Sunday, November 13, 2011

វិធីតំលើង xRecovery លើ X8 (How to install xRecovery on X8)

នេះជារបៀប ដំលើង xRecovery ដាក់ក្នុង X8 ព្រោះមិនអាចប្រើ ClockWorkMod បានដូច​ទូរស័ព្ទភាគ​ច្រើនទេ។បញ្ជាក់៖ ខ្ញុំមិនទទួលខុស​ត្រូវ​រាល់​បញ្ហា​ដែល​កើត​មាន​ទេ។ មុនតំលើង​តោង​ឲ្យ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ជា៖

ជំហ៊ានទី១គឺ root សិន៖

  • ពន្លា SuperOneClickv1.6.5-ShortFuse.zip 
  • ភ្ជាប់ទូរស័ព្ទទៅគណិតូបករណ៍(computer) ដោយមិនរើសយក mount (ដោតធម្មតា)
  • បើក USB Debugging modeលើទូស័ព្ទ ដោយចូលទៅ setting => application => development  ហើយ ធីក USB Debugging
  • បើក unknow source ដោយចូល​ទៅ setting => application ហើយធីក Unknow source (អាច​ឲ្យតំលើង​កម្មវិធីផ្សេងៗ ដោយ​មិនបាច់​ចូលផ្សារ)
  • បើកកម្មវិធី SuperOneClick ក្នុង​គណិតូបករណ៍ ហើយចុចលើប៊ូតុង Root
  • រង់ចាំ​មួយ​សំទុះ វានឹង​មាន​សារ​មួយ​ប្រាប់​ថា "not successful - is your phone software higher than 2.0?" បើសិជាទូរស័ព្ទរបស់អ្នក ជា Android OS 2.1 សូមចុច​លើ "Yes"
  • ក្រោយមក​វានឹងធ្វើ​ការ​សាកល្បង Super user (Test SU?)
ចំណាំ៖ បើសិនជា SuperOneClick គាំងពាក់កណ្តាលទី នោះបានន័យថាគណិតូបករណ៍របស់អ្នក មិនទាន់បានតំលើង .Net Framwork 2.0 ទេ តែសំរាប់ Windows 7 ឬ Vista គឺ​វា​មាន​ស្រាប់​ហើយ។
- បើសិនជាបានជោគជ័យ នោះ super user នឹង​បង្ហាញ​ប្រាប់ថាបានតំលើងរួចរាល់ 
- តែបើសិនជាមិនបានជោគជ័យ នោះត្រូវពិនិត្យ​ថា តើបានភ្ជាប់ទៅ​គណិតូបករណ៍​បាន​ត្រឹម ត្រូវ​ហើយ​ឬនៅ? តើ​បាន​បើក USB Debugging mode ដែរ​ឬទេ?

ជំហ៊ានទី២គឺ mount SD card 
  • ដោត USB ភ្ជាប់ទៅទូរស័ព្ទ
  • ជ្រើសយកពាក្យ mount (ពីទូរស័ព្ទ)
  • ចំលង RootExplorer និង xRecovery0.1 (ពន្លា​រួច) ដាក់​ក្នុង Root របស់ sdcard
  • បន្ទាប់មក Umount ពីគណិតូបករណ៍
ជំហ៊ានទី៣ គឺតំលើង xRecovery
  • តំលើង​កម្មវិធី Astro File manager ពីផ្សារ
  • បើកកម្មវិធី Astro ហើយតំលើងកម្មវិធី RootExplorer ពី sdcard
  • បើក​កម្មវិធី RootExplorer ម្តង ហើយបើសិន​ជា​វា​សួរ ពី super user ត្រូវ​ចុចយក Allow
  • ចំលងឯកសារទាំងបី ពី xRecovery ម្តងមួយៗ ទៅដាក់ក្នុង /system/bin
  • ក្រោយពេល​ចំលង​ចប់​ហើយ គឺបាន​ន័យថា អ្នកអាច​ដំលើង​ xRecovery បានសំរេចហើយ
បើសិនជាអ្នកចង់ចូលទៅកាន់ xRecovery គឺគ្រាន់តែ បិទទូរស័ព្ទរយៈពេល​ប្រហែល​ ៥វិនាទី។ ពេលចុចបើក វិញដល់ពេលដែល​ ចេញអក្ស Sony Ericsson អ្នកត្រូវចុច ប៊ូតុង Back ឲ្យញាប់ រហូត​វាចូលដល់ xRecovery Screen។

2 comments: