ធ្លាប់តែប្រើរបៀបតំលើ់ងជំនាន់ Android ដោយប្រើវិធីមិនផ្លូវការ តែពេលនេះ ខ្ញុំសូមណែនាំពីវិធី update ដោយប្រើវិធីផ្លូវការម្តងសំរាប់ទូរស័ព្ទ Sony Ericsson។វិធីនេះមិនត្រឹមតែ update ឲ្យវាកាន់តែល្អជាងមុនទេ តែវាក៏ជាដំនោះស្រាយដ៏ល្អសំរាប់ Unbick ទូរស័ព្ទ Android របស់ក្រុមហ៊ុន Sony Ericsson ផងដេរ។
អ្វីដែលត្រូវការចំបាច់សំរាប់ update នោះគឺត្រុវមាន៖
- Sony Update Service
- កុំព្យូទ័រដែលភ្ជាប់ទៅកាន់Internet
- ប្រើប្រាស់ប្រភេទ Windows (Xp, Vista, 7)
ចំពោះជំហ៊ាននៃការធ្វើគឺត្រូវធ្វើដូចខាងក្រោម៖
១.តំលើងកម្មវិធី Sony Update Service
២.បើកកម្មវិធីដែលតំលើងរួច នោះវានឹងចាប់ផ្តើម Update កម្មវិធីដោយស្វ័យប្រវត្តិ ដើម្បីអាចស្គាល់ទូរស័ព្ទថ្មីៗ
៣. បើសិនជាវាទាមទារឲ្យ Firewall អនុញ្ញាតភ្ជាប់ទៅកាន់Internet ត្រូវយល់ព្រម
៤. ក្រោយមកវានឹងចូលដល់ទំព័រដំបូងរបស់កម្មវិធី។ សូមធីកយល់ព្រម ដូចរួបខាងក្រោម ហើយចុច Start
៥. បន្ទាប់មកទៀត វានឹងចេញតារាងឲ្យរើសម៉ូឌែលទូរស័ព្ទ ដែលមិត្តអ្នកអានចង់ update ៖
៦. មកដល់ដំណាក់កាលនេះ គឺយើងកាន់តែងាយស្រួលមែនទែន គឺគ្រាន់តែធ្វើអ្វីដែល គេណែនាំ បានប្រាប់នៅខាងឆ្វេង គឺ
- ត្រូវសាកថ្មឲ្យបានយ៉ាងតិច ៥០%
- បិទទូរស័ព្ទ រយៈពេល ៣០វិនាទី
- ចុចប៊ូតុង "Back" នៅលើទូរស័ព្ទ ហើយដោតខ្សែ USB រហូតចេញពាក្យ "Sony Ericsson" សឹមលែងដៃពី ប៊ូតុងBack
៧. នៅពេលដែលវាស្គាល់ទូរស័ព្ទហើយ នឹងទាញយក Firmware ពីserver វាផ្ទាល់
៨. ក្រោយពេលវាទាញយកចប់ហើយ វានឹងសួរបញ្ជាក់ម្តងទៀត អំពីការ Update ហើយ វានឹងជំរើសផង ដែរ គឺ ទុកកម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទ ឬ លុបចោលរួចតំលើងសារជាថ្មីទាំងអស់( វានឹងសួរទៅតាមប្រភេទនៃ ទូរស័ព្ទ)
៩. ក្រោយពេលដែលយើងបាន យល់ព្រមអស់ ហើយវានឹង ចាប់ផ្តើម Update Firmware ថ្មីចូលទៅកាន់ទូរស័ព្ទ។
ចំនាំ៖ អ្នកអាចផ្តាច់ខ្សែរ USB ពីទូរស័ព្ទបាន បើសិនជាវាកំពុង Download firmware តែបើសិនជា អ្នកផ្តាច់ ឬ ខ្សែរមានបញ្ហាពេលកំពុង update (ចំនុចទី៩) វាអាចនឹងមានបញ្ហាមួយចំនួន ដែលមិនអាចស្មានបាន។ ខ្ញុំក៏ទទួលខុសត្រូវផងដែរ បើសិនជាមានបញ្ហាកើតឡើងជាយថាហេតុណាមួយ។
No comments:
Post a Comment