Galaxy Tab P1000 ជាTablet ដំបូងគេរបស់ Samsung ដែលដំណើរការដោយប្រព័ន្ធ Android។ វាមានឈ្មោះជាប្រភេទ Tablet តែការពិតវាដំនើរមិនអ្វីទៅនឹង ទូរស័ព្ទមួយគ្រឿងនោះទេ។ វាផ្ញើសារ ទួរស័ព្ទចេញនិង ចូលបាន។ បើគិតទៅវាមិនខុសអ្វីពីទូរស័ព្ទមួយ គ្រឿងយ៉ាងធំនោះទេ។
ថ្មីនេះ មានសមានជិកម្នាក់ក្នុងក្រុម CAUG មានឈ្មោះថា virak.yang បានតំលើងភាសារខ្មែរបានសំរេច ប៉ុន្តែគាត់មិនបានប្រើ Stock ROM គឺគាត់បានតំលើង MIUI សំរាប់អាចឲ្យប្រើបាន ព្រោះតែ ROM មួយនេះអាចតំលើង render engine ឲ្យប្រើដោយមិនមានភាពរអាក់រអួលដូច Stock ROM។
ខាងក្រោមនេះជារបៀបធ្វើ៖
- root Galaxy Tab P1000 សិន
- ត្រូវ Flash Kernel Overcom 4.0 សិន ដោយធ្វើដូចរបៀប root ទាំងអស់
- ទាញយក MIUI ROM 1.9.2
- ចំលង ROM ដែលបានទាញយក ដាក់ក្នុង sdcard
- តំលើង ROM manager ឬ Ezboot ពីផ្សារដើម្បី boot ចូល recovery mode
- ពេលចូលដល់ recovery mode ត្រូវតំលើង MIUI ROM
- ទាញយក khmer render engine ហើយ boot ទៅកាន់ Recovery mode ម្តងទៀត
- Flash render engine ដែលបានទាញយកតាមរយៈ recovery mode
- ប្រើប្រាស់កម្មវិធី ES File Explorer / Root Explorer ដើម្បីលុបពុម្ពអក្សរ DroidSanArabic & Hebrew ហើយ reboot
- ចុងក្រោយតំលើងកម្មិវធី Multiling និង Khmer plugin ពីក្នុងផ្សារចាការស្រេច!!
No comments:
Post a Comment