- ដំណើរការបានលឿនជាងមុន (ពិន្ទុ Bechmark បានឡើងដល់ 2700ជាង ដោយប្រើ Antutu bechmark)
- មានបន្ថែមមុខងា Reboot និង reboot in recovery(CWM) ពេលចុចបិទ
- មាន Drawer menu ដែលជាទំរង់របស់ ត្រកូល Nexus
- មាន Theme ដែលអាចដាក់បានរបៀប ជា Gingerbread ឬ Windows Mobile 7 ក៏បាន
- ធ្វើឲ្យវីដែអូ720p មានលក្ខណៈ HD ពិតប្រាកដ មិនមែនពេលចាក់មកលើកុំព្យូទ័រចេញមក រាងកន្តឿៗដូច stock rom ទេ
- មាន nova script ដែលអាចTweak បានច្រើនទៀត
ចំពោះរបៀបនៃការដំលើងគឺដំបូងត្រូវពិនិត្យមើលសិនថាតើ Firmware របស់អ្នកកំពុងប្រើអាណាមួយ?
បើចង់ដឹងត្រូវចូលទៅមើលក្នុង setting => about => Software version ហើយមើលថាវាជាប្រភេទ LG-P970-v10A ដែរឬទេ? ព្រោះវាត្រូវការជីកឬស (root)។ បើវាមិនមែន 10A ទេត្រូវទំលាក់វាមកវិញ ដោយតាម វិធីនេះ។ ចំពោះវិធីជីកឬស សូមទៅមើល ទីនេះដែរ។
- ក្រោយពេលជីកឬស បានសំរេចហើយ សូមទាញយក NOVA custom rom ៖
http://www.mediafire.com/download.php?hfb4ml5a4o2uaarhttp://www.mediafire.com/download.php?jkr30l3qerw81f0 - ហើយត្រូវផ្គុំ file ដោយប្រើ free file splitter
- ចូលទៅផ្សារហើយដំលើងកម្មវិធី ROM Manager
- បើកកម្មវិធី Rom Manager រួចហើយចុចលើ Flash ClockworkMod ដែលនៅខាងលើគេ
- បន្ទាប់មកវាឲ្យយើងបញ្ជាក់ពីម៉ូឌែលទូរស័ព្ទ ហើយជ្រើសយក LGE Black
- បន្ទាប់មកវានឹង download CWM ហើយដំឡើង។ បើសិនជា super user ទាមទារឲ្យអនុញ្ញាត ROM Manager អាចប្រើជា super user បានត្រូវចុច allow
- ក្រោយពេលដំលើងរួចរាល់ហើយ យើងត្រូវចំលង NOVA ROM ដែលទាញយកបាន ទៅដាក់ក្នុងroot របស់sdcard (/sdcard/)
- ពេលចំលងចប់ ត្រូវចូលទៅកម្មវិធី Rom Manager ហើយយក reboot into recovery
- ពេលចូលក្នុង CWM ហើយត្រូវរើសយក Flash from zip file
- ហើយរើសយក select a zip file to flash
- បន្ទាប់មកទៀត បញ្ជាក់យលព្រមដើម្បី flash
- ចាំមួយសំទុះ ពេលចប់គ្រាន់តែ reboot ទូរស័ព្ទជាការស្រេច។
បញ្ជាក់ៈ ក្រោយពេលដំលើង ទិន្ន័យរបស់អ្នកទាំងអស់នឹងត្រូវបាត់បង។ សូម backup រាល់ទិន្ន័យដែលអ្នកយល់ថាសំខាន់ទាំងអស់។
រាល់ការ root , unlock bootloader និង flash ROM សុទ្ធតែធ្វើឲ្យទូរស័ព្ទបាត់បងការធានារពីក្រុមហ៊ុន។ ខ្ញុំជាអ្នកសរសេរមិនទទួលខុសត្រូវ រាល់កំហុសឆ្គងទាំងឡាយ ដែលធ្វើឲ្យទូរស័ព្ទខូចឡើយ (brick)។
អរគុណសំរាប់ការអាន ហើយបានមិនយល់ត្រង់ណា អាចសួរបានតាមចិត្ត។
[...] សំរាប់កាតំលើងវាមិនខុសគ្នាពីរការតំលើងNova 8 custom ROM លើoptimus Black ទេ។ Code: [...]
ReplyDelete