អ្នកដែលដឹង ប្រាកដជាមិនចាប់អារម្មណ៍ក៏ថាបាន តែសំរាប់អ្នកមិនដឹងវិញវាជារឿងផ្សេង។ ថ្មីៗនេះមាន លេចចេញនូវរូបភាពរបស់ទូរស័ព្ទ HTC មួយគ្រឿងដែលឈ្មោះថា HTC Ville ដែលមានកំរាស់ស្តើងបំផុតក្នុងចំនោមទូរស័ព្ទ Android ដែលផលិតដោយក្រុមហ៊ុន HTC ។
បើតាមប្រភពព៌តមានដែល លិចធ្លាយមក បានឲ្យដឹងថា វាមាន CPU dual core ដែលជាប្រភេទ Snapdaragon 4 ដោយមានល្បឿនប្រកង់ 1.5GHz។ វាមានអេក្រង់ ជាប្រភេទ Super AMOLED និង resolution គឺ qHD។វាមានកាំមេរ៉ាទំហំ 8Megapixel (BSI Camera) ហើយអាចថតវិដេអូបានដល់ Full HD (1080pixels)។ វាមានរូបរាងស្រោបពីក្រៅ ធ្វើអីអាលុយមីញ៉ូម ហើយជាប្រភេទ unibody ទៀតផងដែលធ្វើឲ្យទូរស័ព្ទមើលទៅហាប់ណែន។
ចំពោះថាមពលវិញ គឺវាប្រើប្រាស់ថាមពលថ្ម 1650mAh ដែលអាចនិយាយថាវាល្មមប្រើជាមួយ Ice Cream Sandwich(4.0) របស់ Android។ បើសិនជាយើងយកវាទៅ ធៀបជាមួយនឹង iPhone4/4S ដែលមានកំរាស់ 9.3mm និង Galaxy SII 9.91mm នោះវាមានកំរាស់ស្តើងមែនទែន គឺត្រឹម 8.49mm។
ចំពោះការចេញលក់វិញគឺ វានឹងអាចមាននៅប្រហែលជាឆ្នាំក្រោយបន្ទាប់ពី ព្រឹត្តិការណ័ MWC (Mobile World Congress) ដែលនឹងប្រព្រឹត្តទៅ នៅប្រហែលពាក់កណ្តាលខែ កុម្ភៈឆ្នាំក្រោយ។
តាមរយៈ
No comments:
Post a Comment