ទូរស័ព្ទ HTC Sensation ដែលជាទូរស័ព្ទ Dual core ដំបូងរបស់ក្រុមហ៊ុន HTC ពេលនេះ បានចេញនូវកំនែ ថ្មីសំរាប់ឲ្យអតិថិជន របស់ខ្លួនអាច Update បានហើយ។ តែវាមានសំរាប់តែនៅ ទីផ្សារ អឺរ៉ុបតែប៉ុណ្ណោះ។ សំរាប់ អ្នកដែលមានហើយ អាចពិនិត្យតាមរយៈ Setting => about => check software update គឺវាឡើងដល់ 1.50.401.1 រួមជាមួយនឹង ភាពល្អខ្លះៗ។
បើតាមលោក Evgeni Pavlov ដែលជាប្រធានផ្នែកផលិតផលនៅ រូស្ស៊ីបានប្រាប់ថា មានកំណែប្រែ ទៅលើ Twitter API, Qualcomm patch, Touch pannel drivers និង Market v.3។ ចំពោះលោកអ្នក ដែលចូលចិត្តប្រើប្រាស់ Twitter នោះគឺ API ថ្មីមានលក្ខណៈប្រសើរជាងមុន។ ចំនែកឯ Qualcomm patch និង Touch Pannel នោះ គឺវាធ្វើឲ្យ ទូរស័ព្ទកាន់តែលឿនជាមុន ហើយវាក៏បានដោះស្រាយ បញ្ហា Touch ដែលគេបានជួបប្រទះតាំងពីពេលវាចេញដំបូងមក។
យើងសង្ឈឹមថា វានិងមានដាក់ឲ្យ update នៅប្រទេសខ្មែរយើង ក្នុងពេលឆាប់ៗនេះដែរ។
តាមរយៈ
No comments:
Post a Comment