Web browser ជាកម្មវិធីមួយដែលមានលទ្ធិភាព បកប្រែ ភាសារ HTML ដែល គេសរសេរមកដើម្បីបង្កើតជាទំព័យផ្សេងៗ ដែលយើងបើកបានឃើញ រាល់ថ្អៃតាមទំព័រ Internet។ web browser ដែលគេស្គាល់ មានដូចជា៖
- Internet Explorer
- Mozilla Firefox
- Google Chrome
- Opera
- Safari
- .....
ក្នុងចំនោម web browser ខាងលើ អ្វីដែលខ្ញុំចាប់អារម្មណ៏ប្រើប្រាស់ជាងគេគឺ Google Chrome។ វាត្រូវបានក្រុមហ៊ុន Google ដែលគេស្គាល់គ្រប់គ្នាថា ជំនាញខាងស្វែងរក គ្រប់យ៉ាងលើបណ្តាញ Internet (ហាមតែរកទូរដាក់លុយរបស់ម៉ែ)។ កាលពីមុនខ្ញុំជាមនុស្សម្នាក់ដែលគាំទ្រប្រើប្រាស់ Firefox ដែរ ដោយសារវាដើរលឿនជាង Internet Explorer និង មានអាជ្ញារប័ណ្ណប្រភេទ GNU (open source) ថែមទៀតផង។ តែក្រោយពេលបានប្រើប្រាស់ Chrome មួយរយៈមក វាបានធ្វើឲ្យខ្ញុំដក់ចិត្តជាមួយវាយ៉ាងខ្លាំង។ ចំនុចមួយចំនួន ដែលធ្វើឲ្យខ្ញុំយល់ថាវាល្អនោះគឺៈ
- ល្បឿន៖ បើសិនជាអ្នកមានម៉ាស៊ីនកុំព្យូទ័រមួយដែលមាន CPU Core 2 Duo ហើយមាន RAM ត្រឹម 1GB នោះ ប្រហែលជាអ្នកអាចប្រើ Firefox ដោយគ្នាបញ្ហា។ តែអ្វកដែលខ្ញុំចាប់អារម្មណ៍នោះ វាត្រូវការ RAM ធំសំរាប់តែ Process តែមួយដែលត្រូវការដោយ Firefox។ បើសិនជាអ្នកបើក Tab លើលពី៥ ក្នុងពេលតែមួយ នោះវាធ្វើឲ្យម៉ាស៊ីនទាំងមូលអាចដំណើរយូរជាងមុន។ តែសំរាប់ Chrome គឹវាចែក process ទៅតាមកាងារ ដែលវាដំណើរការ។ ដូចជា tab, extension, app,.. ដែលដំណើរក្នុង Chrome។
- Kill page process៖បើ សិនជាបើកទំព័រណាមួយដែលប្រើពេលយូរ ដោយសារវាគាំង java script ឬ extension ផ្សេងៗ នោះវានឹង សំលាប់ process របស់ page នោះតែមួយ ដោយមិនបង្ករដល់ការមើលទំព័រដ័ទៃទៀតឡើយ។ បើសិនជាមានអ្វីមួយមិនស្រួលនៅលើ Internet Explorer ដែលតំរូវ ឲ្យបិទកម្មិវិធី ទាំងមូល នោះអ្វីដែលបានបើកនៅទំព័រផ្សេង ក៏នឹងបាត់បង់ទៅតាមនោះដែរ។ តែក្នុង Chrome វាបិទតែអ្វីដែលមានបញ្ហា។
- Extension៖ ជាអ្វីដែល browserនាពេលបច្ចូប្បន្ន ភាគច្រើនបានផ្តល់ឲ្យ។ វាជាកូនកម្មវិធីតូចៗ ដែលគេធ្វើឡើងដើម្បី ឲ្យអ្នកប្រើប្រាស់ កាន់តែ មានភាពងាយស្រួល ក្នុងការប្រើប្រាស់។
- Web store៖ ជាFeature ដែលធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំង។ វាមិនត្រឹមតែធ្វើឲ្យbrowser ជាកម្មវិធីសំរាប់បើក Internet ប៉ុណ្នោះទេ តែវាអាចធ្វើឲ្យ web browser ក្លាយជាកន្លែងអាចលេងល្បែកកំសាន្តដូចជា Angry bird ជាដើម។ ហើយវាក៏មានកម្មវិធីមានប្រយោជន៏មួយចំនួន សំរាប់ឲ្យអ្នកប្រើប្រាស់តាមតំរូវការ។
- Sync៖ ជាអ្វីដែលខ្ញុំចូលចិត្តបំផុតពី Chrome។ មុខងានេះគឺបង្កលក្ខណៈងាយស្រួលមែនទែនសំរាប់ អ្នកប្រើប្រាស់កុំព្យូទ័រច្រើន។ នៅពេលអ្នកដំណើរការមុខងារនោះ នៅក្នុងoption នោះ វាធ្វើផ្ទេរផ្ទុករាល់ពត៌មាន និងទិន្ន័យដូចជា Bookmark History Extension Password Themes Autofill និង Preference ទៅផ្ទុកក្នុង ក្នុងគណនី Google របស់អ្នកប្រើប្រាស់។ បើសិនជាអ្កកចូលទៅប្រើប្រាស់ នៅម៉ាស៊ីនផ្សេង ដែលមាន Google Chrome ដែរ នោះ យើងនឹងមិនពិបាកស្វែងរកគេទំព័រដែលអ្នកបើកនៅផ្ទះ រឺកន្លែងធ្វើការឡើយ
នៅមានអ្វីច្រើនទៀតដែលខ្ញុំមិនទាន់អាច រៀបរាប់អស់តែនេះជាអ្វីដែលយើងគួដឹង។
No comments:
Post a Comment