Friday, November 18, 2011

ឧបករណ៍​ជំនួយលេង​ហ្គេមលើ​ Android ឲ្យ​កាន់​តែ​ស្រួល

រយៈ​ពេល​ចុង​ក្រោយ​នេះ​ ទីផ្សារ​ហ្គេម​លើ​ទូរស័ព្ទ​ Smartphone មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ ជា​ពិសេស​ចាប់​តាំង​ពី​ AppStore របស់​ Apple បាន​ជំរុញ​ឲ្យ​អ្នក​ផលិតហ្គេម​ និង​ក្រុម​ហ៊ុន​ផលិត​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ ជាមួយ​ការ​ផលិត​ហ្គេម​លើ​ទូរស័ព្ទ​វិញ។


បច្ចុប្បន្នយើង​ឃើញ​ថា​ មានតែ Sony Ericsson Xperia Play តែ​មួយ​ប៉ុណ្ណោះ ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធAndroid ជា​ប្រភេទ​ទូរស័ព្ទលេង​ហ្គេម​​ដោយ​សារ​វា PSP engine និង​មាន​ key សំរាប់​លេង​ភ្ចាប់​ជាមួយ​ទូរស័ព្ទ​តែម្តង។ 

សំរាប់​ពេល​នេះយើង​មាន​ឧបករណ៍​មួយ​ទៀត​ដែល​មាន​ឈ្មោះថា Gametel Gaming Controller ដែល​ផលិត​ដោយ Fructel's ផ្តល់​ដំនោះ​ស្រាយ​ដ៏​ល្អ​សំរាប់​ អ្នក​លេង​ហ្គេម​លើ​ទូរស័ព្ទ។

វាត្រូវ​បាន​រចនា​សំរាប់​ដាក់​ឲ្យ​ដំណើរ​លើចាប់ពី Android Eclair 2.1.1 ឡើងទៅ។ វា​អាដាក់ ទូរស័ព្ទ តាម​រយៈ spring-loaded bracket ដែល​ស្ថិត​នៅផ្នែក​​ខាង​លើ ហើយ​ភ្ជាប់​ តាម​រយៈ​ Bluetooth។ ចំពោះ រយៈពេល​ប្រើ​ប្រាស់​វិញ គឺ​វា​អាច​ប្រើ​បាន​ដល់​រយៈពេល​ ៩ម៉ោង ។ ចំពោះ​ការ​សាកថ្មវិញ គឺ​គ្មាន​ភាព​ស្មុគ​ស្មាញ​ទេ អាច​ស្គាល់​ទូរស័ព្ទ​បាន​ទៅ​ដល់​៥០​ប្រភេទ​ទៀតផង។

ដោយ​សារ​តែ​ទូរស័ព្ទ​មួយ​ចំនួន អាច​ភ្ជាប់​ទៅ​កាន់​ទូរស្ស​ន៍​ ដែល​មាន​អេក្រង់​ធំបាន​តាម​រយៈ HDMI ឬ Wireless (DLNA) វា​រិត​តែ​ធ្វើ​ឲ្យ​ការ​លេង​ហ្គេម​រិត​តែ​ងាយ​ស្រួល​មួយ​កំរិត​ទៀត។ 


ចំពោះ​តំលៃ​របស់​វា​គឺ​ប្រហែល​ជា ៥០ផោន(ប្រហែល ៧០ដុល្លារ) ហើយ​អាច​មាន​លក់​ក្នុង​ខែធ្នូនេះ​ហើយ។



No comments:

Post a Comment