មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វីខ្លះ? តើគេធ្វើហើយវាមានធ្វើឲ្យប៉ះពាល់អ្វីខ្លះ? តើគេធ្វើវាដោយរបៀបណា?
Root ជាដំនើរការមួយដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ មានសិទ្ធចូលទៅកាន់ Super User ដែលមានសិទ្ធគ្រប់យ៉ាងក្នុងប្រព័ន្ធ។ Android ជាប្រព័ន្ធប្រតិបិត្តការដែល យក Linux Kernel មកប្រើប្រាស់ ដូចនេះហើយ ស្នូលនៃប្រព័ន្ធគឺដូចគ្នានឹង Linuxស្ទើតែទាំងអស់។ ដោយសារវាដំណើរការលើទូរស័ព្ទ ដែល hardware មានកំរិតដូចនេះហើយ Feature ជាច្រើនត្រូវបានដកចេញ ដើម្បីឲ្យដំណើរការបានលឿន។ នៅក្នុង លីនុច ចែកជាអ្នកប្រើប្រាស់បី ប្រភេទគឺ Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះយើងដឹងហើយ ថា Root ជាអ្វី។
ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖
- អាចតំលើងពុម្ពអក្សខ្មែរ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
- អាចធ្វើការដំលើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទដែលយើងប្រើ។ ឧទាហរណ៍៖ SE X8 មានអស់ត្រឹមតែ 2.1 update 1ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូចនេះបើចង់ដំឡើង មានតែ ដាក់ Custom ROM
- អាចតំលើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធ Root ព្រោះវាត្រូវធ្វើការដោយផ្ទាល់ជាមួយប្រព័ន្ធ។ ជាធម្មតាក្រុមហ៊ុនតែងតែបិទសិទ្ធ ទាំងនោះដើម្បីកុំឲ្យអ្នកប្រើប្រាស់ តំលើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖ Font changer, Android Font Switcher, SetCPU…ជាដើម។
- អាចរំកិលកម្មវិធីដែលដំលើងរួចដាក់អង្គចងចាំក្រៅបាន (SDcard) ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើងអាចដំលើងកម្មវិធី បានច្រើនជាងការប្រើអង្គចងចាំក្នុង។ App2SD ជាកម្មវិធីសំរាប់ប្រើសំរាប់រំកិល។
- អាចប្រើ Feature មួយចំនួនដែលរោចក្រផលិតដកចេញ។ ឧទាហរណ៍៖ Live wallpaper មួយដែលមានឈ្មោះថា Nexus ដែលភ្ជាប់មកស្រាប់ក្នុងប្រព័ន្ធនោះ ត្រូវក្រុមហ៊ុនមួយចំនួនដូចជា Samsung និង HTC បានដកវាចេញ។
- អាចតំលើង Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង
- ...
ជាមួយគុណសម្បត្តិវាក៏មានគុណវិបត្តិមួយចំនួនដែរដូចជា
- ធ្វើការធានារអស់ប្រសិទ្ធភាព
- ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូចរហូតប្រើការមិនបាន(Brick)
- អាចឆ្លង Malware ផ្សេង
- អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ
- Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ
- អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន
- ....
ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖
SuperOneClick, Universal Androot, Z4root និង Gingerbreak។ កម្មវិទាំងនេះគឺមិនអាចប្រើបានគ្រប់តែឧបករណ៍ទេ។ ចំពោះរបៀបធ្វើយ៉ាងខ្ញុំនឹងរៀបរាប់តាមក្រោយ។ បើចង់បាន File សំរាប់ទាញយកសូមចូលទៅកាន់តំណ៖http://punareay.site88.net/bk/data/androidRoot/
ជាបញ្ចប់ចំពោះការសំរេចចិត្តថា Root ឬអត់វាស្រ័យលើការសំរេចចិត្តនិងតំរូវការរបស់អ្នកប្រើប្រាស់។ ធម្មតាយើងចំនាយលុយទិញរបស់អស់លុយត្រូវតែប្រើវា ឲ្យអស់សមត្ថភាព មិនមែនធ្វើអី្វតាមតែគេឲ្យមក ហើយអត់សិទ្ធគ្រប់យ៉ាង។ ជាយោបល់បុគ្គល ខ្ញុំយល់ថា Root មានប្រយោជន៍ច្រើនជាងតែ យើងត្រូវមើលជំហ៊ានឲ្យបានច្បាស់ និងមើល លទ្ធិផលដែលអ្នកផ្សេងធ្វើផង បើគេភាគច្រើនថាមិនល្អហើយ កុំចចេសធ្វើឲ្យសោះក្រែង ធ្លោយការណ៍ទៅជាអាសារបង់។
how about rooting honeycomb 3.1? is it possible to root and see khmer unicode font running properly? and how to do that?
ReplyDeleteHoneycomb អាចប្រើ Unicode ចេញជើងបាន តែនៅតែមិនទាន់ត្រឹមត្រូវគ្រប់កន្លែងនោះទេ។ ខ្ញុំសាក Motorola Xoom តែវាបានតែគេហទំព័រមួយចំនួន។ ចំពោះពុម្ពអក្សនៅតែមិនទាន់មានទេ គឺទាល់តែ Root បានប្រើបាន។ ចំពោះការ Root មិនទាន់ច្បាស់ ទេ ព្រោះមិនទាន់មានលុយទិញប្រើផង :D
ReplyDelete[...] root មានជាអ្វី។ បើចងដឹងសូមមើល ទីនេះ។ ចំពោះរបៀប root LG P970 [...]
ReplyDeleteខ្ញុំមិនដែលមានទូស័ព្ទទំនើបប្រើសោះ!! តែបានយល់ខ្លះៗហើយ អរគុណសម្រាប់អត្ថបទក៏ល្អនេះ!!
ReplyDelete