Friday, July 1, 2011

របៀបដាក់ឲ្យ adb shell របស់ Android បានស្គាល់គ្រប់ទូរស័ព្ទទាំងអស់លើ Ubuntu

បើសិនជាប្រើក្នុង Windows នោះបើចង់ឲ្យ adb shell បានស្គាល់គ្រប់គឺគ្រាន់តែដាក់ driver របស់​​ទូរស័ព្ទ​វាគ្រប់​គ្រាន់​បាត់ទៅ​ហើយ។ តែសំរាប់ Ubuntu វា​ត្រូវការរបៀបដំលើងផ្សេង។ នេះវិធីរបស់វា៖

១. បើ សិនជាមិនទាន់បើក USB Debugging ទេ ត្រូវបើកវាសិន ដោយចូលទៅក្នុង Setting => Application => Developement => USB Debugging

២. ទាញយកកញ្ចប់ Android ពី http://dl.google.com/android/android-sdk_r11-linux_x86.tgz

៣. ពន្លាវាចេញ ហើយដំនើការ  /.../android-sdk/tools/android

៤.ទាញយក​កញ្ចប់​ Platform-tool

៥.បង្កើត file /etc/udev/rules.d/51-android.rules
ចំនាំៈ ពេលបង្តើតត្រូវចូលទៅក្នុង Root
ហើយវាយឃ្លាបញ្ជាៈ #gedit /etc/udev/rules.d/51-android.rules

ចំលងឃ្លាខាងក្រោមចូលក្នុង ឯកសារខាងលើក្នុង gedit
SUBSYSTEM=="usb", SYSFS{idVendor}=="0bb4",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="0bb4",MODE="0666"

SUBSYSTEM=="usb", SYSFS{idVendor}=="1004",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="1004",MODE="0666"

SUBSYSTEM=="usb", SYSFS{idVendor}=="22b8",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="22b8",MODE="0666"

SUBSYSTEM=="usb", SYSFS{idVendor}=="091E",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="091E",MODE="0666"

SUBSYSTEM=="usb", SYSFS{idVendor}=="0fce",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="0fce",MODE="0666"

SUBSYSTEM=="usb", SYSFS{idVendor}=="04e8",MODE="0666"
SUBSYSTEM=="usb_device", SYSFS{idVendor}=="04e8",MODE="0666"

៦.ក្រោយពេលចំលងចប់ហើយ វាយឃ្លាបញ្ជា
#chmod a+r /etc/udev/rules.d/51-android.rules 
ក្រោយមកគ្រាន់តែបើក ddms នោះអ្នកអាចដឹងហើយថាវាភ្ជាប់បានហើយឬនៅ។

ប្រភពៈ​http://developer.android.com/guide/developing/device.html 
អរគុណលោក អ៊ូ បូរីដែលបានប្រាប់បន្ថែម

1 comment: