Saturday, November 5, 2011

វិធីជីកឬស Galaxy Nexus ( how to root Galaxy Nexus)

ចេញមិនទាន់បាន​ប៉ុន្មានផង ពេលនេះ Galaxy Nexus ដែលគេល្បីថា ជាកូនពៅនៃត្រកូល Galaxy ប្រចាំឆ្នាំ២០១១ នោះ គឺគេអាចជីកឬសវាបានទៀតហើយ។ តាមរយៈវេទិកាពិភាក្សា Modoco បានឲ្យដឹងថា គេប្រើប្រាស់ កម្មវិធី Superboot។

ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?



superboot គឺជា boot.img ដែលនឹង root​ទូរស័ព្ទរបស់យើងនៅពេលដែលបើកឡើង។ ពេលដែល root វានឹងដំលើង SU និង super user apk។ ការប្រើប្រាស់វា គឺមានភាពងាយស្រួលមែនទែន គឺយើងមិនចាំបាច់ flash partition មិនបាច់​រវល់​ជាមួយ​នឹង adb មិនខ្វល់ពី​ការ​បាត់​បង់ទិន្ន័យ​ក្នុង​parition មិនបាច់ overwrite stock ROM ទៀតផង ដោយគ្រាន់តែធ្វើតាម កាណែនាំដូចខាងក្រោមទៅបានស្រេច។

ចំពោះវិធីធ្វើវិញគឺត្រូវតាមលំដាប់ដូចខាងក្រោម៖

  • ទាញយកកម្មវិធី superboot

  • បើកទូរស័ព្ទចូលទៅក្នុង bootloader mode ដោយចុចប៊ូតុង Volume up + Volume down + power (មុនធ្វើបិទវាសិន)

  • ពេលដែលចូលbootloader mode ហើយគឺបើកឯកសារ "install-superboot-window.bat" (បើសិនជាប្រើwindows)

  • សំរាប់អ្នកប្រើMac: បើកTerminal  របស់ Mac ហើយចូលទៅថតផ្ទកដែលបានពន្លា។ បន្ទាប់មក វាយឃ្លាបញ្ជា $chmod +x install-superboot-mac.sh ហើយដំណើរការ script ដោយវាយឃ្លា $./install-superboot-mac.sh

  • សំរាប់អ្នកប្រើ Linux គឺធ្វើតាមដូចរបៀបខាងលើ(Mac)​ដែរ

សំគាល់៖ មុននឹងចូលទៅ bootloader mode ចាំបាច់យើងត្រូវ unlock bootloader ជាមនុសិន។ ចំនែកវិធីunlock នោះគឺត្រូវដំណើរការកម្មវិធី​ fastboot-(windows,mac,linux) ដែលមានស្រាប់ក្នុងកញ្ចប់។

បញ្ជាក់​៖ ខ្ញុំអ្នកសរសេរមិនទទួលខុសត្រូវរាល់បញ្ហាកើតមានទេ។ 




ប្រភព៖ Modaco




12 comments:

  1. ចង់root galaxy tab ១ណាដែរ?

    ReplyDelete
  2. ចាំមើលស្រាវជ្រាវទៀតសិន

    ReplyDelete
  3. I can't see Khmer on Nexus S, plaza write in English!

    ReplyDelete
  4. គេធ្វើបានហើយ! តែមិនទាន់មានទូរស័ព្ទប្រើផង :D

    ReplyDelete
  5. Nah, I prefer the Facebook app, so just write in English!

    ReplyDelete