ថ្ងៃនេះ ខ្ញុំសូមណែនាំ ពីរបៀប Root Galaxy Tab P100 តាមរយៈ CF-Root។ វាអាចធ្វើបានតែក្នុង Firmware Gingerbread (2.3) ទេ។ បើសិនជា Tablet របស់លោកអ្នក មិនទាន់បានតំលើង ជំំនាន់ដល់ទេ ត្រូវស្វែង update ទៅកាន់ 2.3សិន សឹម root ជាក្រោយជៀសវាងមានបញ្ហាដោយ មិនអាចដឹងជាមុន។
មុននឹងធ្វើការ root ត្រូវមានតាមតំរូវការខាងក្រោម៖
- Galaxy Tab P1000 ដែលមាន Firmware Gingerbread(2.3)
- Odin1.7 (ប្រើ version មួយនេះជៀសវាងបញ្ហាផ្សេងៗ)
- CF-Root-TAB7_XX_OXA_JQ1-v3.3-CWM3RFS.tar
- USB Driver WIndows32bit/Windows64bit
របៀបធ្វើ៖
- បន្ទាប់ពីមានឯកសារទាំងអស់ហើយ ត្រូវបើក Odin1.7 ហើយរកមើលឯកសារឈ្មោះ Odin.exe
- ចុច PDA ប៊ូតុងហើយ ជ្រើយក CF-Root-TAB7_XX_OXA_JQ1-v3.3-CWM3RFS.tar ដែលបានទាញយក
- បើក tablet ចូលទៅក្នុង Download Mode ដោយចុច Volume Down + Power តាមលំដាប់ហើយភ្ជាប់វាទៅនឹង កុំព្យូទ័រ
- ត្រូវប្រាកដថា មិនធីក re-partition នៅក្នុង Odin
- បន្ទាប់ពីធ្វើបានដូចរៀបរាប់ខាងលើហើយ ត្រូវចុចប៊ូតុង Start (សូមមើលរូបខាងក្រោម)
រង់ចាំបន្តិចនោះ Galaxy Tab P1000 នឹង root បានជោគជ័យហើយ។
No comments:
Post a Comment