កាលពីលើកមុន ក្រុម CyanogenMod បានប្រកាសនៅក្នុង Twitter ថាពួកគេកំពុងតែ សាង CyanogenMod9 ដែលមានដំណើរដោយ Android 4.0 ឬ Ice Cream Sandwich។ យើងត្រូវចំនាយ ពេលរង់ចាំ ពីរ បីខែ ដើម្បីទុកឲ្យពួកគេធ្វើការ លើកាងារទាំងនេះ។ តែនៅពេលនេះ វាហាក់ដូចជា រយៈពេលននៃការរង់ចាំហាក់កាន់តែខ្លី ជាងមុនសំរាប់អ្នកប្រើប្រាស់ Galaxy Tab 10.1។
កាលពីអាទិត្យមុននេះ Steve Kondik ដែលជាសមាជិកស្ថាបនិក នៃ Cyanogen បានបង្ហើប តាមទំព័រ Google+ របស់គាត់ថា អ្វីដែលគេរង់ចាំជាយូរមកនោះ នឹងលេចឡើងជារូបរាងឆាប់ៗនេះ។
បើមើលទៅតាម Post របស់គាត់ក្នុង Google+ នោះគឺហាក់ដូចជា គាត់កំពុងតែប្រើ សាកល្បងនូវ CyanogenMod 9 ហើយអ្វីដែលជាការបន្ថែមរបស់គាត់ នោះគឺ "CM mirror near you" ហាក់ដូចជា ប្រាប់ថា វានឹងមកកាន់តែឆាប់ ជាងដែល Douche បានប្រាប់ទៅទៀត។
យើងនៅតែរំពឹងមើលរង់ចាំ ឲ្យមានការ Download និងដាក់ឲ្យប្រើប្រាស់ជាផ្លូវ អំពី Cyanogen9នេះ។ អ្វីដែលជាការរំពឹងខ្លាំងជាងគេនោះ គឺ ល្បឿនរបស់វា អាចនឹងលឿន ជាងអ្វីដែលយើងកំពុងប្រើ គឺ HoneyComb (3.2) ហើយ Hardware ទាំងអស់ដែលមាន អាចនឹងស្គាល់ ជាមួយ Ice Cream Sandwich។
ប្រភព Steve Kondik
តាមរយៈ PhoneArena
No comments:
Post a Comment