កម្មវិធីដែលយកប្រើគឺ CCProxy ដែលអាចទាញយកបាន ទីនេះ ។
ក្រោយពេលទាញយកហើយសូមតំលើងវាតាមលំដាប់លំដោយ។ បើសិនជាFirewall របស់Windows ទាមទារឲ្យអ្នកលោកអ្នក អនុញ្ញាត ឲ្យប្រើប្រាស់ តំណភ្ជាប់ដែលទាក់ទង CCProxy គឺគ្រាន់តែ Tick ទាំង PUBLIC និង private ជាការស្រេច។
ក្រោយពេលតំលើង រួចបានជោគជ័យ យើងត្រូវចូលទៅកំនត់ option របស់វាសិនដោយចូលទៅ Option => advance => Networks។ដោះ Tick លើប្រអប់ "Disable external user" រួចហើយចុចពាក្យ OK។
ក្រោយពេលតំលើង កម្មវិធីបានរួចហើយ យើងត្រូវភ្ជាប់កុំព្យូទ័រតាម បណ្តាញផ្សេងៗ ដូចជា Wireless ឬ ខ្សែរជាដើម ហើយត្រូវច្បាស់ថា កុំព្យូទ័រទាំងពីរ អាច Ping រកគ្នាបាន។
- ការប្រើប្រាស់
ដើម្បីប្រើប្រាស់ គឺវាអាស្រ័យទៅកម្មវិធីរបស់លោកអ្នក។ ឧទាហរណ៍ៈ សំរាប់កម្មវិធី Firefox ដើ់ម្បីកំនត់ Proxy ឲ្យប្រើបានគឺត្រូវចូលទៅ Tools => Options => Advance => Network => settings។ ចុចជ្រើសយក Manual Proxy configuration រួចហើយ វាយ អាស័យដ្ឋាន IP របស់ម៉ាស៊ីន មេដែលបានតំលើង CCProxy។ ចំពោះ Port គឺ ៨០៨ តែយើងអាចកំនត់ប្តូបាននៅក្នុង កម្មវិធី CCProxy។
កម្មវិធីនេះក៏អាចកំនត់ IP ដែលត្រូវ ចែកInternet ឲ្យ និងអាចដាក់ Username, password បានទៀតផង។
អេមហួស!
ReplyDelete