើងម្តងទៀត

សុខៗ ស្រាប់តែ gnome desktop របស់ខ្ញុំប្តូរអស់រលីង អត់មានអីមើលទេ សូម្បីគេ online ហើយ ខំហៅចង់បែកសសៃករ(តាម chat សោះ) ក៏មិនដឹងដែរ។ អង្គុយមួយប្រាវ ស្រាវជ្រាវរកឃើញ ហើយវិធី យកភាពដើមមកវិញ។ ដំបូង ចុច Ctrl + Alt + F1 ដើម្បីចាកចេញពី GUI ហើយ​អា​របៀប​ ស-ខ្មៅសិន។ ចូលទៅ user ណាដែលមាន Desktop រញ៉េរញ៉ៃ តាមរយៈ Terminal។
ឧទាហរណ៍ៈ បើសិនជា user : ABCStout មានបញ្ហា នោះត្រូវ log ចូលទៅ user ABCStout ហើយ។ បន្ទាប់ពីចូលហើយ កុំទៅណាឲ្យសោះ គឺគ្រាន់តែ វាយ​ឃ្លា​បញ្ជា៖
$rm -rf .gnome .gnome2 .gconf .fconfd .metacity

បញ្ជាក់៖

​ -rm ជាពាក្យបញ្ជាលុប (remove)

- rf ជា option របស់ឃ្លាបញ្ជា rm (r មានន័យ recursive គឺវាលុប file ទាំងអស់ក្នុង Directory ម្តង១ៗ។ ចំនែក f គឺ force មានន័យថា វាបង្ខំលុបចោលទាំងអស់ នូវ file ទាំងឡាយទោះបីជា មានជាប់សិទ្ធរបស់ system ក៏ដោយ)

ក្រោយពីលុបអស់ចិត្ថអស់ចង់ហើយ គ្រាន់តែចុច   Ctrl + Alt + F7 ​ត្រលប់មក GUI​ វិញ ហើយ log out ទៅ វារួចគ្នាបាត់ទៅហើយ។

Monday, July 4, 2011

តើខ្ញុំគិតពីអី?

ចង់ថាខ្ញុំរើសក៏បាន តែអ្នកមិនដឹងនៅតែមិនយល់ពីអ្វីដែលខ្ញុំគិត។ នេះជាឃ្លា​​ដែល​សូម្បី​តែ​រូប​ខ្ញុំផ្ទាល់ គិតមិនយល់។ អ្នកណាសម័យឥលូវ តែដល់អាយុនេះហើយ គឺសុទ្ធតែស្គាល់រសជាតិ ស្នេហាអស់ហើយ ចំលែកអីតែខ្ញុំ នៅតែរកមិនបាន? ថាខ្ញុំអាក្រក់នោះ ក៏ថាបាន តែសំខាន់ គឺ មកពីខ្ញូំរើសពេកទេដឹង? សំនួរដែលគ្មានចំលើយបែបនេះ សម​ជា​មនុស្ស​ឆ្តួត​ដែល​គ្មាន​អ្នក​ណា​មើល​( មកពីធ្វើសមពេក?) តែកាពិតខ្ញុំចូលចិត្តធ្វើឆ្តតបែបនោះ។

Friday, July 1, 2011

របៀបដាក់ឲ្យ adb shell របស់ Android បានស្គាល់គ្រប់ទូរស័ព្ទទាំងអស់លើ Ubuntu

បើសិនជាប្រើក្នុង Windows នោះបើចង់ឲ្យ adb shell បានស្គាល់គ្រប់គឺគ្រាន់តែដាក់ driver របស់​​ទូរស័ព្ទ​វាគ្រប់​គ្រាន់​បាត់ទៅ​ហើយ។ តែសំរាប់ Ubuntu វា​ត្រូវការរបៀបដំលើងផ្សេង។ នេះវិធីរបស់វា៖

១. បើ សិនជាមិនទាន់បើក USB Debugging ទេ ត្រូវបើកវាសិន ដោយចូលទៅក្នុង Setting => Application => Developement => USB Debugging

២. ទាញយកកញ្ចប់ Android ពី http://dl.google.com/android/android-sdk_r11-linux_x86.tgz

៣. ពន្លាវាចេញ ហើយដំនើការ  /.../android-sdk/tools/android