អ្នកដែលធ្លាប់ប្រើ Android ប្រាកដជាធ្លាប់ស្គាល់ នូវទូរស័ព្ទAndroid ជំនាន់ដំបូង ដែលធ្វើឲ្យ Android ល្បីឈ្មោះរហូតមកដល់ពេលនេះ គឺ HTC G1។ វាត្រូវបានក្រុមហ៊ុនឈប់ គាំទ្រផ្នែក Firmware នៅត្រឹម cupcake (1.6)។ តែក្រុម hacker បានបញ្ឈប់ត្រឹមនេះទេ គឺពួកគេនៅបន្ត សាងROM ដែលអាចឲ្យទូរស័ព្ទនេះនៅតែមានប្រយោជន៍អាចប្រើប្រាស់បាន។
Google ធ្លាប់បានប្រកាស់ថានឹងមិនមានទូរស័ព្ទទាំងអាចប្រើ Ice Cream Sandwich បាននោះទេ សូម្បីតែ Nexus One ដែលមាន CPU ទៅដល់ 1GHz ក៏ដោយ។ HTC G1 ដែលមាន CPU ត្រឹមតែ 528MHz ប្រាកដជាមិនអាចប្រើបាន ហើយបើទោះជាប្រើបានក៏វាយឺតខ្លាំងដែរ។ តែលើលោកនេះ គ្មានអ្វីដែល គេមិនអាចធ្វើបាននោះទេ។ បើសិនជាមើលវីដេអូខាងក្រោម វានិងមានអ្វីដែលមិត្តអ្នកអានគិតមិនដល់ផង។
No comments:
Post a Comment