នេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលប្រលូកខ្លនចូលទៅប្រើប្រាស់ប្រព័ន្ធនេះ។ គ្រប់យ៉ាងទាំងអស់ពិតជាធ្វើឲ្យខ្ញុំពិញចិត្តជាខ្លាំង ទាំងការប្រើប្រាស់ មុខងារដ៏សំបូរបែប ការកែប្រែតាមចំនូលចិត្ត។ តែអ្វីដែលគួឲ្យខកចិត្តបំផុតនោះ គឺរឿងថ្មតែម្តង។ ទោះជាទូរស័ព្ទល្អយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីការអស់ថ្មដែរ។ ជាទូរទៅថ្មរបស់ទូរស័ព្ធ Android មានថាមពល 1500mAh។ ខ្ញុំមិនដឹងច្បាស់ពីខ្នាតនេះទេ តែបើសិន ជាលេខកាន់តែធំនោះវានឹងផ្ទុកកាន់តែបានច្រើន។
ខាងក្រោមនះជាវិធីមួយចំនួនដែលខ្ញុំប្រើសំរាប់កាត់បន្ថយបំរើបំរាស់ថាមពលថ្ម៖
ខាងក្រោមនះជាវិធីមួយចំនួនដែលខ្ញុំប្រើសំរាប់កាត់បន្ថយបំរើបំរាស់ថាមពលថ្ម៖
- បិទចោលការរាល់ bluetooth និង Wireless network បើសិនជាមិនចាំបាច់ ព្រោះវាទាំងពីនេះនិងផ្សាយរលកវិទ្យរ រៀងរាល់ពេលដែលអ្នកដំណើរការវា។ ដូចនេះវាធ្វើឲ្យទូរស័ព្ទរបស់អ្នកត្រូវដំណើរការរហូត ហើយរាល់ការផ្សាយម្តងៗ គឺចំនាយថាមពលច្រើនណាស់។
- បិទរាល់ service ដែលអ្នកគិតថាមិនប្រើ។ អាចចូលទៅ setting => application => running service ហើយចុច service ដែលអ្នកគិតថាមិនប្រើ ដោយគ្រាន់តែចុចពីលើ service ណាមួយពេលនោះវានឹងបង្ហាញ dialog box មួយហើយចុចប៊ូតុង Stop។ ចំពោះservice ខ្លះគឺបិទមិនបានទេ។
- បិទ GPS Satellite ព្រោះរាល់ពេលដែលអ្នកបើកវាចោល នោះវាស្វែងរករលកសញ្ញារបស់ ផ្តាយរណបដើម្បីចាប់ទីតាំងរបស់យើង។ ចូលទៅបិទតាម Setting => location and security ហើយដោះធីកលើ GPS satellite។
- ប្រើប្រព័ន្ទទូរស័ព្ទជា 2G។ បើសិនជាអ្នកប្រើប្រព័ន្ធ3G រហូត នោះវាធ្វើឲ្យទូរស័ព្ទកាន់តែអស់ថ្មលឿនដែរ។ ចូលទៅបិទតាម setting => Networks & Wireless => Mobile network => ហើយធីកកន្លែង User Only 2G Network។
- បន្ថយពន្លឺ(brightness)ដោយដាក់ឲ្យទាបបំផុតតាមដែលភ្នែកយើងមើលបាន (ចៀសវាងកុំដាក់ទាបពេកនាំឲ្យពិបាកមើល ហើយអាចខូចភ្នែកបានទៀតផង) ។
- កំណត់រយៈពេល Screen time out មកត្រឹម១៥វិនាទី ឬ ៣០វិនាទី បានហើយដើម្បីកុំឲ្យអេក្រង់របស់ហើយបើកយូរពេល ព្រោះពេលអេក្រង់បើក វាបើកពន្លឺ។
- បិទ Screen rotation ព្រោះរាល់ពេលបើកវា sensor និងដំណើរការហូតនៅពេលយើងប្តូរទីតាំងពី បញ្ឈរ ទៅផ្តេកជាដើម
- បិទ screen animation គឺកាពារកុំឲ្យ ទូរស័ព្ទយើងប្រើប្រាស់ CPU ច្រើនពេកសំរាប់ Animation windows
- បិទ ប្រព័ន្ទInternet ពេលមិនប្រើប្រាស់វា។ ទូរស័ព្ទនឹង ធ្វើទំនាក់ទំនងទៅInternet តាមរយៈសេវាកម្មផ្សេងដែលយើងបានតំលើងតាមរយៈ កម្មវិធីដែលតំលើង។ កន្លែងបិទគឺចូលទៅ setting => wireless & networks => mobile networks => ហើយដោះធីកលើ "Data Enable"
- ចៀសវាងកុំដាក់ live wallpaper។ វាជាកត្តមួយដែលធ្វើឲ្យទូរស័ព្ទអស់ថ្មច្រើន និងដើរយឺត បើទោះ វាឡូយយ៉ាងណាក៏ដោយ។
- បិទ Backround data និង Auto-sync ព្រោះវាទាំងពីរ អនុញ្ញាតឲ្យកម្មវិធីដែលតំលើងអាច ផ្ញើនិងទទួលទិន្នន័យដោយស្វ័យប្រវត្ថិដែលយើងមិនដឹង។
- កំនត់ជា Airplane mode នៅពេលយប់ គឺ ជាទូរទៅចាប់ពីម៉ោង១២ យប់ដល់ ម៉ោង៥ ។ វាអាស្រ័យទៅតាមការប្រើប្រាស់របស់អ្នកទេ។
- ប្រើប្រាស់កម្មវិធី មួយចំនួនដូចជា Juice Defender , SetCPU (root), Antutu Power saver (root) ....
ខាងលើគ្រាន់តែបទពិសោធន៍របស់ខ្ញុំតែប៉ុណ្ណោះ បើសិនជាអ្នកមានគំនិតអី្វល្អសូមចែករំលែកផង។ បើមើលទៅតាមខាងលើ ទូរស័ព្ទវៃឆ្លាតមួយជិតក្លាយ ជា ទូរស័ព្ទមោកវិញហើយព្រោះស្អីក៏មិនប្រើហេហេ តែបើសំរាប់អ្នកធ្វើដំណើរទៅតាមខេត្តឆ្ងាយៗ ដែលគ្នាន កន្លែងសាកភ្លើង គ្រប់គ្រាន់ ប្រហែល ជាអាចជួយបាន ១២ម៉ោងបន្ថែមអីដែរ បើសិនជាមិនសូវ លេង ល្បែងឬស្តាប់ចំរៀងទេ។
No comments:
Post a Comment